រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងឃុំឡាយហ្វា ក្រុងវិញចូវ សកម្មផ្សព្វផ្សាយនូវចលនា" ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែន សមុទ្រ" ផ្សារភ្ជាប់នឹងការកសាងឃុំឡាយហ្វា រឹងមាំគ្រប់ជ្រុងជ្រោយ។ ចលនានេះ បានពង្រីកនូវប្រសិទ្ធភាពជាវិជ្ជមាន។
វរសេនីយ៍ឯកង្វៀនក្វឹកកឿង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការចលនានៅឃុំឡាយហ្វា។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ឡេវ៉ាន់ត្វង ប្រធានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឆ្នាំ២០១៨ ប៉ុស្តិ៍បានសហការនឹងឃុំឡាយហ្វា រៀបចំផ្សព្វផ្សាយពីគោលមាគ៌ា គោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋបាន១៦លើក ពិសេស គឺអំពីអធិបតេយ្យដែន សមុទ្រ កោះ និងដោះស្រាយវិវាទអធិបតេយ្យសមុទ្រខាងកើត។ល។ ក្នុងការឃោសនាផ្សព្វផ្សាយនោះ មានកម្មាភិបាល យុទ្ធជន សម្ព័ន្ធយុវជនសមាជិកសមាគមនិងប្រជាជនចូលរួមជាង១.៧២០លើកនាក់។ ឆ្លងតាមរយៈនោះ ស្មារតីគោរពតាមរដ្ឋធម្មនុញ្ញ ក្រឹត្យច្បាប់របស់កម្មាភិបាល បក្ខជន និងប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ ជាពិសេស គឺមានបុគ្គលចំនួន១.១០០នាក់ និងគ្រួសារចំនួន៣៣០ បានស្ម័គ្រចិត្តចុះឈ្មោះចូលរួមចលនា"ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខដែនសមុទ្រជាតិក្នុងស្ថានភាពថ្មី"។ ក្រៅពីនោះ អង្គភាពនៅទាំងធ្វើការក្ដោបក្តាប់ស្ថានភាពនិងសហការដើរល្បាតលើភូមិសាស្រ្តបាន៥៤លើក ដោយមានកម្មាភិបាលចូលរួម៣៤៦លើកនាក់។ ឆ្លងតាមរយៈនោះ រំសាយករណីលេងល្បែងស៊ីសងបាន៣២កន្លែង ចាប់បានភ័ស្ដុតាង៤ករណីដែលលេងល្បែងស៊ីសង ជល់មាន់ មានមុខសញ្ញា១១នាក់ និងបើកយុទ្ធនាការបានពីរលើក វាយសម្រុកមុខសញ្ញា១៨នាក់។ល។
ឆ្នាំកន្លងហើយ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បន្តការអនុវត្តទម្រង់រកស៊ីប្រកបដោយប្រសិទ្ធភាពចំនួន១៧ទម្រង់ ផ្តើមពីប្រភពទុនពីគម្រោងវិនិយោគនិងហ៊ុនទុនរបស់សម្ព័ន្ធយុវជន សមាជិកសមាគមនៃគណៈផ្នែក អង្គការមហាជនឃុំ ជួយដល់គ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ។ លោកលីតែន ប្រធានភូមិព្រៃជាប់ ឃុំឡាយហ្វា ឲ្យដឹង៖ "ពីមួយថ្ងៃទៅមួយថ្ងៃមាមីងខ្មែរនៅក្នុងភូមិកាន់តែយល់ដឹងពីច្បាប់ សកម្មចូលរួមនឹងរដ្ឋអំណាចបង្ការទប់ស្កាត់ បរិហារឧក្រិដ្ឋកម្ម មិនស្តាប់តាមពាក្យញុះញង់របស់ជនអាក្រក់។ ជាពិសេស គឺពេលកងទ័ពការពារព្រំដែនចូលរួមឧបត្ថម្ភគ្រួសារខ្មែរក្រីក្របានបុលទុន កសាងទម្រង់ធ្វើសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព មាមីងកាន់តែជឿជាក់លើគោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ"។
វរសេនីយ៍ឯកង្វៀនក្វឹកកឿង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹង៖ "រយៈពេលកន្លងជាមួយនឹងកិច្ចសហការស្អិតល្មួត ក្នុងការផ្សព្វផ្សាយរវាងប៉ុស្តិ៍ការពារព្រំដែន និងគណៈកម្មាធិការបក្សឃុំឡាយហ្វា ម្ល៉ោះហើយ ការចលនា "ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យ ទឹកដីសន្តិសុខព្រំដែនសមុទ្រ" បានប្រជាជនចូលរួមយ៉ាងសកម្ម។ នៅពេលខាងមុខ កងទ័ពការពារព្រំដែនខេត្តនឹងចង្អុលការដល់អង្គភាពនានាបន្តជំរុញការផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាជន; ពង្រីកប្រសិទ្ធភាពតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ; កសាងនិងពង្រឹងពង្រីកមូលដ្ឋាននយោបាយ កម្លាំងប្រដាប់អាវុធរឹងមាំ; កសាងខឿនការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់នឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំ; ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រនៅភូមិភាគ ផ្សារភ្ជាប់នឹងចលនា" កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ"។ ជាពិសេសបន្តការឃោសនា ចលនាប្រជាជនចុះឈ្មោះចូលរួមការចលនា "មហាជនចូលរួមការពារអធិបតេយ្យ សន្តិសុខព្រំដែន" ដើម្បីរួមចំណែករក្សាលំនឹងនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ"៕
យ្វីអាញ់-វិមាន