បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងពិធីជួបជុំកម្មាភិបាលនាយទាហាន ថ្នាក់កំពូលនៃកងទ័ពដែលចូលនិវត្តន៍ និងទទួគ្រឿងឥស្សរិយយសការពារមាតុភូមិលេខ៣។
អស់រយៈពេល១០ឆ្នាំ អនុវត្ត"ទិវាការពារព្រំដែនទូទាំងប្រជាជន" ដំណាក់កាល២០០៩-២០១៩ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង អនុវត្តបានល្អភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យដែនសមុទ្រ កសាងនិងរក្សាខ្ជាប់ខ្សែបន្ទាត់ព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំរៀបរយ។
រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងឃុំឡាយហ្វា ក្រុងវិញចូវ សកម្មផ្សព្វផ្សាយនូវចលនា"ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែន សមុទ្រ" ផ្សារភ្ជាប់នឹងការកសាងឃុំឡាយហ្វា រឹងមាំគ្រប់ជ្រុងជ្រោយ។ ចលនានេះ បានពង្រីកនូវប្រសិទ្ធភាពជាវិជ្ជមាន។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាតប្រឡងប្រណាំង ប្តេជ្ញាឈ្នះដំណាក់កាល២០១៣-២០១៨។
អនុវត្តផែនការស្វែងរក ប្រមូលអដ្ឋិធាតុ យុទ្ធជនពលី និងផែនការបញ្ជាក់អដ្ឋិធាតុយុទ្ធជនពលី ដែលនៅខ្វះព័ត៌មាន ដំណាក់កាល២០១៦-២០១៨ មកទល់ពេលនេះ ទូទាំងខេត្តសុកត្រាំង បានប្រមូលអដ្ឋិធាតុបញ្ចុះក្នុងទីបញ្ចុះសពបាន១០.៤៧៥នាក់នៅតាមទីបញ្ចុះសព១៣កន្លែង នៅភូមិភាគនានាក្នុងខេត្ត។
រយៈពេលកន្លង បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ខ្នះខ្នែងក្នុងការផ្សព្វផ្សាយចលនាប្រឡងប្រណាំង "ផ្នែកភ័ស្តុភារយោធាធ្វើតាមដំបូន្មានអ៊ំហូ"។ រហូតមកទល់បច្ចុប្បន្ន ការចលនាពង្រីកបាននូវប្រសិទ្ធភាព ធានាល្អការងារភ័ស្តុភារសម្រាប់ភារកិច្ចហ្វឹកហាត់ ត្រៀម ប្រយុទ្ធនិងអនុវត្តភារកិច្ចបន្ទាន់។
បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់កម្លាំងប្រដាប់អាវុធ ខេត្ត ដំណាក់កាល២០១៣-២០១៨។
យើងខ្ញុំបានត្រឡប់មកកាន់កងពលធំថ្មើរជើង៣៣០ យោធភូមិភាគ៩ នាឱកាសដែលកងពលធំ រៀបចំពិធីខួបអនុស្សាវរីយ៍បដិវត្តន៍ខែសីហាទទួលជោគជ័យ បុណ្យជាតិថ្ងៃទី២ កញ្ញានិងទិវាបង្កើតកងពលធំ (ថ្ងៃ២១ កញ្ញា ឆ្នាំ១៩៧៦)។ អាស្រ័យហេតុនោះ បរិយាកាសក្នុងបរិវេណនៃអង្គភាពប្រកបដោយភាពសប្បាយរីករាយ តុបតែងលម្អដោយទង់ជាតិ។
គណៈចង្អុលការតំបន់ការពារខេត្តសុកត្រាំង ទើបរៀបចំសន្និបាតបូកសរុបការងារអនុវត្តអនុក្រឹត្យលេខ១៥២ និងអនុក្រឹត្យលេខ០២របស់រដ្ឋាភិបាល ស្តីពីតំបន់ការពារពាក់កណ្តាលអាណត្តិកាល២០១៥- ២០២០។
ជារៀងរាល់ថ្ងៃ ទោះបីភ្លៀងខ្យល់យ៉ាងណាក៏ដោយ នៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា លើភូមិសាស្រ្តខេត្តឡុងអាន តែងមានស្នាមជើងកងយុទ្ធជនការពារព្រំដែន ដើរល្បាតការពាររឹងមាំ បន្ទាត់ព្រំដែនរបស់មាតុភូមិ។
រយៈពេលកន្លង គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀន យ៉ាង តែងយកចិត្តទុកដាក់ចង្អុលការដល់អង្គភាពមូលដ្ឋានអនុវត្តព្រមៗ គ្នានូវលក្ខឋានរបស់ផ្នែកភ័ស្តុភារ។ ទន្ទឹមនឹងការគ្រប់គ្រង ប្រើប្រាស់ប្រភពថវិកាចំទិសដៅ ការធានានៅការងារបង្កបង្កើនផល ត្រូវបានចាត់ទុកជាគន្លឹះសំខាន់។
ប៉ុន្មានឆ្នាំកន្លង បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនខេត្តកៀនយ៉ាង បានផ្ដុំកម្លាំងចង្អុល ការរាល់អង្គភាពជំរុញដំណើរការផ្សព្វផ្សាយដល់ទូទាំងប្រជាជនចូលរួមការពារខ្សែបន្ទាត់ បង្គោលព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក តំបន់ជាប់ព្រំដែន។