មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/09/2025 - 08:17

គំរូ​ឆ្នើម​ក្នុង​ការ​អប់រំ​និង​កសាង​សហ​គមន៍ 

នៅ​ភូមិ​បាក់​យ៉ឹង ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ប្រ​ជា​ជន​បាន​ធ្លាប់​ជា​មួយនឹង​រូប​ភាព​លោក​គ្រូ​ឡឹម​ឃូ ជា​គ្រូ​បង្រៀន និង​ជា​លេខា​សាខា​បក្ស​មួយ​រូប​ជិត​ដិត​នឹង​ជីវ​ភាព​មា​មីង។ ទោះ​បី​ក្នុង​ថ្នាក់ ឬ​ក្នុង​សកម្ម​ភាព​សហ​គមន៍​ណា​ក៏​ដោយ លោក​គ្រូ​តែង​ជា​គំរូ​ឈាន​មុខ លះ​បង់​មិន​ចេះ​នឿយ​ហត់​ក្នុង​បុព្វ​ហេតុ​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​និង​កសាង​ភូមិ​ស្រុក សក្តិ​សម​ជា​គំរូ​ឆ្នើម បាន​អ្នក​រាល់​គ្នា​គោ​រព​រាប់​អាន។

លោក​គ្រូ​ឡឹម​ឃូ (ខាង​ឆ្វេង) លេខា​សាខា​បក្ស​ភូមិ​គំរូ។

ឆ្នាំ ១៩៩៦ បញ្ចប់​គរុ​កោ​សល្យ​ផ្នែក​អក្សរ​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។ មួយ​ឆ្នាំ​ក្រោយ​មក លោក​គ្រូ​ឡឹម​ឃូ បាន​ចូល​បម្រើ​ការ​នៅ​អនុ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​សុក​ត្រាំង។ ដោយ​មាន​មុខ​ជំ​នាញ​ច្បាស់​លាស់​និង​មាន​ស្មារតី​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ លោក​គ្រូ​តែង​បាន​មិត្ត​រួម​អា​ជីព​ទុក​ចិត្ត និស្សិត​គោ​រព​រាប់​អាន។

ដោយ​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ លោក​គ្រូ​ទទួល​បាន​ការ​អញ្ជើញ​ទៅ​បង្រៀន​វគ្គ​បំ​ប៉ន បណ្តុះ​បណ្តាល​កម្មា​ភិបាល; គ្រូ​ឧទ្ទេស​នៅ​សា​លា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បា​លី​ណាម​បូ​និង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ បង្រៀន​មុខ​វិជ្ជា​ភា​សា​និង​វប្ប​ធម៌​ខ្មែរ។ ព្រម​ជា​មួយ​នោះ លោក​គ្រូ​ថែម​ទាំង​ចូល​រួម​ចង​ក្រង​សៀវ​ភៅ​ភា​សា​ខ្មែរ សម្រាប់​បង្ហាត់​បង្រៀន​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​ខេត្ត​ទៀត​ផង។ រៀង​រាល់​ឆ្នាំ លោក​គ្រូ​នៅ​ទាំង​បង្រៀន​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឱ្យ​ពិន្ទុ​ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​ពុទ្ធិក​សិក្សា​បា​លី​រង ខេត្ត​សុក​ត្រាំង (ចាស់) តាំង​ពី​មុន​មក​ទល់​សព្វ​ថ្ងៃ។

  លោក​គ្រូ​ឡឹម​ឃូ កំ​ពុង​បង្រៀន​វគ្គ​បំ​ប៉ន​កម្មា​ភិ​បាល។

លោក​គ្រូ​ឡឹម​ឃូ ឱ្យ​ដឹង៖ ខ្ញុំ​បាន​ចូល​រួម​បង្រៀន​វគ្គ​បំ​ប៉ន​កម្មា​ភិបាល និង​គ្រូ​បង្រៀន​ជាង ១.០០០ រូប បច្ចុប្បន្ន​ពួក​គាត់​កំ​ពុង​បម្រើ​ការ​នៅ​តាម​ស្ថា​ប័ន គណៈ ផ្នែក​លើ​ភូមិ​សាស្ត្រ និង​គ្រូ​បង្រៀន​គ្រប់​កម្រិត ចាប់​ពី​បឋម​សិក្សា​ដល់​វិទ្យា​ល័យ​នៅ​តាម​ខេត្ត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្រៅ​ពី​នេះ រៀង​រាល់​ឆ្នាំ មាន​វត្ត​មួយ​ចំ​នួន​ក៏​បាន​អញ្ជើញ​ខ្ញុំ​ទៅ​បង្រៀន​ថ្នាក់​ពុទ្ធិក​សិក្សា​ផង​ដែរ; ខ្ញុំ​ចាត់​ទុក​នេះ​ជា​ទង្វើ​ជាក់​ស្តែង​ក្នុង​ការ​បំ​ប៉ន​កង​ជួរ​ស្នង​បន្ត ព្រម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ និង​ភា​សា។

ក្រោយ​ពី​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៩ លោក​គ្រូ​បន្ត​ចូល​រួម​បម្រើ​ការ​នៅ​ភូមិ​ភាគ ហើយ​ក៏​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត តែង​តាំង​ជា​លេខា​សាខា​បក្ស ភូមិ​បាក់​យ៉ឹង​មក​ទល់​សព្វ​ថ្ងៃ។ ក្នុង​តួនា​ទី​នេះ លោក​គ្រូ​តែង​ជា​គំរូ​ឈាន​មុខ​រាល់​ចលនា​កសាង​ជន​បទ​ថ្មី រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ចលនា​ប្រ​ជា​ជន​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ។ ខណៈ​ដែល​ភូមិ​ភាគ​មាន​ការ​លំ​បាក​ក្នុង​ការ​ចលនា​ប្រ​ជា​ជន លោក​គ្រូ​គឺ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​បង្ខិត​ជិត​និង​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នេះ មាន​សំ​ណង់​និង​ការ​ងារ​ជា​ច្រើន​នៅ​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​ងាយ​ស្រួល នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​មា​មីង។ ផ្តើម​ពី​ការ​ព្យា​យាម​អស់​ពី​ចិត្ត លះ​បង់​ដើម្បី​សង្គម លោក​គ្រូ​ឡឹម​ឃូ តែង​សម្រេច​ភារ​កិច្ច​ឆ្នើម​និង​បាន​រដ្ឋ​អំ​ណាច​ថ្នាក់​លើ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​រាល់​ឆ្នាំ។

សម​មិត្ត គី​មិញ​ធី អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​មីហឿង ឱ្យ​តម្លៃ៖ លោក​ឡឹម​ឃូ គឺ​ជា​លេខា​សាខា​បក្ស​គំរូ និង​រវៀស​រវៃ។ ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ គាត់​មាន​បទ​ពិ​សោធន៍​ច្រើន បាន​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន​ឱ្យ​តម្លៃ​ខ្ពស់​និង​គាំ​ទ្រ​យ៉ាង​សកម្ម។ ផ្តើម​ពី​នោះ ចលនា​និង​សកម្ម​ភាព​អង្គ​ការ​មហា​ជន​ក្នុង​សាខា​បក្ស​តែង​សម្រេច​លទ្ធ​ផល​ល្អ​ជា​និច្ច។ ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ជា​គំរូ លោក​គ្រូ​តែង​ឈាន​មុខ​រាល់​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស។ មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ចូល​រួម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​ទឹក​ចិត្ត​មា​មីង​រួម​គ្នា​ជ្រោម​ជ្រែង​ទៀត​ផង។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​បង្ក​ភាព​សាមគ្គី ស្រុះ​ស្រួល និង​សាយ​ភាយ ស្មារតី​កសាង​ជីវ​ភាព​វប្ប​ធម៌ អភិ​វឌ្ឍ​សហ​គមន៍៕

 វឌ្ឍា - លីសៀ

ចែករំលែកអត្ថបទ