បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាតប្រឡងប្រណាំង ប្តេជ្ញាឈ្នះដំណាក់កាល២០១៣-២០១៨។
វរសេនីយ៍ឯកង្វៀនក្វឹកកឿង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនសុកត្រាំង ប្រគល់ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត និងមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដល់សមូហភាពសម្រេចស្នាដៃឆ្នើមក្នុងការចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះដំណាក់កាល២០១៣ - ២០១៨។
រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង មានគោលការណ៍ និងវិធានការយ៉ាងសកម្ម ដើម្បីដឹកនាំ ចង្អុលការការងារប្រឡងប្រណាំង ស្ងើចសរសើរនិងជូនរង្វាន់។ ការចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ត្រូវបានផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ មានការផ្លាស់ថ្មីទាំងខ្លឹមសារនិងរូបភាព អភិវឌ្ឍទាំងវិសាលភាពទាំងការស៊ីជម្រៅ ក្លាយជាកម្លាំងចលករដ៏ធំធេង គាំទ្រលើកទឹកចិត្ត កម្មាភិបាលយុទ្ធជនខិតខំឆ្លងកាត់ការលំបាកសាកល្បង ឈានឡើងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន បង្កើតបានស្នាដៃឆ្នើមជាច្រើន។
អ្នកតំណាងចូលរួមអង្គសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានបង្កើតនិងបង្រ្កាបបានជោគជ័យរឿងក្ដី ពិសេសចំនួន៤ ផែនការជំនាញចំនួន៤១ ឃាត់ខ្លួន បណ្ដឹងមុខសញ្ញា១០នាក់ ជួញដូររក្សាទុកគ្រឿងញៀនខុសច្បាប់ មុខសញ្ញា១២នាក់ដែលដាំនិងប្រើប្រាស់ដើមកញ្ឆា ១០ករណីមានមុខសញ្ញា២១នាក់រត់គយ ជួញដូរទំនិញហាមឃាត់ ដឹកប្រេងគ្មានលិខិតស្នាមស្របច្បាប់; ១៧៣ករណីមានមុខសញ្ញា៥៤៦នាក់ល្មើសច្បាប់ដទៃទៀត។ រឹបអូសវត្ថុតាង ហេរ៉ូអ៊ីន១,៨២០៤ក្រាម Methaphetamine ៤៥,២៥៥៣ក្រាម ដើមកញ្ឆា៥៦៣ដើម ទម្ងន់៩៦,២គីឡូគ្រាម។ល។ ក្រៅពីនោះ អង្គភាពនានាបានខ្នះខ្នែងចូលរួមបំពេញការងារសុខុមាលភាពសង្គម និងជួយប្រជាជន ដូច៖ ទទួលទំនុកបំរុងសិស្សដែលមានស្ថានភាពក្រលំបាកចំនួន៤០នាក់ ប្រគល់ជូនអាហារូបករណ៍៣៥០ចំណែកសង់ផ្ទះជូនអ្នកក្រ ផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ ផ្ទះមិត្តរួមកងចំនួន៦០៥ខ្នង; រក្សាបាន៩ទម្រង់ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ក្នុងនោះមានគ្រួសារប្រជាជនចំនួន២១៧ ចិញ្ចឹមពពែ គោមេ ដាំដំណាំរួមផ្សំ ជួញដូរកំប៉ិកកំប៉ុក សរុបតម្លៃទឹកប្រាក់ជាង៣ពាន់លានដុង។ល។ កងទ័ពការពារព្រំដែន នៅទាំងសហការជាមួយនឹងកងកម្លាំងឯទៀត ប្រមូលមធ្យោបាយរបស់អ្នកនេសាទ ជួយសង្រ្គោះកបាលចេញនេសាទជួបគ្រោះថ្នាក់៦៥គ្រឿង ដោយមាននេសាទករ៤២២នាក់; ខ្នះខ្នែងជួយប្រជាជនជម្នះភាពរាំងស្ងួត ជ្រាបជាតិប្រៃ ខ្យល់កំបុតត្បូង អាសន្នព្យុះទឹកជំនន់ ពិសេសក្នុងកិច្ចការបង្ការព្យុះលេខ១៦ (Tem bin) ។ល។ ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនឲ្យតម្លៃខ្ពស់៕
យ្វីអាញ់ - ធី