30/12/2018 - 19:31

សុក​ត្រាំង​៖ អនុ​វត្ត​"ទិ​វា​ការ​ពារ​ព្រំ​ដែន​ ទូ​ទាំង​ប្រ​ជា​ជន​"

អស់​រយៈ​ពេល​១០​ឆ្នាំ អ​នុ​វត្ត​​"ទិ​វា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" ដំ​ណាក់​កាល២០០៩​-២០១៩ កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​សុក​ត្រាំង​ អនុ​វត្ត​បាន​​ល្អ​ភារ​កិច្ចគ្រប់​គ្រង​ ការ​ពារ​អ​ធិប​តេយ្យ​ដែន​ស​មុទ្រ​ ក​សាង​និង​រក្សា​ខ្ជាប់​ខ្សែ​បន្ទាត់​ព្រំ​ដែន​ពីមួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​​រៀប​រយ។​

តំ​ណាង​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ប្រ​គល់​គោ​ចិញ្ចឹម​បន្តពូជ​

ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​តំ​បន់​ដែន​ស​មុទ្រ​ ចំ​ណុះ​ឃុំ​ទ្រុងប៊ិញ​ ស្រុក​ត្រឹង​ដេ។

តំ​បន់​ព្រំ​ដែន​ស​មុទ្រ​នៅ​ខេត្ត​សុក​ត្រាំង​ រួម​មាន​១១​ឃុំ សង្កាត់​ ទី​ប្រ​ជុំ​ជន​ ចំ​ណុះស្រុក​កូវ​ឡាវ​យុង ត្រឹង​ដេ និង​ក្រុង​វិញ​ចូវ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ជាង១៩៧​.៧០០​នាក់ (ស្រូប​អត្រា​១៥,២០​%នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​)។ ម្យ៉ាង​ទៀត ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​ សំ​ខាន់​គឺ​ប្រ​កប​របរ​​ក​សិ​កម្ម​ រ​បរ​នេ​សាទ​​និងចិញ្ចឹម​ជល​ផល​ជា​ដើម​។ តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ង្វៀន​ឌឹក​កឿង​ ស្នង​ការន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ អស់​រយៈ​ពេល​​១០​ឆ្នាំធ្វើ​ស​កម្ម​ភាព​​"​ទិ​វា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​អនុ​វត្ត​ផ្សារ​ភ្ជាប់​នឹង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ និង​ការ​ចលនា​នា​នា​ដូច​៖ “ទូ​ទាំងប្រ​ទេស​សាម​គ្គី​រួម​កម្លាំង​ក​សាង​ជន​បទថ្មី​” “លំ​នៅ​ឋាន​សម្រាប់​អ្នក​ក្រ​នៅ​តំ​បន់​ព្រំដែន កោះ​ស​មុទ្រ​” “ឧបត្ថម្ភ​គោ​ចិញ្ចឹម​បន្ត​ពូជ​​ដល់​អ្នក​ក្រ​តំ​បន់​ព្រំ​ដែន​” “ជម្រុញដំ​ណើរ​ប្អូន​ៗ​ទៅ​កាន់​សា​លា” យុទ្ធ​នា​ការ​ “ចូរ​សម្អាត​ប​រិ​ស្ថាន​ស​មុទ្រ​"។ល។ បាននាំ​មក​នូវ​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​តំ​បន់​ដែន​ស​មុទ្រ​។ ទន្ទឹម​នឹង​នោះ​កង​ទ័ពការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ថែម​ទាំង​សហ​ការ​ជា​មួយ​ផ្នែក​​ពាក់​ព័ន្ធ​ចលនា​សាង​សង់​ផ្ទះឧប​ការ​គុណ​ ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មិត្ត​រួម​កង​បាន​ចំ​នួន​១.២០៥​ខ្នង គិត​ជា​តម្លៃ​ទឹកប្រាក់​ស​រុប​ជិត​៥០​ពាន់​លាន​ដុង​; ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​និង​ផ្តល់ថ្នាំ​ដោយ​ឥត​គិត​​ថ្លៃជូន​ប្រ​ជា​ជន​ជិត​៣.០០០​លើក​នាក់; ជូន​អំ​ណោយ​រាប់​សិប​ពាន់​ចំណែក​ដល់គ្រួ​សារ​គោល​ន​យោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ក្នុង​ឱ​កាស​បុណ្យ​ទាន​; បន្តរក្សា​ទម្រង់​ចិញ្ចឹម​ព​ពែ ចិញ្ចឹម​គោ​បន្ត​ពូជ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ជួញ​ដូរ​កំ​ប៉ិច​កំ​ប៉ុក​ចំ​នួន៩​ទម្រង់ ជា​មួយ​ទឹក​ប្រាក់​ជាង​២,៥​ពាន់​លាន​ដុង ជួយ​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង ពង្រីក​បាន​ល្អ​នូវតួ​នា​ទី​ស្នូល​​របស់​ខ្លួន គឺ​ច្បាមប្រ​ជា​ជន​ ច្បាម​ភូមិ​សាស្រ្ត ពង្រីក​ធ្លុង​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ ក្នុង​ការ​ចូល​រួមការ​ពារ​អធិប​តេយ្យ​​ដែន​ស​មុទ្រ​។ តួ​យ៉ាង​ដូច​ជា​សហ​ការ​ពង្រឹង​ ក​សាង​ក្រុមស្វ័យ​គ្រប់​គ្រង​ចំ​នួន​៣៩៤​ក្រុម បង្កើត​ក្រុម​ទាញ​យក​ផល​ជល​ផល​២៧​ក្រុម សា​ជីវ​កម្ម​របរ​នេ​សាទ​ចំ​នួន​២ និង​កង​ប្រ​ជា​ការ​ពារ​ចំ​នួន​៨៣។​ ព្រះ​តេជព្រះ​គុណតាំង​វណ្ណា ព្រះ​ចៅ​អធិ​ការ​វត្ត​​តាំង​យូ ឃុំ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ មាន​ថេរ​ដី​កា៖ "ដោយ​បាន​ការ​ចលនា​ពី​ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​វិញ​ហាយ​ ថ្នាក់​ដឹក​នាំ​ក្រុង​វិញ​ចូវបានចុះ​មក​ផ្សព្វ​ផ្សាយ​ពី​ខ្លឹម​សារ​៥​យ៉ាង​ “ទិ​វា​ការ​ពារ​ព្រំ​ដែន​​ទូ​ទាំង​ប្រ​ជា​ជន​”។ អា​ត្មា​ភាព​ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត តែង​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​នូវ​តួ​នា​ទី ភារ​កិច្ច ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​រណ​សិរ្ស​មាតុ​ភូមិ​ និង​គណៈ ផ្នែក​ អង្គ​ការ​ម​ហា​ជន​នៅ​ភូមិភាគ​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ផ្សព្វ​ផ្សាយ​ចលនា​ពុទ្ធ​ប​រិ​ស័ទ​លើភូមិ​សាស្រ្ត​អំ​ពី​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ក្រឹត្យច្បាប់​របស់​រដ្ឋ​ និង​រាល់​សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ​។ ផ្តើម​ពី​នោះ លើក​កម្ពស់ស្មារ​តី​ភ្ញាក់​​រ​លឹក​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ​ជាតិ​; ចូល​រួម​ចលនា​ម​ហា​ជន​ការ​ពារសន្តិ​សុខ​មាតុ​ប្រ​ទេស​ រួម​ចំ​ណែក​រក្សា​ខ្ជាប់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ន​យោ​បាយ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​"។

វរ​សេនីយ៍​ឯក​ ង្វៀន​ឌឹកកឿង ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុកត្រាំង​ ឲ្យ​ដឹង​៖ កង​ទ័ពការ​ពារ​ព្រំដែន​​គ្រប់​លំ​ដាប់​ថ្នាក់ តែង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំណាច​ភូមិ​ភាគ​ ក​សាង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​ឃុំ​ សង្កាត់ ទី​ប្រ​ជុំ​ជន​តំ​បន់​ដែន​ស​មុទ្រ​រឹង​មាំ;​ បន្ត​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ស​កម្ម​ភាព "ទិ​វា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" រួម​ចំ​ណែក​កសាង​គ្រប់​គ្រង​និង​រក្សា​ខ្ជាប់អ​ធិបតេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​៕

ត្រឿង​ផល​-លី​សៀ

ចែករំលែកអត្ថបទ