មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/07/2025 - 10:02

កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ការ​ស្រុត​បាក់​ដី លំ​នឹង​ជីវ​ភាព​ប្រ​ជា​ជន 

ស្ថាន​ភាព​ស្រុត​បាក់​ទំ​នប់​សមុទ្រ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​និង​ការ​ផលិត​របស់​ប្រ​ជា​ជន ម្ល៉ោះ​ហើយ ខេត្ត​កា​ម៉ាវ បាន​វិនិ​យោគ​កសាង​សំ​ណង់​ការ​ពារ​តាម​បណ្តោយ​ទំ​នប់​សមុទ្រ។

សំ​ណង់​ការ​ពារ​ទំ​នប់​សមុទ្រ។

តាម​ប្រ​សាសន៍​លោក ឡេ​វ៉ាន់​សឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ការ​ការ​ពារ​បង្ការ​ទប់​ស្កាត់​ស្រុត​បាក់​ទំ​នប់​សមុទ្រ ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត​កម្រិត​ទាប​បំ​ផុត​នូវ​សំ​ណង់​រដ្ឋ ការ​ផលិត​កម្ម ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​របស់​ខេត្ត។ ជា​ច្រើន​ឆ្នាំ​កន្លង ខេត្ត​បាន​វិនិ​យោគ​កសាង​ទំ​នប់​សំ​ណង់​របាំង​ការ​ពារ​រលក​សមុទ្រ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​រលក​សមុទ្រ​មក​លើ​សំ​ណង់​ទំ​នប់។ បំ​ផុត​គឺ​ការ​បង្កើត​ដី​ដុះ បង្កើត​ឆ្នេរ ដាំ​ឈើ​ព្រៃ​ទឹក​ប្រៃ ដើម្បី​បណ្តុះ​និង​រក្សា​រុក្ខ​ជាតិ​បៃ​តង​ព្រៃ​ទឹក​ប្រៃ ជួយ​ការ​ពារ​ទំ​នប់​សមុទ្រ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ទំ​នប់​ពីរ​កំ​ណាត់​ចំ​ណុះ​សង្កាត់​ហ៊ីប​ថាញ់ ជាប់​ព្រំ​ប្រ​ទល់​នឹង​ក្រុង​កឹង​ធើ តែង​កើត​មាន​ការ​ស្រុត​បាក់​ដី ម្ល៉ោះ​ហើយ​ទើប​កសាង​ទំ​នប់​របាំង​ការ​ពារ រលក​ខាង​ក្រៅ ពង្រឹង​ជើង​ទំ​នប់​ដោយ​ចាក់​ថ្ម ចូល​ទៅ​ក្នុង​ប្រ​ហោង​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​រលក​សមុទ្រ។ កន្លែង​ស្រុត​បាក់​ដី​នៅ​ក្បែរ​ជើង​ទំ​នប់ ដាក់​ផ្ទាំង​បេ​តុង​បំ​បែក​រលក​ជា​រាង​ចតុ​ត័ល ដើម្បី​ទប់​ស្កាត់​សំ​ណឹក​ដោយ​សារ​អា​កាស​ធាតុ និង​ការ​រសាត់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ជា​សំ​ខាន់​គឺ​ដើម្បី​ពង្រឹង​សំ​ណង់​តាម​ឆ្នេរ​សមុទ្រ ដូច​ជា៖ ជញ្ជាំង​រាំង​រលក​និង​ទំនប់​របាំង​ការ​ពារ​ទឹក​រលក។ អង្គ​ភាព​សាង​សង់ កំ​ពុង​ដំ​ណើរ​ការ​ពង្រឹង​ប្រ​ព័ន្ធ​លូ​និង​ផ្លូវ​ទំ​នប់​សមុទ្រ ដើម្បី​បង្ក​លក្ខណៈ​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​សុ​វត្ថិ​ភាព។

  របាំង​ការ​ពារ​ទឹក​រលក ត្រូវ​បាន​កសាង​ដើម្បី​ធា​នា​ជីវ​ភាព​និង​ការ​ផលិត​របស់​ប្រ​ជា​ជន។

បង​ត្រឹង​សើុង​យ៉ុង នៅ​ភូមិ​បៀង​ដុង A សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “ពី​មុន កាល​មិន​ទាន់​មាន​បង្គោល​បេ​តុង​ការ​ពារ​ជើង​ទំ​នប់ នៅ​តំ​បន់​នេះ​មាន​រលក​ធំៗ និង​ខ្យល់​បោក​បក់​ខ្លាំង បណ្តាល​ឱ្យ​ដី​ថ្ម​ខ្ទាត​ឡើង​រាប់​ម៉ែត្រ ទឹក​ហូរ​ឆ្លង​ទំ​នប់​ចូល​មណ្ឌល​តាំង​ទី​លំ​នៅ។ ឥឡូវ​មាន​បង្គោល​បេ​តុង​ការ​ពារ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​បង្ក​បង្កើន​ផល លំ​នឹង​ជីវ​ភាព”។

ចំ​ណែក​លោក​ឡឹម​ដា​រិទ្ធ នៅ​សង្កាត់​ហ៊ីប​ថាញ់ ឱ្យ​ដឹង៖ “កាល​មិន​ទាន់​មាន​ជើង​ទំ​នប់​រាំង​ទឹក​រលក ពេល​មាន​រលក​ធំ​ម្តងៗ ទឹក​ហូរ​ឆ្លង​ទំ​នប់​ចូល​ដល់​ផ្ទះ រលក​បោក​បក់​ខ្លាំងៗធ្វើ​ឱ្យ​ផ្ទះ​ខ្ញុំ​ញ័រ​កក្រើក មិន​ហ៊ាន​នៅ​ក្នុង​ផ្ទះ ឱ្យ​តែ​ឃើញ​រលក​ធំ​ម្តងៗ​គឺ​ភ័យ​ខ្លាច​ណាស់។ តាំង​ពី​បាន​កសាង​ជើង​ទំ​នប់​រាំង​រលក​នេះ​មក គ្រួ​សារ​ខ្ញុំ​និង​មា​មីង​នៅ​ទី​នេះ​ស្ងប់​អា​រម្មណ៍​យ៉ាង​ខ្លាំង”។

ជា​ច្រើន​ឆ្នាំ​កន្លង សំ​ណង់​និង​គម្រោង​ការ​ពារ​ទំ​នប់​សមុទ្រ​ជា​ច្រើន​នៅ​កា​ម៉ាវ ត្រូវ​បាន​កសាង និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​នូវ​ផល​ប៉ះ​ពាល់​នៃ​ការ​ស្រុត​បាក់​ដី ការ​ពារ​បាន​ជីវ​ភាព និង​ការ​ផលិត​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ។ បំ​ផុត​គឺ​ការ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រ​ជា​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ ផ្សារ​ភ្ជាប់​នឹង​សមុទ្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ​ជាង​ទៀត អា​ស្រ័យ​ប្រ​ភព​ចំ​ណូល​ពី​ផល​សមុទ្រ ត្រូវ​បាន​កកើត​ឡើង​វិញ​តាម​រយៈ​ដី​ដុះ បង្កើត​ជា​ឆ្នេរ​និង​ខ្សែ​ក្រ​វាត់​ឈើ​ព្រៃ​តាម​ឆ្នេរ​សមុទ្រ​បាន​បង្កើត​ឡើង​វិញ៕

                     យី​អាញ-វិមាន

ចែករំលែកអត្ថបទ