ក្នុងដំណើរការកសាងភូមិស្រុក បក្ខជនជនជាតិភាគតិចនៅឃុំថាញទុង ខេត្តកាម៉ាវ កំពុងពង្រីកតួនាទីជាគំរូ ជិតស្និទ្ធនឹងប្រជាជន យល់ពីជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈការងារជាក់ស្តែង ពួកគាត់បានរួមចំណែកនាំយកគោលការណ៍ សេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព ចលនាជនរួមជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងភូមិស្រុកឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
មិនត្រឹមតែជាតួលេខឬជាខ្ទង់ប្រាក់កម្ចីប៉ុណ្ណោះទេ ប្រភពទុនឥណទានធនាគារគោលនយោបាយសង្គម កំពុងក្លាយជា “បង្អែក” យ៉ាងរឹងមាំជួយគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចជាច្រើនលើភូមិឋានទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាពពិតប្រាកដ។
- ទីក្រុងកឹងធើ បច្ចុប្បន្ន មានសហករណ៍ឧស្សាហកម្ម - សិប្បឧស្សាហកម្មខ្នាតតូចចំនួន ៤៨ ដែលមានទុនលក្ខន្តិកៈសរុប ៤១,២ ពាន់លានដុង មានសមាជិកចំនួន ៧៩០នាក់ និងកម្មករនិយោជិតចំនួន ៥.២២៦នាក់។
(អ.ឡ) - ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា មានបំណងសហការជាមួយវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង ដើម្បីផ្ទេរពូជស្រូវថ្មី បច្ចេកទេសដាំដុះទំនើប គាំទ្រកសិករផ្លាស់ប្តូរទៅជាការដាំដុះឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ន បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។
ផ្តើមពីគ្រួសារមួយប្រកបរបរធ្វើស្រែជាចម្បង លោក តាំង រ៉ែន នៅភូមិតាមេម ឃុំតឹបស៊ើង ខេត្តវិញឡុង ហ៊ានវិនិយោគចិញ្ចឹមកន្ធាយ។ បន្ទាប់ពីចិញ្ចឹមសាកល្បងបានមួយរយៈ សង្កេតឃើញថាកន្ធាយងាយស្រួលថែទាំ មិនសូវមានជំងឺ និងមានទីផ្សារលក់ចេញលំនឹង គ្រួសារលោកក៏បានបន្តពង្រីកផ្ទៃដីចិញ្ចឹម ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល ។
ផ្ទះមហាសាមគ្គីបានសាងសង់ឡើង គឺជាអំណោយពោរពេញដោយមនោសញ្ចេតនា បានមកពីប្រភពធនធានចលនាក្នុងសង្គម កំពុងជួយដល់គ្រួសារជាច្រើនដែលមានស្ថានភាពលំបាកនៅឃុំឡុងភូ ទីក្រុងកឹងធើ ឱ្យមានកន្លែងរស់នៅស្ថិរភាព មានក្តីទំនុកចិត្តឈានឡើងក្នុងជីវភាព។
នាយករដ្ឋមន្ត្រី សំណូមពរពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ព្រមទាំងប្រកាសជាចំហរៀងរាល់ថ្ងៃនូវបញ្ជីមុខម្ហូប ប្រភពអាហារ និងរូបភាពក្បាក់អាហារជាក់ស្តែង ដើម្បីឪពុកម្ដាយសិស្សត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ ត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះអំពើ “កិបកេង” របបអាហាររបស់សិស្ស។
មោះមុតផ្លាស់ប្តូរមុខដំណាំ អនុវត្តប្រព័ន្ធបាញ់ទឹកសន្សើមក្នុងការផលិត ពូស៊ើងង៉ុកយ៉ឺ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីស្រែរបស់គ្រួសារ។ ទម្រង់ដាំគូឆាយប្រមូលផលជាប្រចាំ នាំមកប្រាក់ចំណូលលំនឹង និងបើកទិសដៅផលិតអាចនឹងផ្សព្វផ្សាយទូលំទូលាយ។
ការបង្កការងារធ្វើ និងលើកកម្ពស់ប្រាក់ចំណូល មិនត្រឹមតែរួមចំណែកកែលម្អជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបង្ក កម្លាំងចលករឱ្យប្រជាជនខិតខំប្រឹងប្រែងដើម្បីចាក់ភាពក្រីក្រប្រកបដោយចីរភាព។
ព្រឹកថ្ងៃទី ២៦ ខែសីហា ដើម្បីអំណរខួបអនុស្សាវរីយ៍ ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានសហការជាមួយគណៈគ្រប់គ្រងវិហារកៅដាយ និងមន្ទីរពេទ្យពហុព្យាបាលហ្វាងត្វឹង រៀបចំកម្មវិធីសុខុមាលភាពសង្គម គិតគូរដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានសង្កាត់។
នាថ្ងៃទី ២៥ ខែសីហា អនុវត្តចលនាប្រឡងប្រណាំង ពង្រីកស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សន្សំសំចៃ និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហពន្ធនារីឃុំញូយ៉ា ទីក្រុងកឹងធើ បានបង្ហាញទម្រង់ “ហ៊ុនទុន - សន្សំសំចៃវិលជុំ” ក្នុងកងជួរកម្មាភិបាលនិងសមាជិកានារី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគពីរដ្ឋ ឃុំអាងនិញ ទីក្រុងកឹងធើ បានកំណត់ថា ការកៀរគរប្រភពសង្គមូបនីយកម្ម គឺជាដំណោះស្រាយដ៏សំខាន់មួយ សំដៅកសាង និងធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ។
ទីក្រុងកឹងធើ មានជនជាតិភាគតិច ១៥,៣៤% ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ១២,៧៧%។ រយៈពេលកន្លង ទីក្រុងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយនិងកម្មវិធីទិសដៅជាតិជាច្រើន
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការលេខ ៣៩១/KH-UBND ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨/NQ-CP ចុះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ស្តីពីជំរុញការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញការប្រើប្រាស់ ជំរុញចលនា” ប្រជាជនវៀតណាមអាទិភាព ប្រើប្រាស់ទំនិញវៀតណាម” លើភូមិឋានទីក្រុងកឹងធើ។
កំណត់ច្បាស់ការអប់រំភាសាជនជាតិជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ រយៈពេលកន្លង ខេត្តអាងយ៉ាងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរ ភាសាជនជាតិ។ តាមរយៈនោះ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការអប់រំនៅតំបន់ជនជាតិភាគតិច។
បងថាច់ស៊ើង កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង មានប្រភពចំណូលលំនឹង សេដ្ឋកិច្ចគ្រួសារបានធូរធារឡើងផ្តើមពីចិញ្ចឹមគោមេបន្តពូជ និងចិញ្ចឹមគោបន្ធាត់។ ជាង ១០ ឆ្នាំផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោ គាត់ឆ្លៀតយកអនុផលក្រោយពីប្រមូលផលស្រូវ ដាំស្មៅ និងកាកបាយសា្ររពីមូលដ្ឋានបិទស្រា ដើម្បីម្ចាស់ការបានចំណីឱ្យគោ និងបន្ថយចំណាយដល់ការចិញ្ចឹម។
ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប បងថាច់សាថាញ កើតឆ្នាំ ១៩៨៤ នៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង មោះមុតផ្លាស់ប្ដូរមកដាំដំណាំហូបផ្លែវិញ។ ក្រោយពីដាំក្រូចថ្លុង បងបន្តដាំក្រូចពោធិ៍សាត់២កុងបន្ថែមទៀត អាស្រ័យថែទាំត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។
ដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។
ឆ្លៀតឱកាសចំណុចខ្ពស់នៃការជ្រើសសិស្ស និងត្រៀមបម្រុងចូលឆ្នាំសិក្សាថ្មី មុខសញ្ញាបោកប្រាស់ជាច្រើន មិនត្រឹមតែក្លែងបន្លំឈ្មោះជាកម្មាភិបាលជ្រើសសិស្សដើម្បីកិបកេងប្រាក់របស់សិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងក្លែងបន្លំឈ្មោះជាគឹ្រះស្ថានអប់រំដើម្បីបញ្ជាទិញទំនិញដោយចំនួនច្រើន សំណូមពរ អាជីវកម្មវេរប្រាក់កក់ទៀតផង។
ផ្តើមពីគោបន្តពូជ១ក្បាល និងកូនគោបន្ធាត់២ក្បាល សាកល្បងដំបូង បងស្រី គឹមធីឌីប នៅឃុំតឹបស៊ើង ខេត្តវិញឡុង ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពចំណីដែលមានស្រាប់ ការថែទាំ និងបង្ការជំងឺលើហ្វូងគោ ទម្រ