នៅឃុំមីហឿង ក្រុងកឹងធើ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ តែងសកម្មចលនាប្រជាជនព្រួតដៃរួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី រួមចំណែកកសាងតំបន់ជនបទភ្លឺ បៃតង ជ្រះ ស្អាត ។

ផ្លូវជនបទឃុំមីហឿង ភ្លឺ បៃតង ជ្រះ ស្អាត។
មុននេះ មីហឿងគឺជាឃុំក្រីក្រ ម្ល៉ោះហើយ ត្រូវបានរដ្ឋវិនិយោគគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ ពិសេសគឺកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ផ្លូវចូលភូមិនីមួយៗរបស់ឃុំភូមី ត្រូវបានក្រាលបេតុង យានយន្តបើកបរដល់ផ្ទះ។ សងខាងដងផ្លូវប្រជាជនដាំផ្កា ដាក់អំពូលភ្លើង ហេតុនោះតំបន់ជនបទមានភាពភ្លឺ បៃតង ជ្រះ ស្អាតនិងសុវត្ថិភាព។
លទ្ធផលខាងលើ មួយផ្នែកគឺអាស្រ័យការរួមចំណែកយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយ ក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្ត។ តួយ៉ាងដូចលោកហ្វិញគឹមតៀង នៅភូមិស្វាយ អស់រយៈពេលជាង ១០ ឆ្នាំ ចលនាជនរួមជាតិខ្មែរ រួមវិភាគទានទឹកប្រាក់ជាង ៣០០ លានដុងកសាងស្ពានបេតុងជនបទបាន ៣ ខ្សែ ជួយឱ្យមាមីងធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញងាយស្រួល។ ទន្ទឹមនឹងនោះ គាត់ថែមទាំងចលនាគ្រួសារជនជាតិខ្មែរនៅភូមិស្វាយ ដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យជាង ១០០ ដើម (៣លានដុងក្នុងមួយដើម) និងដាំផ្កាលម្អតាមសងខាងផ្លូវ។

លោកហ្វិញគឹមតៀង ពិនិត្យមើលអ្នកធ្វើអនាម័យផ្លូវជនបទ។
បច្ចុប្បន្ន ដងផ្លូវសំខាន់ៗនៅភូមិស្វាយ ក្លាយជាដងផ្លូវគំរូ ភ្លឺ បៃតង ជ្រះ ស្អាត។ លោកតៀង ឱ្យដឹង៖ “ខណៈពេលរដ្ឋវិនិយោគផ្លូវ យានយន្ត បើកបរចុះទៅដល់ផ្ទះ មាមីងអ្នកណាក៏ចង់បានផ្លូវភ្លឺស្អាតដែរ។ ដូច្នេះ នៅពេលខ្ញុំរួមជាមួយកម្មាភិបាលភូមិចលនា មាមីងក៏យល់ស្របភ្លាម។ បច្ចុប្បន្ន សងខាងផ្លូវដាំផ្កា ដំឡើងអំពូលភ្លើងភ្លឺស្អាត និងធានាសន្តិសុខនៅតំបន់ជនបទ”។
បើតាមពូត្រេវសួន នៅភូមិបឹងកក់ មាមីងខ្មែរនៅឃុំភូមីរស់នៅសាមគ្គី ព្រួតដៃរួមជាមួយរដ្ឋអំណាចកសាងភូមិស្រុកសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាងដូចការកសាងស្ពានបេតុង គឺប្រជាជនចំណាយកម្លាំងពលកម្ម លុយកាក់ សម្ភារៈកសាង ម្ល៉ោះហើយស្ពានមួយខ្សែបានសម្រេចជាស្ថាពរគិតជាទឹកប្រាក់ជាង ១០០ លានដុង។ ពីព្រោះមាមីងដឹងថា ការធ្វើនោះគឺសម្រាប់បម្រើផលប្រយោជន៍រួម ដើម្បីអភិវឌ្ឍន៍តំបន់ជនបទ។
ពូត្រេវសួន ឱ្យដឹង៖ “ក្នុងការប្រជុំឬពិធីបុណ្យក្នុងវត្ត តាមភូមិស្រុក អ្នកមានប្រជាប្រិយតែងពន្យល់អំពីប្រយោជន៍នៃការកសាងជនបទថ្មី នោះគឺដើម្បីបម្រើប្រជាជន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ។ អាស្រ័យហេតុនោះ មាមីងខ្មែរយល់ច្បាស់ ម៉្លោះហើយពេលមានសំណង់សាងសង់ ឆ្លងកាត់គឺមាមីងតែងស្ម័គ្រចិត្តគាំទ្រ។ គ្រួសារខ្លះទៀតបរិច្ចាគដីកសាងផ្លូវជនបទ អគារសិក្សា; អ្នកខ្លះដាំផ្កា រក្សាអនាម័យតំបន់ជនបទ ចំណាយទឹកប្រាក់ដាក់អំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យជាង ២០០ ដើមតាមដងផ្លូវចូលភូមិ គិតជាតម្លៃទឹកប្រាក់រាប់ពាន់លានដុង ដើម្បីកសាងតំបន់ជនបទសម្បូរសប្បាយ”។
ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានម្ដងៗ លោកត្រេវសួន និងលោកហ្វិញគឹមតៀង ថែមទាំងសកម្មចលនាសប្បុរសជនរួមវិភាគទានអំណោយរាប់រយចំណែក អង្ករជាង ៥០ តោន សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីជូនដល់គ្រួសារក្រីក្រ សិស្សមានជីវភាពខ្វះខាត។ ព្រមជាមួយនោះ នៅទាំងជាអ្នកសម្របសម្រួលគំរូបានដោះស្រាយជោគជ័យជាច្រើន ករណីវិវាទ ដូច៖ អាពាហ៍ពិពាហ៍គ្រួសារ វិវាទដីធ្លី គ្រោះថ្នាក់ចរាចរណ៍៘ ឆ្លងតាមរយៈនោះ បានរួមចំណែកដ៏ធំក្នុងការកសាងទំនាក់ទំនងសាមគ្គីភាព មនោសញ្ចេតនាភូមិផងរបងជាមួយកាន់តែរឹតបន្តឹង រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ភូមិស្រុក៕
យ្វីអាញ- លីសៀ