13/08/2018 - 15:54

បោះ​​ជំ​ហាន​មួយ​ៗ​នៅ​តំ​បន់​ព្រំ​ដែន

ជា​រៀង​រាល់​ថ្ងៃ ទោះ​បី​ភ្លៀង​ខ្យល់​យ៉ាង​ណា​ក៏​ដោយ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា លើ​ភូមិ​សាស្រ្ត​ខេត្ត​ឡុង​អាន តែង​មាន​ស្នាម​ជើង​កង​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ដើរ​ល្បាត​ការ​ពារ​រឹង​មាំ​ បន្ទាត់​ព្រំ​ដែន​របស់​មាតុ​ភូមិ​។

បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​គ្រប់​គ្រង​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​។​

នៅ​ពាក់​កណ្តាល​ខែ​មេ​សា​ យើង​ខ្ញុំ​មាន​ឱ​កាស​ទៅ​កាន់​ប៉ុស្តិ៍​ការ​ពា​រ​​ព្រំ​ដែន​សុង​ត្រាំង​នេះ​ជា​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឆ្ងាយ​បំ​ផុត​របស់​ខេត្ត​។ ប៉ុស្តិ៍​កំ​ពុង​គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំ​ដែន​ប្រ​វែង​១៥​,២​គី​ឡូ​ម៉ែត្រ​ ចាប់​ពី​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បេន​ភោដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ថុង​ប៊ិញ​ ខេត្ត​ដុង​ថាប ជាប់​ព្រំ​ដែន​នឹង​ឃុំ​ក្រួស​ ឃុំ​ចាម​ ឃុំ​ជាង​ដែក​ ស្រុក​កំ​ពង់​ត្រ​បែក​ខេត្ត​ព្រៃ​វែង​ និ​ង​ឃុំ​ស្វាយ​​ធំ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។

មេ​ឃ​ក្តៅ​បែក​ផ្សែង​ បណ្តាល​ឲ្យ​ផ្លូវ​ចាប់​ពី​ស្ពាន​មិត្ត​ភាព​១​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ខ្យល់​បក់​បោក​ធូ​លី​ហុយ​ទ្រ​លោម​។ ថ្ងៃ​សៅរ៍​ កម្មា​ភិ​បាល​យុទ្ធ​ជន​ស្ទើរ​តែ​ទាំង​អស់​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​តាម​ដំ​ណាក់​ការ​ពារ​ព្រំ​ដែន​ អា​ស្រ័យ​ប៉ុស្តិ៍​គ្រប់​គ្រង​។ ទ​ទួល​យើង​ខ្ញុំ​ក្រៅ​ពី​សម​មិត្ត​ ង្វៀន​ស្វឹន​​លិញ ស្នង​ការ​ន​យោ​បាយ​អនុ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សុង​ត្រាំង​ នៅ​ទាំង​មាន​កម្មា​ភិ​បាល​យុទ្ធ​ជន​មួយ​ចំ​នួន​ទៀត​។ អនុ​សេនីយ៍​ឯក​ង្វៀន​ស្វឹង​លិញ​ ឲ្យ​ដឹង​៖ “ទោះ​បី​ចុង​សប្តាហ៍​គឺ​ជា​ថ្ងៃ​សម្រាក​របស់​អ្នក​ទាំង​ឡាយ ប៉ុន្តែ​ចំ​ពោះ​កង​កម្លាំង​កង​ទ័ព​ការ​ពារ​​ព្រំ​ដែន​ នៅ​តែ​ផ្លាស់​គ្នា​ដើរ​ល្បាត​ ការ​ពារ​រឹង​មាំ​តាំង​ពី​មួយ​តឹក​ដី​ដ៏​ពិសិដ្ឋ​របស់​មាតុ​ភូមិ​”។

តាម​ប្រ​សាសន៍​របស់​លោក​អនុ​សេនីយ៍​ឯក​ ង្វៀន​ស្វឹង​លិញ ប៉ុស្តិ៍​កំ​ពុង​គ្រប់​គ្រង​បង្គោល​ព្រំ​ដែន​ភ្លោះ​១ និង​បង្គោល​បន្សំ​ចំ​នួន​១៣ ជា​រៀង​រាល់​ថ្ងៃ​កម្មា​ភិ​បាល​យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចែក​គ្នា​២​ក្រុម​ ដើរ​ល្បាត​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ រៀង​រាល់​រាត្រី​ តែង​រក្សា​ក្រុម​ដើរ​ល្បាត​ដោយ​សហ​ការ​នឹង​កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​និង​កង​កម្លាំង​នគរ​បាល  កង​យោ​ធា​ឃុំ​នា​នា​នៅ​តំ​បន់​ព្រំ​ដែន​។ លោក​អនុ​សេ​នីយ៍​ឯក​ ង្វៀន​ស្វឹង​លិញ​ ឲ្យ​ដឹង​បន្ថែម​៖ “ថ្វី​ដ្បិត​តំ​បន់​ប៉ុស្តិ៍​គ្រប់​គ្រង​មាន​ស្ថាន​ភាព​លំ​នឹង ប៉ុន្តែ​ការ​ងារ​ដើរ​ល្បាត​ការ​ពារ​ព្រំ​ដែន​នៅ​ជួប​លំ​បាក​ច្រើន​។ នៅ​រដូវ​ភ្លៀង​ផ្លូវ​ដើរ​ល្បាត​ចុង​បំ​ផុត​នៃ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ឡុង​​អាន ជាប់​នឹង​ខេត្ត​ដុង​ថាប​ប្រ​វែង​៥​គី​ឡូ​ម៉ែត្រ មិន​អាច​បើក​ម៉ូ​តូ​បាន​។ នៅ​ពេល​ភ្លៀង​ម្តង​ៗ  យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ត្រូវ​ដើរ​លុយ​ភក់​។ ទោះ​ជា​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ បង​ប្អូន​យុទ្ធ​ជន​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ការ​ពារ​រក្សា​លំ​នឹង​ព្រំ​ដែន​ ហើយ​ចា​តទុក​ជា​ភារ​កិច្ច​ដ៏​ពិ​សិដ្ឋ​របស់​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​" ។

ចាក​ចេញ​ពី​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សុង​ត្រាំង យើង​ខ្ញុំ​ទៅ​កាន់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បេន​ភោ​។ ដង​ផ្លូវ​ដើរ​ល្បាត​ការ​ពារ​ព្រំ​ដែន​ អា​ស្រ័យ​​ប៉ុស្តិ៍​គ្រប់​គ្រង​ត្រូវ​បាន​ចាក់​បេ​តុង​។ យើង​ខ្ញុំ​ជិះ​ម៉ូ​តូ​បណ្តើរ​សំ​ណេះ​សំ​ណាល​បណ្តើរ​ លោក​វរសេនីយ៍​ត្រី ហ្វាង​វ៉ាន់​យុង​ ស្នង​ការ​ន​យោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សុង​ត្រាំង ចង្អុល​បង្ហាញ​ខ្ញុំ​រាល់​កំ​ណាត់​ផ្លូវ រាល់​តំ​បន់​បង្គោល​ព្រំ​ដែន​ អា​ស្រ័យ​ប៉ុស្តិ៍​គ្រប់​គ្រង​។ លោក​យុង ឲ្យ​ដឹង​៖ “ប៉ុស្តិ៍​កំ​ពុង​គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំ​ដែន​ប្រ​វែង​២២,៥​គី​ឡូ​ម៉ែត្រ​ ក្នុង​នោះ ផ្លូវ​ទឹក​ប្រ​វែង​១៧,៥​គី​ឡូ​ម៉ែត្រ​ ផ្លូវ​គោក​ប្រ​វែង​៥​គី​ឡូ​ម៉ែត្រ​​ជាប់​ឃុំ​ចំ​នួន​៤  គឺ​បា​សាក់​  ចំ​ឡុង​ ចំ​បក់​ និង​ឃុំ​ក្រួស​ ស្រុក​ស្វាយ​ជ្រំ​ខេត្ត​ស្វាយ​រៀង​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ តំ​បន់​ព្រំ​ដែន​ដែល​ប៉ុស្តិ៍​គ្រប់​គ្រង​ដាក់​ពង្រាយ​ដំ​ណាក់​ការ​ពារ​ព្រំ​ដែន​ចំ​នួន​៤ និង​កង​ត្រួត​ពិ​និត្យ​រដ្ឋ​បាល​ទាំង​ឡាយ​ធ្វើ​ការ​គ្រប់​គ្រង​ព្រំ​ដែន​ទូ​ទៅ​។​ ជា​រៀង​រាល់​សប្តាហ៍ ក្រុម​ប្រ​ដាប់​អា​វុធ​របស់​ប៉ុស្តិ៍​ បន្ត​រក្សា​ការ​ដើរ​ល្បាត​ព្រំ​ដែន​ជា​ប្រ​ចាំ​។ ឆ្នាំ​២០១៧ ប៉ុស្តិ៍​ចាត់​ក្រុម​ល្បាត​ការ​ពារ​ព្រំ​ដែន​​១.៤៤០​ក្រុម ដោយ​មាន​កម្មា​ភិ​បាល​យុទ្ធ​ជន​​ចំ​នួន​៧.២០០​លើក​នាក់​ចូល​រួម​។ ក្រៅ​ពី​នោះ  ប៉ុស្តិ៍​នៅ​ទាំង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​កង​កម្លាំង​ឈរ​ជើង​លើ​ភូមិ​សាស្រ្ត​ ចាត់​ចែង​ដើរ​ល្បាត​បាន​ជិត​១០០​លើក​ ដោយ​មាន​អ្នក​ចូល​រួម​ចំ​នួន​៤៨០​នាក់​។ ដោយ​ឡែក​ក្នុង​៣​ខែ​ដើម​ឆ្នាំ​២០១៨ ប៉ុស្តិ៍​រៀប​ចំ​ដើរ​ល្បាត​និង​ត្រួត​ពិ​និត្យ​ចំ​នួន​៣៦០​លើក​។ នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​សុទ្ធ​តែ​ដិត​ដាន​ស្នាម​ជើង​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​"។ លោក​វរសេ​នីយ៍​ត្រី ហ្វាង​វ៉ាន់​យុង ចែក​រំ​លែក​​ដូច្នេះ។​

ក៏​ដូច​ជា​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ផ្សេង​ៗ​ដែរ នៅ​តាម​បន្ទាត់​ព្រំ​ដែន​របស់​ខេត្ត​ដង​ផ្លូវ​ដើរ​ល្បាត​ព្រំ​ដែន ​អា​ស្រ័យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្វៀង​ប៊ិញ​គ្រប់​គ្រង​ប្រ​មាណ​ជាង​៦​គី​ឡូ​ម៉ែត្រ​ ប៉ុន្តែ​ដើម្បី​ទៅ​ដល់​ផ្លូវ​ដើរ​ល្បាត​ព្រំ​ដែន​ កម្មា​ភិ​បាល​ យុទ្ធ​ជន​របស់​ប៉ុស្តិ៍​ត្រូវ​ទៅ​ដោយ​ទូក​ឡើង​ច្រាំង​បន្ត​ដំ​ណើរ​មួយ​កំ​ណាត់​ផ្លូវ​ឬ​ក៏​ដើរ​វាង​តាម​ផ្លូវ​ទី​រួម​ខេត្ត​កៀង​តឿង​។ ប៉ុន្តែ ​ជារៀ​ង​រាល់​ថ្ងៃ កម្មា​ភិ​បាល​ យុទ្ធ​ជន​រាប់​សិប​លើក​នាក់​របស់​ប៉ុស្តិ៍​ផ្លាស់​វេន​ដើរ​ល្បាត​ ត្រួត​ពិ​និត្យ​ ធា​នា​សុ​វត្ថិ​ភាព​តំ​បន់​ព្រំ​ដែន​។ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៧ ប៉ុស្តិ៍​ចាត់​​ចែង​ដើរ​ល្បាត​ ការ​ពារ​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​បាន​ចំ​នួន​៤០០​ពេល ដោយ​មាន​កម្មា​​ភិ​បាល​ យុទ្ធ​ជន​ចូល​រួម​ជិត​២.៨០០​លើក​។ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ប៉ុស្តិ៍​ចាត់​ចែង​ដើរ​ល្បាត​បាន​២១១​ពេល ដោយ​មាន​កម្មា​ភិ​បាល​យុទ្ធ​ជន​ចូល​រួម​ជិត​១.៥០០​លើក​។ល។ ថ្វី​ដ្បិត​ជា​រៀង​រាល់​ឆ្នាំ​ចូល​រួម​ដើរ​ល្បាត​រាប់​រយ​លើក​ក៏​ដោយ​ ប៉ុន្តែ​ពេល​ឈរ​នៅ​កណ្តាល​ព្រំ​ដែន​ម្តង​ៗ ពិ​សេស​គឺ​ឈរ​ក្បែ​រ​បង្គោល​ព្រំ​ដែន​ យុទ្ធ​ជន​មាន​អា​រម្មណ៍​រំ​ភើប​។

ទើប​ចេញ​សា​លា​ យុទ្ធ​ជន​យឺ​ឌិញ​បាំង មាន​ស្រុក​កំ​ណើត​នៅ​ហា​ណូយ​មក​ទទួល​ភារ​កិច្ច​នៅ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ឡុង​អាន​។ ក្រោយពី​រយៈ​កាល​១៦​ឆ្នាំ  បច្ចុ​ប្បន្ន បង​មាន​តួ​នា​ទី​ជា​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​​ត្វៀង​ប៊ិញ​។ ពិត​មែន​ជា​កម្មា​ភិ​បាល​គ្រប់​គ្រង​ប៉ុស្តិ៍​ក៏​ដោយ​ ប៉ុន្តែ​បង​តែង​ចូល​រួម​នឹ​ង​​កម្មា​ភិ​បាល​យុទ្ធ​ជន​ក្នុង​ការ​ដើរ​ល្បាត​ព្រំ​ដែន​ជា​ប្រ​ចាំ​។ ឆ្លង​កាត់​រាប់​ពាន់​លើក​ដើរ​ ល្បាត​ប៉ុន្តែ​ពេល​បំ​ពេញ​ភារ​កិច្ច​ម្តង​ៗ​បង​រំ​ភើប​ចិត្ត​ណាស់​ ពិ​សេស​គឺ​ពេល​ធ្វើ​ការ​គោ​រព​បង្គោល​ព្រំ​ដែន​។ បង ឲ្យ​ដឹង​៖ “តាម​ផ្លូវ​ដើរ​ល្បាត​ទៅ​ដល់​បង្គោល​ព្រំ​ដែន​នី​មួយ​ៗ បន្ទាប់​ពី​អនុ​វត្ត​ការ​ងារ​ត្រួត​ពិ​និត្យ​ បោស​​សម្អាត​កាប់​ឆ្ការ​ព្រៃ​គុម្ពោត​ កម្មា​ភិ​បាល​ យុទ្ធ​ជន​​តែង​តែ​អនុ​វត្ត​ពិ​ធី​គោ​រព​បង្គោល​ព្រំ​ដែន​។ ទោះ​បី​អនុ​វត្ត​ពិ​ធី​នេះ​រាប់​ពាន់​​លើក​ក៏​ដោយ​ ប៉ុន្តែ​ពេល​ឈរ​ក្បែរ​បង្គោល​ព្រំ​ដែន​អនុ​វត្ត​ពិ​ធី​គោ​រព​ម្តង​ៗ​ខ្ញុំ​រំ​ភើប​ចិត្ត​ក្រៃ​​លែង ពី​ព្រោះ​វា​បញ្ជាក់​អធិប​តេយ្យ​ដែន​ដី ប្រ​ទេស​ជាតិ​"។ ក៏​ដូច​ជា​អ្នក​បញ្ជា​ការ​របស់​អង្គ​ភាព យុទ្ធ​ជន​ឡេ​តឹង​ដាក​ ទើប​ចូល​ក្នុង​ជួរ​ទ័ព​ពុំ​ទាន់​បាន​មួយ​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​បាន​ចូល​រួម​ល្បាត​ជា​មួយ​នឹង​មិត្ត​រួម​កង​រាប់​រយ​​លើក​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ នៅ​តាម​តំ​បន់​ខ្សែ​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែន​​ហាក់​មាន​ភាព​ជិត​ស្និទ្ធ​សម្រាប់​បង​។ “ពេល​គោ​រព​បង្គោល​ព្រំ​ដែន​ម្តង​ៗ យុទ្ធ​ជន​ដូច​រូប​ខ្ញុំ ឃើញ​ថា​មាន​កិត្តិ​យស​ថ្លៃ​ថ្នូរ​បំ​ផុត​​នៅ​តំ​​បន់​ព្រំ​ដែន​ដ៏​ល្វឹង​ល្វើយ​។ ពី​ព្រោះ​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ គឺ​ជា​កិត្តិ​យស​សម្រាប់​យុទ្ធ​ជន​ពាក់​ស័ក្តិ​ខៀវ​”។

លោក​វរសេនីយ៍​ឯក ដង​វ៉ាន់​អាន​ ប្រ​ធាន​ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ឡុង​អាន​ ឲ្យ​ដឹង​៖ “ទោះ​បី​ភ្លៀង​ ខ្យល់​យ៉ាង​ណា​ក៏​ដោយ​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា លើ​ភូមិ​សាស្រ្ត​​ខេត្ត​ឡុង​អាន ដិត​ដាន​ដោយ​ស្នាម​ជើង​យុទ្ធ​ជន​ការ​ពារ​ព្រំដែន​ដើរ​ល្បាត​​ការ​​ពារ​រឹង​មាំ​ តាំង​ពី​មួយ​តឹក​ដី​ដ៏​ពិសិដ្ឋ​របស់​មាតុ​ភូមិ​រក្សា​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​”៕

              យោងៈ​កា​សែត​ឡុង​អាន​-មុ​នី​ 

 

ចែករំលែកអត្ថបទ