យើងខ្ញុំបានត្រឡប់មកកាន់កងពលធំថ្មើរជើង៣៣០ យោធភូមិភាគ៩ នាឱកាសដែលកងពលធំ រៀបចំពិធីខួបអនុស្សាវរីយ៍បដិវត្តន៍ខែសីហាទទួលជោគជ័យ បុណ្យជាតិថ្ងៃទី២ កញ្ញានិងទិវាបង្កើតកងពលធំ (ថ្ងៃ២១ កញ្ញា ឆ្នាំ១៩៧៦)។ អាស្រ័យហេតុនោះ បរិយាកាសក្នុងបរិវេណនៃអង្គភាពប្រកបដោយភាពសប្បាយរីករាយ តុបតែងលម្អដោយទង់ជាតិ។
អគារប្រពៃណីនៃកងពលធំ។
អ្នកណែនាំម្នាក់បានឧទ្ទេសនាមពីកងពលធំដល់យើងខ្ញុំដោយអស់ពីចិត្ត នោះគឺវរសេនីយ៍ឯក ហ្វិញវ៉ាន់ង៉ន់ ស្នងការនយោបាយរងនៃកងពលធំ៣៣០។ អ្នករាល់គ្នា នឹកស្មានថាលោកវរសេនីយ៍ឯក មានចរិតម៉ឺងម៉ាត់ មិនសូវរាក់ទាក់ តែផ្ទុយស្រឡះតាមពិតទៅលោកវរសេនីយ៍ឯក ហ្វិញវ៉ាន់ង៉ន់ ជាសមមិត្តមានចិត្តទូលាយ ហើយរួសរាយណាស់។ ម្យ៉ាងទៀត លោកវរសេនីយ៍ឯក រៀបរាប់អំពីផ្នែកនីមួយៗក្នុងកងពលធំ ដូចជារៀបរាប់ពីសមាជិកម្នាក់ៗក្នុងគ្រួសារផងដែរ។ ពិសេស ពេលរំលឹកដល់ដំណាក់កាលប្រវត្តិសាស្រ្តនៃកងពលធំ វរសេនីយ៍ឯក រីករាយឲ្យដឹង៖ ថ្វីត្បិតតែកើតក្រោយទិវាភាគខាងត្បូងរំដោះក៏ពិតមែន ប៉ុន្តែកងពលធំត្រូវបានស្នងបន្តទាំងស្រុងនូវប្រវេណី ប្រយុទ្ធដ៏អង់អាចក្លាហានពីគ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធនៅតំបន់វាលរាបទន្លេគឺវឡុង ឆ្លងតាមរយៈនៃការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន។ កងវរសេនាធំនិងកងវរសេនាតូចដែលបានបញ្ជូនមកកសាងកងពលធំនេះ សុទ្ធសឹងតែជាអង្គភាពមានប្រវេណីខ្លាំងក្លា មានជំនាញខាងប្រយុទ្ធលើសមរភូមិតំបន់ព្រែកទន្លេ ហើយជាកងជួរកម្មាភិបាល យុទ្ធជនមានបទពិសេាធន៍ខ្ពស់ក្នុងការប្រយុទ្ធ; ម្យ៉ាងទៀត ត្រូវបានសាកល្បងដោយលក្ខណៈដ៏ទុក្ខលំបាកនិងកាចសាហាវបំផុត។ល។”។
ពង្រីកនូវប្រវេណីត្រចះត្រចង់ ក្រោយពីសម្រេចកាតព្វកិច្ចអន្តរជាតិ កងពលធំ៣៣០ បន្តការអនុវត្តភារកិច្ចថ្មីទាំងស្រុង នោះគឺៈ កសាងអង្គភាពមានកម្លាំងទ័ពរឹងមាំលើគ្រប់ជ្រុងជ្រោយ បដិវត្តន៍ រៀបរយ ចំណានជាជំហានៗទាន់សម័យ។ល។ គ្រប់កម្លាំងត្រៀមប្រយុទ្ធ និងសម្រេចរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ យុទ្ធជនវ័យក្មេង ឡឹមថាញ់យ៉ាង ស្រុកកំណើតនៅខេត្តបាកលីវ ឲ្យដឹង៖ "បានលត់ដំនៅកងពលធំ៣៣០ មិនត្រឹមតែជាមោទនភាពរបស់ខ្ញុំទេ គឺសម្រាប់ក្រុមគ្រួសារទាំងមូលទៀតផង។ ក្នុងនាមជាយុទ្ធជន យើងខ្ញុំតែងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរួមចំណែកកសាងកងពលធំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ"។ មិនត្រឹមតែយុទ្ធជនវ័យក្មេងដែលមានមោទនភាពពេលបានលត់ដំក្នុងកងពលធំប៉ុណ្ណោះទេ សូម្បីអាណាព្យាបាលគ្រប់រូបក៏ស្ងប់ចិត្តនៅពេលដែលកូនរបស់ខ្លួនបានចូលបម្រើក្នុងកងពលធំថ្មើរជើង៣៣០ផងដែរ។ បងស្រីថាច់ធីតឺ ម្តាយយុទ្ធជនវ័យក្មេង ហាថាញ់តង នៅស្រុកភុងហេប ខេត្តហូវយ៉ាង ឲ្យដឹង៖" តងគឺជាកូនប្រុសតែមួយគត់ក្នុងគ្រួសារ ម្ល៉ោះហើយតែងបានថ្នាក់ថ្នមតាំងពីតូច ម៉្យាងតងមិនសូវមាំមួនដូចមិត្តភក្តិវ័យស្រករគ្នានោះទេ។ ក្រោយពីរយៈពេល៦ខែបានហ្វឹកហ្វឺនក្នុងកងពលធំ ពេលទៅសួរសុខទុក្ខម្តងៗ នាងខ្ញុំឃើញកូនមានព្រលឹងព្រលះ មាំមួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដឹងក្តី នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់"៕
ហាថាញ់-លីសៀ