13/11/2018 - 10:38

ធា​នា​ការ​ងារ​ភ័ស្តុ​ភារ​យោ​ធា

រយៈ​ពេល​កន្លង បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ "ផ្នែក​ភ័ស្តុ​ភារ​យោ​ធា​​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ហូ​"។ រ​ហូត​មក​ទល់​បច្ចុប្បន្ន ការ​ចលនា​ពង្រីក​បាន​នូវ​ប្រសិ​ទ្ធ​ភាព​ ធា​នា​ល្អ​ការ​ងារ​ភ័ស្តុ​ភារ​សម្រាប់​ភារ​កិច្ច​ហ្វឹក​ហាត់​ ត្រៀម ប្រ​យុទ្ធ​និង​អនុ​វត្ត​ភារ​កិច្ច​បន្ទាន់​។

ទម្រង់​ដាំ​បន្លែ​ជ្រះ​របស់​កង​វរ​សេ​នា​ធំ​កង​ទ័ព​ថ្មើរ​ជើង​៨៩៧ បញ្ជា​ការ​ដ្ឋាន​

យោ​ធា​ខេត្ត​សុក​ត្រាំង​។

តាម​បញ្ជា​កា​រដ្ឋាន​យោ​ធា​ខេត្ត​ ចាប់​ពី​ដើម​ឆ្នាំ​រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន ចលនា​ប្រ​ឡង​ប្រ​ណាំង​ "ផ្នែក​ភ័ស្តុ​ភារ​យោ​ ធា ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ហូ​" ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ ទូ​លំ​ទូ​លាយ​ នៅ​តាម​ស្ថា​ប័​ន​ អង្គ​ភាព​ ភូមិ​ភាគ បង្ក​ជា​កម្លាំង​ចល​ករ​ជំ​រុញ​ការ​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​​ការ​ងារ​ត្រួត​ពិ​និត្យ​ ចង្អុល​ការ​ចលនា​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ រក្សា​ខ្ជាប់​ខ្ជួន​ មាន​របៀប​រៀប​រយ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ នៅ​ទាំង​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា ឡើង​គម្រោង​មណ្ឌល​បង្ក​បង្កើន​ផល​តាម​ទិស​ដៅ​ច្បាស់​លាស់​យូរ​អង្វែង​ ដូច៖ ប្រ​ព័ន្ធ​ទ្រុង​ក្រោល​ ស្រះ​ ចម្កា​រ​។ បច្ចុ​ប្បន្ន មាន​១៥​/១៧​ អង្គ​ភាព​ដាំ​បន្លែ​ជ្រះ​ក្នុង​រោង​សំ​ណាញ់​​១៦​/១៧​អង្គ ភាព​អនុ​វត្ត​ទម្រង់​ទ្រុង​១៦​/១៧​អង្គ​ភាព អនុ​វត្ត​ទម្រង់​ស្រះ​។ ក្រៅ​ពី​នោះ អង្គ​ភាព​នា​នា​នៅ​ទាំ​ង​ខ្នះ​ខ្នែង​អ​នុ​វ​ត្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល បង្កើត​បាន​ផ​លិត​ផល​មាន​គុណ​ភាព​បម្រើ​ការ​ហូប​ចុក​សម្រាប់​កង​ទ័ព​។ ស​រុប​ប្រាក់​ចំ​ណូល​ពី​ការ​បង្ក​បង្កើន​ផល​បាន​ជាង​៦,៣​ពាន់​លាន​ដុង​។ វរ​សេនីយ៍​ឯក បម្រុង​ហ្វិញ​ថាញ់​ភុក មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ថាញ់​ទ្រី​ឲ្យ​ដឹង​៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​ងារ​បង្ក​បង្កើន​ផល​តែង​បាន​អង្គ​ភាព​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ ឆ្នាំ​២០១៦ អង្គ​ភាព​សម្រេច​ប្រាក់​ចំ​ណូល​ពី​ការ​បង្ក​បង្កើន​ផល​ជិត​២០០​លាន​ដុង​  បង្កើត​បាន​ប្រ​ភព​មូល​និ​ធិ​ ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ដំ​ណើរ​ការ​។ ឆ្នាំ​២០១​៧ អង្គ​ភាព​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ ចិញ្ចឹម​សត្វ រក​បាន​ប្រាក់​ចំណូ​ល​ជាង​៥០០​លាន ដុង​"។​

កង​វរ​សេ​នា​ធំ​ទ័ព​ថ្មើរ​ជើង​៨៩៧ បាន​ម្ចាស់​ការ​វិ​និ​យោគ​ទុន​ដាំ​បន្លែ​ជ្រះ ដោយ​ផ្ទៃ​ដី​៧០០​ម៉ែត្រ​កា​រ៉េ​ និង​ពង្រីក​ផ្ទៃ​ដី​ដាំ​​ចេក ធ្វើ​ស្រែ​គួប​ផ្សំនឹ​ង​ចិញ្ចឹម​ត្រី​ប្រខឿ​ក្នុង​សំ​ណាញ់​ចំ​នួន​៤០០០​ក្បាល ចិញ្ចឹម​គោ​១៧​ក្បាល ក្រ​បី​ចំ​នួន​៣​ក្បាល​​និង​ជ្រូក​ចំ​នួន​៥០​ក្បាល​។ល។​ វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀន​វ៉ាន់​រ៉ាង​ ស្នង​ការ​ន​យោ​បាយ​នៃ​កង​វរ​សេ​នា​ធំ​ទ័ព​ថ្មើ​រ​ជើង​៨៩៧ ឲ្យ​ដឹង​៖ "ឆ្នាំ​២០១៨ អង្គ​ភាព​រក​បាន​ប្រាក់​ពី​ការ​បង្ក​បង្កើន​ផល​ជិត​៨០០​លាន​ដុង​។ ជាក់​ស្តែង​គឺ​ប្រ​មូល​ផល​ពី​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​ចំ​នួន​៧,៥​តោន ស្រូវ​៧​តោន​/ហិក​តា/​រដូវ​ ត្រី​២,៥​តោន សាច់​៤,៥​តោន​។ ក្រៅ​ពី​នោះ អង្គ​ភាព​នៅ​ទាំង​ច្នៃ​ប្រើ​ប្រាស់​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​សម្រាប់​ដុត​ដាំ​ស្ល រួម​ចំ​ណែក​កាត់​បន្ថយ​ក្នុង​ការ​ចាយ​វាយ​។ បច្ចុប្បន្ន អង្គ​ភាព​អាច​ធា​នា​រ៉ាប់​រង​ស្បៀង​ម្ហូប​អា​ហារ​១០០​%​ឲ្យ​ថ្នាក់​ហ្វឹក​ហាត់​ ពិ​សេស​ គឺ​ហ្វឹក​ហាត់​យោ​ធិន​ថ្មី​"។

វរ​សេនីយ៍​ឯក​ហ្វិញ​វ៉ាន់​យ៉ាង​ ស្នង​ការ​ន​យោ​បាយ​រង​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​ បញ្ជាក់​៖ "រយៈ​ពេល​កន្លង នៅ​តាម​ស្ថា​ប័ន អង្គ​ភាព​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​តែង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​បង្ក​បង្កើន​ផល ធា​នា​ស្បៀង​ឲ្យ​អង្គ​ភាព​ផង​និង​បង្កើន​ប្រាក់​ចំ​ណូល​ផង​។ ពិ​សេស អង្គ​ភាព​នា​នា​នៅ​ទាំង​បន្ត​ការ​រក្សា​បាន​ល្អ​ការ​ងារ​ថែ​ទាំសុ​ខ​ភាព​ឲ្យ​កង​ទ័ព អត្រា​យុទ្ធ​ជន​កង​ទ័ព​មាន​សុខ​​ភាព​ល្អ​សម្រេច​ជាង​៩៨​%"៕

   យ្វី​អាញ់​-មុនី

 

 

ចែករំលែកអត្ថបទ