31/07/2018 - 14:17

ជំ​រុញ​ការ​ចលនា​ស្វ័យ​គ្រប់​គ្រង​ខ្សែ​បន្ទាត់ បង្គោល​ព្រំ​ដែន​

ប៉ុន្មាន​ឆ្នាំ​កន្លង បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀន​យ៉ាង បាន​ផ្ដុំ​កម្លាំង​ចង្អុល​ការ​រាល់​អង្គ​ភាព​ជំ​រុញ​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ដល់​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​ខ្សែ​បន្ទាត់​ បង្គោល​ព្រំ​ដែន​ រក្សា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​ តំ​បន់​ជាប់​ព្រំ​ដែន​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ដេវ ស្រុក​យ៉ាង​ថាញ់ បាន​ធ្វើ​កិច្ច​សហ​ការ​ជា​មួយ​នឹង​នគរ​បាល យោ​ធា​ឃុំ សមា​គម​នា​រី​ សម្ព័ន្ធ​យុវ​ជន​ ធ្វើ​ការ​ត្រួត​ពិ​និត្យ​ និង​ផ្សព្វ​ផ្សាយ​ការ​ពារ​ខ្សែ​បន្ទាត់​​បង្គោល​ព្រំ​ដែន​។

កៀន​យ៉ាង ជា​ខេត្ត​មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដី​គោក​វែង លក្ខណៈ​ភូមិ​សាស្រ្ត​រាប​ស្មើ​ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​ប្រ​ទេស​កម្ពុជា​ជា​មិត្ត​។ នេះ​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​រួម​ជាតិ​ប្រ​កប​របរ​រក​ស៊ី ​ឆ្លង​ដែន​ទៅ​មក​សួរ​សុខ​ទុក្ខ​ញាតិ​សន្តាន​​ឬ​ជំ​នួញ​ជួញ​ដូរ​ជា​ដើម​។ ទោះ​បី​ដូច្នោះ​ក៏​​ដោយ នេះ​ក៏​ជា​ការ​បង្កប់​នូវ​ហា​និ​ភ័យ​ខូចសន្តិ​សុខ​សណ្តាប់​ធ្នាប់​ឧក្រិដ្ឋ​កម្ម​​ រត់​គយ​​ផ្សេង​ៗ ​ឆ្លៀត​​ឱ​​កាស​លួច​ដឹក​ទំ​និញ​ឆ្លង​ដែន​ខុស​ច្បាប់​ផង​ដែរ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ អា​ស្រ័យ​ការ​ចូល​រួម​ជ្រោម​ជ្រែង​របស់​រដ្ឋ​អំ​ណាច ​អង្គ​ការ​ម​ហា​ជន​ភូមិ​ភាគ​និង​ម​ហា​ជន​ ទើប​អង្គ​ភាព​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​លើ​ភូមិ​សាស្រ្ត​ដែល​ខ្លួន​បាន​ទ​ទួល​បន្ទុក​។ ជា​ពិ​សេស ចាប់​តាំង​ពី​ការ​អនុ​វត្ត​បទ​បញ្ជា​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀន​យ៉ាង​ ស្ដី​ពី​ការ​រៀប​ចំ​ចលនា​មហា​ជន​ចូល​រួម​ស្វ័យ​គ្រប់​គ្រង​ខ្សែ​បន្ទាត់​ បង្គោល​ព្រំ​ដែន​និង​រក្សា​សន្តិ​សុខ​ភូមិ​ស្រុក​នៅ​តំ​បន់​ព្រំ​ដែន​ត្រូវ​បាន​បំ​ផុស​ឡើង​កាល​ពី​ឆ្នាំ​២០០​៣​រ​ហូត​មក​។ ផ្ដើម​ពី​ចលនា​នេះ ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​លើ​បន្ទាត់​​ព្រំ​ដែន​ អា​ស្រ័យ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ទ​ទួល​បន្ទុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​​មាន​ភាព​ល្អ​ប្រ​សើរ​។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ការ​ពារ​រឹង​មាំនូ​វ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​របស់​មាតុ​ភូមិ​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​។

សព្វ​ថ្ងៃ នៅ​លើ​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ដែន រាល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ បាន​បន្ត​ការ​រក្សា​បាន​ល្អ​នូ​​វក្រុម​ស្វ័យ​គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែន​ជា​តិ​។ ប្រ​គល់​ឲ្យ​គ្រួ​សារ​ដែល​មាន​ដី​ផលិត​កម្ម​ជាប់​ព្រំ​ដែន ចូល​រួម​ថែរ​ក្សា រួម​ជា​មួយ​នឹង​ក្រុម​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​រាប់​រយ​ក្រុម​។ ទាំង​នោះ​គឺ​ជា​កម្លាំង​ស្នូល​ដែល​តែង​តែ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ និង​កម្លាំង​សមត្ថ​កិច្ច​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ រៀង​រាល់​ខែ ស​មា​ជិក​ទាំង​ឡាយ​ក្នុង​ក្រុម​បាន​សហ​ការ​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ធ្វើ​ការ​យាម​ល្បាត​ ត្រួត​ពិ​និត្យ​ព្រម​ជា​មួយ​នោះ ក៏​បាន​ឃោ​សនា ចល​នា​មា​មីង​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​គោល​ការណ៍​គោល​មា​គ៌ារ​បស់​បក្ស​ គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​សន្ធិ​សញ្ញា​ លក្ខន្តិកៈ​ព្រំ​ដែន​។ ទន្ទឹម​នឹង​​នោះ ក្រុម​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ទាំង​ចលនា​គ្រួ​សារ​អ្នក​រស់​នៅ​ក្នុង​ភូមិ​ផង​របង​ជា​មួយ​ កូន​ចៅ​ ឃ្មាត​ខ្មី​ត​ស៊ូ ទប់​ស្កាត់​ស​កម្ម​ភាព​ឆ្លង​ដែន​ផ្សព្វ​ផ្សាយ​សា​ស​នា​ ខុស​ច្បាប់​ រ​ត់​គយ​ គៃ​បន្លំ​ពា​ណិជ្ជ​កម្ម​ ដឹក​ជញ្ជូន​ ជួញ​ដូរ​គ្រឿង​ញៀន​។ល។ រួម​ចំ​ណែក​រក្សា​ខ្ជាប់​សន្តិ​សុខ​ន​យោ​បាយ​និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​។

ក្រៅ​ពី​នោះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​ថែ​រក្សា​ទម្រង់​"ចង​សម្ព័ន្ធ​មិត្ត​រវាង​បណ្តុំ​ប្រ​ជា​ជន​ដែល​តាំង​ទី​លំ​នៅសង​ខាង​ព្រំ​ដែន​"។ មក​ទល់​បច្ចុ​ប្បន្ន នៅ​តាម​ខ្សែ​ព្រំ​ដែន​ដី​គោក​មាន​​ភូមិ ឃុំ​ចំ​នួន​៨ បាន​ចង​សម្ព័ន្ធ​មិត្ត​រួម​ចំ​ណែក​រឹត​បន្តឹ​ង​ថែម​ទៀត​នូវ​ចំ​ណង​សាម​គ្គី​ មិត្ត​ភាព​ រ​វាង​ប្រ​ជា​ជន​រស់​នៅ​សង​ខា​ង​ព្រំ​ដែន។ មនោ​សញ្ចេត​នា​រ​វាង​អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ​បាន​រក្សា​ខ្ជាប់​ ប្រ​ជា​ជន​មាន​ការ​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត​ ជួយ​គ្នា​ពង្រីក​​សេដ្ឋ​កិច្ច​គ្រួ​សារ​ ផ្តើម​ពី​នោះ ជីវ​ភាព​ប្រ​ជា​ជន​មាន​ការ​ផ្លាស់​ប្តូរ​ គ្រួ​សារ​ណា​ក៏​ធូរ​ធារ​​គ្រាន់​បើ ទាំង​ជីវ​ភាព​វប្ប​ធម៌​ស្មារ​តី​ក៏​ត្រូវ​បាន​លើក​កម្ពស់​៕​

                                ឡេ​ស៊ាន​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កៀន​យ៉ាង