រយៈពេលកន្លង ការអភិវឌ្ឍក្រុមសហការរបស់បណ្តាសមាគមនៅទីក្រុងកឹងធើ នាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកបង្កើនប្រាក់ចំណូល លំនឹងជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នៅតាមភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ក្រុមសហការកាន់តែអះអាងច្បាស់ពីតួនាទីជាទី "បង្អែក" ជួយឱ្យសមាជិកនិងកសិករ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
(អ.ឡ) - គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបតែប្រកាសដាក់ចេញផែនការលេខ ៣៧១/KH-UBND អនុវត្តគម្រោងលេខ ០៦-ĐA/TU របស់គណៈប្រតិបត្តិបក្ខភាគទីក្រុង ស្តីពីការអភិវឌ្ឍកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន ការផ្លាស់ប្តូរឌីជីថលទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
ដោយស្មារតីហ៊ានគិត ហ៊ានធ្វើ រួមជាមួយការឧបត្ថម្ភពីធនាគារគោលនយោបាយសង្គម បងស្រីត្រឹងធីកេត នៅភូមិផ្ដៅពេន ឃុំលីវទូ ទីក្រុងកឹងធើ បានវិនិយោគអភិវឌ្ឍន៍ទម្រង់ដាំសណ្តែកដី ជាសន្សឹមៗបង្កើនប្រាក់ចំណូល និងលំនឹងជីវភាពគ្រួសារ។
ឃុំញូយ៉ា ទីក្រុងកឹងធើ គឺជាភូមិភាគមានជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាជិត ៤១% នៃចំនួនប្រជាជន។ ច្រើនឆ្នាំកន្លង នៅតំបន់ជនបទឃុំញូយ៉ា មានការផ្លាស់ថ្មីយ៉ាងច្បាស់ ក្រឡែត អាស្រ័យផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាឧបត្ថម្ភមាមីងអភិវឌ្ឍផលិត។
ក្រោយពីបំពេញការងារក្នុងវិស័យអប់រំ និងបានកាន់តួនាទីនៅមូលដ្ឋានជាច្រើនឆ្នាំ បក្ខជនជន ជាតិខ្មែរ នៅភូមិឡុងថើយ ឃុំតឹងហ្វា ខេត្តវិញឡុង នៅតែរក្សារឹងមាំស្មារតីឈានមុខនិងជាគំរូ។
បងថាច់ស៊ីទ្រិញ ប្រធានសាខាសមាគមមុខរបរភូមិព្រះស្រែ ឃុំសុងឡុក ខេត្តវិញឡុង ហានផ្លាស់ប្តូរពីការចិញ្ចឹមគោមកចិញ្ចឹមពពែពូជវិញ។
ទន្ទឹមនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ទីក្រុងកឹងធើ កំពុងជំរុញការកសាងបរិស្ថានជនបទ បៃតង ជ្រះ ស្អាត សុវត្ថិភាព។ នេះបានចាត់ទុកជាលក្ខឋានមួយក្នុងចំណោមលក្ខឋានដ៏សំខាន់ ញ៉ាំងឱ្យទិដ្ឋភាពជនបទថ្មីជានិច្ច។
ក្នុងជីវភាពសព្វថ្ងៃ នៅតែមានអ្នកដែលខិតខំប្រឹងប្រែងរក្សារបរប្រពៃណីដោយជក់ចិត្តនិងខំប្រឹងដោយអស់ពីកម្លាំងកាយចិត្ត។ នៅភូមិបឹងឡុង ឃុំឡុងភូ ទីក្រុងកឹងធើ បងលីភឿង ជាជនជាតិខ្មែរ បានផ្សារភ្ជាប់ជាមួយរបរចម្លាក់ព្រះពុទ្ធរូបស៊ីម៉ង់ត៍និងក្បាច់រចនាខ្មែរជាង ២០ ឆ្នាំមកហើយ។
ដោយមិនជ្រើសយកការឃ្លាតចាកភូមិស្រុកស្វែងរកការងារដូចពលករវ័យក្មេងឯទៀតនោះទេ បងគឹមយ៉ត់ នៅភូមិ បាតី ឃុំតឹបស៊ើង ខេត្តវិញឡុង បានមោះមុតផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម កសាងទម្រង់ចិញ្ចឹមគោបន្តពូជ ចិញ្ចឹមជ្រូកមេ គួបផ្សំនឹងដាំត្រសក់តាមទិសដៅអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស។
បន្ទាប់ពីអនុវត្តកម្មវិធី គម្រោងវិនិយោគជាច្រើនរបស់មជ្ឈិមនិងទីក្រុង ព្រមទាំងស្មារតីឈានឡើងរបស់ប្រជាជន ឃើញថាជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងនៅឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ផលិតកសិកម្មកាន់តែមានភាពងាយស្រួលជាងទៀត។
ក្រោយពីមួយឆ្នាំដាក់ឱ្យដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការវិវត្តន៍ច្បាស់ក្រឡែតក្នុងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋអំណាចភូមិភាគ ជាជំហានៗបង្រួញគម្លាតរវាងរដ្ឋអំណាចនិងប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។
ក្រោយពីចូលនិវត្តន៍មុនអាយុ លោក វ៉វុាំងឡុក (កើតឆ្នាំ ១៩៧០ នៅអនុសង្កាត់៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង) បានមោះមុតបង្វែរមកអនុវត្តទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ការបង្វែររចនាសម្ព័ន្ធពូជដំណាំ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏សំខាន់ ដើម្បីបង្កើនតម្លៃបន្ថែម អភិវឌ្ឍដោយចីរភាព បង្កលក្ខណៈឱ្យប្រជាជនប្រើប្រាស់អស់ពីលទ្ធភាពនូវឧត្តមភាពដីធ្លី អាកាសធាតុ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកពិពិធកម្មផលិតកសិកម្ម ស៊ាំនឹងប្រែប្រួលអាកាសធាតុ។ នៅឃុំវិញហាយ ទីក្រុងកឹងធើ ការបង្វែររចនាសម្ព័ន្ធដំណាំ បាននិងកំពុងនាំមកប្រសិទ្ធភាពយ៉ាងជាក់ស្តែង។
ជាច្រើនឆ្នាំមកនេះ ដោយបានបក្សនិងរដ្ឋយកចិត្តទុកដាក់អនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិ ទិដ្ឋភាពនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធបានកសាងសមរម្យ ជាជំហានៗឆ្លើយតបទៅនឹងតម្រូវ ការប្រជុំជីវភាព និងការផលិតរបស់ប្រជាជន។
ផ្តើមពីដាំដើមត្របែក និងដើមពុទ្រានៅក្នុងរោងសំណាញ់ គ្រួសារបង ថាច់សាដា នៅភូមិឈូងធំ B ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងតែប្រមូលនូវ “ផលល្អ” ជាបណ្តើរៗ។ ទម្រង់នេះ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ព្រមទាំងបើកនូវទិសដៅផលិតកសិកម្មប្រកបដោយសុវត្ថិភាពនិងចីរភាពនៅភូមិភាគទៀតផង។
អនុវត្តតាមគោលការណ៍ផ្លាស់ប្តូរឌីជីថល នៅទីក្រុងកឹងធើ បច្ចេកវិទ្យាមិនត្រឹមតែផ្អាកត្រឹមទិសដៅម៉ាក្រូប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលលើគ្រប់វិស័យនៃជីវភាពនៅថ្នាក់មូលដ្ឋានយ៉ាងពិតប្រាកដ។ ចាប់តាំងពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅច្រកតែមួយ រហូតដល់ការធ្វើឌីជីថលកម្មរាល់ពេលប្រជុំបក្សម្តងៗ ការងារផ្លាស់ប្តូរឌីជីថលកំពុងសន្សឹមៗធ្វើឱ្យផ្លាស់ប្តូររបៀបដំណើរការពីបែបប្រពៃណី ទៅជាបរិយាកាសឌីជីថលទំនើប ងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តលេខ ០២ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការផ្លាស់ប្តូរឌីជីថលក្រុងកឹងធើ ឆ្នាំ២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។
បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីរួមចំណែកកសាងជនបទថ្មី គឺជាវិធានការមួយក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយចីរភាពបានឃុំឡុងវិញ ខេត្តវិញឡុង អនុវត្តយ៉ាងមានប្រសិទ្ធភាព។
រយៈពេលកន្លង សមាគមសហព័ន្ធនារីទីក្រុងកឹងធើ ជំរុញដំណើរការផ្សព្វផ្សាយនិងឧបត្ថម្ភជាច្រើន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ តាមរយៈនោះ កសាងបរិស្ថានរស់នៅសុវត្ថិភាព ស៊ីវិល័យ សុភមង្គល។
នៅក្នុងបរិការណ៍ផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា កសិករខ្មែរនៅទីក្រុងកឹងធើ បានម្ចាស់ការចាប់យកនិន្នាការផ្លាស់ថ្មីគំនិត និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត ឆ្លងតាមរយៈនោះ ជាជំឈានលើកកម្ពស់ប្រាក់ចំណូល និងកែលម្អគុណភាពការរស់នៅ។