អនុវត្តផែនការស្វែងរក ប្រមូលអដ្ឋិធាតុ យុទ្ធជនពលី និងផែនការបញ្ជាក់អដ្ឋិធាតុយុទ្ធជនពលី ដែលនៅខ្វះព័ត៌មាន ដំណាក់កាល២០១៦-២០១៨ មកទល់ពេលនេះ ទូទាំងខេត្តសុកត្រាំង បានប្រមូលអដ្ឋិធាតុបញ្ចុះក្នុងទីបញ្ចុះសពបាន១០.៤៧៥នាក់នៅតាមទីបញ្ចុះសព១៣កន្លែង នៅភូមិភាគនានាក្នុងខេត្ត។ ក្នុងនោះ អដ្ឋិធាតុយុទ្ធជន ពលីចំនួន៥.២៧២នាក់ បញ្ជាក់បាននាម ត្រកូល ឈ្មោះ និងស្រុកកំណើត; អដ្ឋិធាតុ ២.៤៧២នាក់ ដឹងតែឈ្មោះ ប៉ុន្តែមិនប្រាកដស្រុកកំណើត និងអដ្ឋិធាតុ២.៧៣១នាក់ មិនទាន់កំណត់បានអត្តសញ្ញាណ និងផ្នូរមួយចំនួនអាស្រ័យគ្រួសារថែរក្សា។
កម្មាភិបាល យុទ្ធជនកម្លាំងប្រដាប់អាវុធខេត្ត សកម្មក្នុងការស្វែងរក
ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅស្រុកត្រឹងដេ។
ដំណាក់កាល២០១៦-២០១៨ បញ្ជាការដ្ឋានយោធាខេត្ត សហការស្អិតល្មួតជាមួយនឹងមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត និងស្ថាប័ននានាដែលជាប់ពាក់ព័ន្ធរៀបចំផ្សព្វផ្សាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ១២៣៧ អំពីការស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងផែនការ១៥០ អំពីកំណត់អត្តសញ្ញាណយុទ្ធជនពលី ដែលនៅខ្វះព័ត៌មាន។ លទ្ធផល ប្រមូលនិងបញ្ជាក់បានអត្តសញ្ញាណយុទ្ធជនពលី១រូប។ ចាត់ចែងត្រួតពិនិត្យ ធ្វើសំណុំបែបបទ បញ្ជីឈ្មោះយុទ្ធជនពលីបានចំនូន១០.១៨៦រូប; ក្នុងនោះ សំណុំបែបបទកងទ័ពចំនួន៥.៤១៨ និងសំណុំបែបបទរដ្ឋបាល ស៊ីវិលចំនួន៤.៧៦៨៕
យ្វីអាញ់-វិមាន