មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/07/2025 - 10:38

ខិត​ខំ​នាំ​យក​ផលិត​ផល​ពិ​សេស​របស់​ជន​រួម​ជាតិ​ភាគ​តិច​ឈាន​ទៅ​ឆ្ងាយ 

ខេត្ត​កា​ម៉ាវ កំ​ពុង​ខ្នះ​ខ្នែង​តភ្ជាប់​ទី​ផ្សារ​និង​ជំ​រុញ​ពា​ណិជ្ជ​កម្ម សំ​ដៅ​នាំ​យក​ផលិត​ផល​របស់​ជន​រួម​ជាតិ​ភាគ​តិច បង្ខិត​ជិត​អតិ​ថិជន​កាន់​តែ​ទូ​លំ​ទូ​លាយ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល លើក​ស្ទួយ​ជីវ​ភាព។

  ត្រ​បែក​សាច់​ក្រ​ហម​សម្រេច​ស្តង់​ដារ OCOP ទាក់​ទាញ​អតិ​ថិ​ជន​ជា​ច្រើន​មក​ទិញ។

ទន្ទឹម​នឹង​ការ​ផ្តុំ​កម្លាំង​វិនិ​យោគ​កែ​ប្រែ បង្កើន​កម្រិត​ទី​ផ្សារ​ជា​ច្រើន​នៅ​តាម​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ខេត្ត​កា​ម៉ាវ​ថែម​ទាំង​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី ជំ​រុញ​ពា​ណិជ្ជ​កម្ម ឧបត្ថម្ភ​ទិញ​ផលិត​ផល​របស់​ជន​រួម​ជាតិ​ភាគ​តិច​ទៀត​ផង។ គ្រួ​សារ​បង្ក​បង្កើន​ផល ធ្វើ​ពា​ណិជ្ជ​កម្ម អា​ជីវ​កម្ម​ជា​ច្រើន​នៅ​ភូមិ​ភាគ ត្រូវ​បាន​បង្ក​លក្ខណ​សម្បត្តិ​ចូល​រួម​តាម​ផ្សារ​ណាត់ សន្និ​សីទ​តភ្ជាប់​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​និង​ក្រៅ​ខេត្ត។ រាល់​ផលិត​ផល​ពិ​សេស​និង​ផលិត​ផល​សម្រេច​ស្តង់​ដារ OCOP របស់​ជន​រួម​ជាតិ​ភាគ​របស់​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​ឧទ្ទេស​នាម​លើ​ប្រ​ព័ន្ធ​ចែក​ចាយ​ថ្មី ឆ្លង​តាម​រយៈ​នៃ​ព្រឹត្តិ​ការណ៍​ពា​ណិជ្ជ​កម្ម ផ្សារ​ណាត់ សន្និ​សីទ​និង​លើ​ទី​ផ្សារ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ខេត្ត។ អា​ស្រ័យ​ហេតុ​នោះ ផលិត​ផល​ជា​ច្រើន​របស់​គ្រួ​សារ​ធ្វើ​ពា​ណិជ្ជ​កម្ម អា​ជីវ​កម្ម និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​កា​ម៉ាវ ត្រូវ​បាន​អតិ​ថិ​ជន​ស្គាល់​និង​មាន​ទំ​នុក​ចិត្ត រួម​ចំ​ណែក​ជំ​រុញ​ការ​ទិញ លើក​ស្ទួយ​ជីវ​ភាព​ដល់​ជន​ជាតិ​ភាគ​តិច។

ផលិត​ផល​នំ​បង្កង​បំ​ពង​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ ចែក​ចាយ​លើ​
ទីផ្សារដោះដូរពាណិជ្ជកម្មអេឡិចត្រូនិក។

បង​ស្រីសើុង​ធី​ហុង​ស៊ាង នៅ​ឃុំ​ហ៊ឹង​ហោយ មាន​ផលិត​ផល​ផ្លែ​ត្រ​បែក​សម្រេច​ស្តង់​ដារ OCOP ឆ្នាំ​២០១៩ ឱ្យ​ដឹង៖ “ចាប់​ពី​ផ្លែ​ត្រ​បែក​សាច់​ក្រ​ហម​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ OCOP និង​បាន​ចូល​រួម​ដាក់​បង្ហាញ​នៅ​សន្និ​សីទ ផ្សារ​ណាត់ ចុះ​ផ្សាយ​លើ​ទី​ផ្សារ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​របស់​ខេត្ត ឃើញ​ថា ទាក់​ទាញ​បាន​អតិ​ថិ​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​មក​ទិញ។ ក្រៅ​ពី​នេះ ពួក​ឈ្មួញ​ក្នុង​ខេត្ត​ចុះ​មក​ទិញ​ដើម្បី​យក​ទៅ​លក់ឯ​ផ្សារ។ បច្ចុប្បន្ន ខ្ញុំ​បាន​បើក​ទូលាយ​ផ្ទៃ​ដី​ដាំ​ជាង ១ ហិក​តា និង​សហ​ការ​ជា​មួយ​មា​មីង​ខ្មែរ​ជា​ច្រើន ផ្ទេរ​បច្ចេក​ទេស​ដាំ​ដុះ​ដើម្បី​បើក​ទូលាយ​ផ្ទៃ​ដី​ដាំ​ដោយ​ធា​នា​ផលិត​ផល​គុណ​ភាព​ផ្គត់​ផ្គង់​គ្រប់​ច្រក​ចេញ​ទី​ផ្សារ។ អា​ស្រ័យ​ដោយ​ដាំ​ត្រ​បែក​ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​និង​មា​មីង​ខ្មែរ​ជា​ច្រើន​បាន​ប្រ​សើរ​ឡើង”។

ពូ​ត្រឿង​ទូ​ត្រាច់ នៅ​ឃុំ​ហ៊ីប​ថាញ់ ឱ្យ​ដឹង៖ “ឆ្នាំ​២០១៨ ផលិត​ផល​ទំ​ពាំង​បា​រាំង​របស់​ខ្ញុំ​បាន​ទទួល​ស្គាល់​គ្រប់​លក្ខណៈ​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ ដើម្បី​ផលិត​ធ្វើ​អា​ជីវ​កម្ម​ផលិត​ផល និង​ឆ្នាំ​២០១៩ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ OCOP ម្ល៉ោះ​ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ប្រ​ព័ន្ធ​ភោជ​នីយ​ដ្ឋាន សណ្ឋា​គារ​ក្នុង​ខេត្ត។ ពិ​សេស ទំ​ពាំង​បា​រាំង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ប្រ​ព័ន្ធ​ផ្សារ​ទំ​នើប Co.opmart។ ចាប់​ពី​ថ្ងៃ​ដាំ​ទំ​ពាំង​បា​រាំង​មក ខ្ញុំ​បាន​ចាក​ផុត​ភាព​ក្រី​ក្រ ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​នៅ​ភូមិ​ភាគ”។

តាម​ប្រ​សាសន៍​លោក លឺវ​ហ្វាង​លី នា​យក​រង​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ខេត្ត​កា​ម៉ាវ ការ​ស្វែង​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មិន​ត្រឹម​តែ​ជា​រឿង​ទី​ផ្សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​យុទ្ធ​សាស្ត្រ​បង្កើន​កម្រិត​ពា​ណិជ្ជ​កម្ម​ជន​បទ កាត់​បន្ថយ​គម្លាត​រវាង​ទី​ក្រុង​និង​ជន​បទ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ទៀត​ផង។ ភាព​ម្ចាស់​ការ​និង​ព្រមៗ​គ្នា ក្នុង​ការ​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ បច្ចេក​ទេស អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី​ផ្សារ ជំ​រុញ​ពា​ណិជ្ជ​កម្ម​កំ​ពុង​បើក​ចេញ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ផលិត​ផល ជួយ​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ជា​សន្សឹមៗ​លើក​ស្ទួយ​មុខ​របរ​រក​ស៊ី បង្កើន​ជីវ​ភាព​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព៕

                  យ្វី​អាញ- លី​សៀ  

ចែករំលែកអត្ថបទ