មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/07/2025 - 10:00

បង្កើន​ប្រាក់​ចំ​ណូល​អា​ស្រ័យ​ដាំ​មៀន​គួប​ផ្សំ​នឹង​ចិញ្ចឹម​ឃ្មុំ 

នៅ​មណ្ឌល​ធើយ​ត្រិញ សង្កាត់​អូរ​ម៉ូង ក្រុង​កឹង​ធើ ពូ​យឿង​វ៉ាន់​បា ល្បី​ឈ្មោះ​ជា​អ្នក​សកម្ម ប៉ិន​ប្រ​សប់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដំ​ណាំ​ឈើ​ហូប​ផ្លែ សត្វ​ចិញ្ចឹម​សម​ស្រប​នឹង​តំ​បន់​ដី លក្ខណៈ​គ្រួ​សារ​និង​ទី​ផ្សារ​លក់​កសិ​ផល​ទទួល​បាន​ប្រាក់​ចំ​ណូល​ខ្ពស់។ នៅ​ពេល​ផ្លាស់​ប្ដូរ​ម្តងៗ​ធ្វើ​ឱ្យ​ពូបា មាន​បទ​ពិ​សោធន៍​បន្ថែម ក្តី​រីក​រាយ​ក្នុង​ដំ​ណើរ​ខិត​ខំ​ឈាន​ឡើង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច។

  ពូវ៉ាន់​បា ចែក​រំលែក​ពី​ទម្រង់​ដាំ​មៀន​គួប​ផ្សំ​ចិញ្ចឹម​ឃ្មុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

ពូវ៉ាន់​បា រៀប​រាប់៖ ខណៈ​ពេល​ចម្ការ​មៀន Ido ចេញ​ផ្កា​ស្រុះ​ក្រ​អូប​សាយ មិត្ត​ភក្តិ អ្នក​ចិញ្ចឹម​ឃ្មុំ “រត់​វាល” ឱ្យ​ឃ្មុំ​មួយ​ប្រ​អប់​ចិញ្ចឹម​សាក​ល្បង បន្ទាប់​មក​គាត់​ពង្រីក​បាន​៥ប្រ​អប់ ដើម្បី “មាន​លុយ​កា​ហ្វេ” និង​លម្ហែ​អា​រម្មណ៍ ក្រោយ​ពី​ធ្វើ​ចម្ការ​នឿយ​ហត់។ ដំ​បូង​ដោយ​សារ​គ្មាន​បទ​ពិ​សោធន៍ ពូ​បា​ធ្វើ​តាម​ទម្លាប់​ចាស់ ទើប​ឃ្មុំ​មិន​សូវ​មាន​ទឹក។ ឃើញ​ដូច្នោះ កូន​ប្រុស​គាត់​ស្វែង​រក​ព័ត៌​មាន​តាម​បណ្តាញ​សង្គម​ពី​បច្ចេក​ទេស​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​និង​រៀន​សូត្រ ចែក​រំ​លែក​បទ​ពិ​សោធន៍​ពី​អ្នក​ចម្ការ​ជិត​ខាង​ដើម្បី​អនុវត្ត​តាម។

ពូវ៉ាន់​បា ចែក​រំ​លែក៖ “ទម្រង់​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​មិន​បាច់​ចំ​ណាយ​ទុន​និង​កម្លាំង​មើល​ថែ​ទាំ ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច។ ខ្ញុំ​ចិញ្ចឹម​ពូជ​ឃ្មុំ​អ៊ី​តា​លី ពូជ​ឃ្មុំ​ធំ ស្លូត​ងាយ​ចិញ្ចឹម​និង​មើល​ថែ; រក​បាន​ប្រាក់​ចំ​ណូល​ដោយ​ទឹក​ឃ្មុំ​ល្អ ផ្ដល់​ទិន្ន​ផល​ខ្ពស់​និង​ជួយ​រក្សា​ហ្វូង​ឃ្មុំ​គ្មាន​ជំងឺ។

ពូវ៉ាន់​បា យក​ប្រ​អប់​ឃ្មុំ​ទៅ​ដាក់​ក្រោម​ម្លប់​ចម្ការ​មៀន បង្ក​បរិយា​កាស​ស្រ​ឡះ​ស្រ​ឡំ។ គាត់​ឆ្លៀត​ពេល​ពិនិត្យ​មើល​ទឹក​ក្នុង​សម្បុក​ឃ្មុំ ដើម្បី​យក​ទឹក​ចាប់​ពី ១០​-១៥ ថ្ងៃ​ម្តង។ នៅ​ពេល​ទឹក​ឡើង​ពេញ​សម្បុក គឺ​យក​ទឹក​ឃ្មុំ​ដាក់​ក្នុង​ធុង រួច​ហើយ​ដាក់​សម្បុក​ឃ្មុំ​ទៅ​ក្នុង​ធុង; ទន្ទឹម​នឹង​នោះ វិនិច្ឆ័យ​ជំ​ងឺ​ដែល​បង្ក​ឱ្យ​ខូច​សម្បុក​រយៈ​ពេល ២ ខែ​ម្តង; ពិនិត្យ​ជា​ប្រ​ចាំ​និង​អនា​ម័យ​ដើម្បី​កាត់​បន្ថយ​ជំងឺ​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​កូន​ឃ្មុំ។ បច្ចុប្បន្ន ​ពូវ៉ាន់​បា មាន​ឃ្មុំ​អ៊ី​តា​លី ២០ ប្រ​អប់​ដាក់​ក្នុង​ចម្ការ​មៀន។ រយៈ​ពេល​ពី ១០-១៥ ថ្ងៃ គាត់​ប្រ​មូល​ផល​ទឹក​ឃ្មុំ​បាន ៤០ លីត្រ លក់​ក្នុង​តម្លៃ ២០០.​០០០ - ៣០០​.០០០ ដុង​ក្នុង​មួយ​លីត្រ។

ពូវ៉ាន់​បា ឱ្យ​ដឹង៖ ក្នុង​ភូមិ​មាន​អ្នក​ដាំ​មៀន​ជា​ច្រើន​គ្រួ​សារ ម្ល៉ោះ​ហើយ​ការ​ចិញ្ចឹម​ឃ្មុំ “រត់​វាល” ពី​ចម្ការ​មួយ​ទៅ​ចម្ការ​មួយ សម្បូរ​លម្អង​ផ្កា​មៀន។ ឃ្មុំ​ក្រេប​លម្អង​ផ្កា​មៀន​ទឹក​ពណ៌​លឿង​ទុំ ផ្អែម ឆ្ងាញ់​ត្រូវ​បាន​អតិថិ​ជន​ជា​ច្រើន​ពេញ​និយម។ មិន​តែ​ប៉ុណ្ណោះ កូន​ប្រុស​ពូវ៉ាន់​បា ថែម​ទាំង​លក់​ផលិត​ផល​ទឹក​ឃ្មុំ​តាម “អន​ឡាញ” ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

ទម្រង់​ធ្វើ​ចម្ការ​គួប​ផ្សំ​ចិញ្ចឹម​ឃ្មុំ​របស់​ពូ​បា សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច កំ​ពុង​បាន​ភូមិ​ភាគ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​បើក​ទូលាយ ហើយ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ត្រៀម​ឧបត្ថម្ភ​ឱ្យ​បុល​ទុន​ឆ្លើយ​តប​តាម​សំ​ណូម​ពរ​របស់​គ្រួ​សារ​នី​មួយៗ។ ឆ្លង​តាម​រយៈ​នោះ ជួយ​គ្រួ​សារ​កសិ​ករ​បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ធ្វើ​មាន ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ៕

                               ភឿង​ម៉ាយ- លីសៀ

ចែករំលែកអត្ថបទ