ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ទោះបីជួបការលំបាកជាច្រើន ប៉ុន្តែការផលិតកសិកម្មរបស់ប្រទេសយើងនៅតែបានរក្សាខ្ជាប់ និងអភិវឌ្ឍល្អបង្គួរ។ ផលិតផលសរុបក្នុងវិស័យកសិកម្ម រុក្ខកម្មនិងជលផលសម្រេចបានកម្រិតកំណើនខ្ពស់ បន្តបញ្ជាក់ពីតួនាទីជាសសរទ្រូងនៃខឿនសេដ្ឋកិច្ច និងធានាយ៉ាងរឹងមាំនូវសន្តិសុខស្បៀងជាតិ។
កម្មវិធីផ្សាយផ្ទាល់ “OCOP កឹងធើ៖ លើកកម្ពស់កសិផល - សាយភាយតម្លៃស្រុកកំណើត” អាស្រ័យមន្ទីរកសិកម្មនិងបរិស្ថាន មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើសហការអនុវត្ត។ កម្មវិធីនេះឧទ្ទេសនាមពីរឿងរ៉ាវផ្តើមអាជីពរបស់អ្នកផ្សារភ្ជាប់នឹងស្រុកកំណើត អភិវឌ្ឍតម្លៃកសិផលស្រុកកំណើតដោយការច្នៃប្រតិដ្ឋ និងផ្តូរផ្តាច់។
ឧបត្ថម្ភរបរចិញ្ចឹមជីវិតផ្សារភ្ជាប់នឹងលក្ខខណ្ឌជាក់ស្តែងរបស់ប្រជាជន កំពុងជាទិសដៅបានសង្កាត់សុកត្រាំង និងឃុំង៉ុកតូ ជ្រើសរើសក្នុងការងារបន្ថយភាពក្រីក្រ។ ទម្រង់ត្បាញកក់ មិនត្រឹមតែបង្កការងារធ្វើនៅនឹងកន្លែងប៉ុណ្ណោះទេ ថែមទាំងបង្កើតរបរចិញ្ចឹមជីវិតស្ថិរភាពជូនប្រជាជន ពិសេសគឺក្នុងពេលទំនេរពីការងារកសិកម្ម។
ទីក្រុងកឹងធើ បានកំណត់ទិសដៅអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកនេះជាកម្លាំងចលករដើម្បីលើកកម្ពស់ទិន្នផលពលកម្មនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងឌៀង ធ្វើជាប្រធាននិងសហការជាមួយបណ្តាអង្គការជាសមាជិកចលនាប្រជាជនរួមដៃគ្នាកសាងជនបទថ្មី និងទីក្រុងអរិយធម៌ សម្រេចបានលទ្ធផលយ៉ាងសកម្មជាច្រើន។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ទីក្រុងកឹងធើ ជំរុញខ្លាំងក្លានូវសកម្មភាពកិច្ចការបរទេស និងជំរុញដំណើរការវិនិយោគ តាមទិសដៅម្ចាស់ការនិងជាក់ស្តែង។
ពីដើមឆ្នាំមកដល់សព្វថ្ងៃ ប្របតាមដងព្រែក ប្រឡាយជាច្រើនកន្លែងលើភូមិឋានទីក្រុងបន្តកើតមានសភាពបាក់ស្រុតធ្ងន់ធ្ងរ។ ក្នុងពេលបណ្តាកំណាត់បាក់ស្រុតចាស់មិនទាន់បានជំនះផង មានកន្លែងថ្មីកើតឡើងទៀតធ្វើឱ្យប្រជាជនរស់ដោយអារម្មណ៍ភ័យខ្លាច។
ជាច្រើនឆ្នាំមកនេះ រដ្ឋតែងយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយវិនិយោគអភិវឌ្ឍន៍តំបន់ជន រួមជាតិខ្មែរ ដូច្នេះបានរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនបទនិងលើកកម្ពស់កម្រិតប្រជាបញ្ញារបស់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។
ដោយកំណត់ច្បាស់ ហេដ្ឋារចនាសម្ព័ន្ធគឺជាមូលដ្ឋានគ្រឹះ ទីក្រុងកឹងធើ បានប្រមូលផ្ដុំប្រភពធន ធានកសាងជនបទថ្មី រួមចំណែកធ្វើឱ្យសុក្រឹតទិដ្ឋភាពជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ពិសេសគឺនៅតំបន់ជនជាតិភាគតិច។
ចំពោះសំណូមពរតឹងតែងរបស់ទីផ្សារនីហរ័ណ និងនិន្នាការប្រើប្រាស់ទំនើប ចំណោទរកច្រកចេញសម្រាប់ផលិតផលកសិកម្ម និងទំនិញ តែងជាការប្រឈមមុខដ៏ធំចំពោះបណ្តាសហករណ៍លើភូមិឋានទីក្រុង។
ប្រភពទុនឥណទានគោលនយោបាយបាននិងកំពុងពង្រីកប្រសិទ្ធភាពជាក់ស្តែងក្នុងការឧបត្ថម្ភប្រជាជនបង្កការរកស៊ីចិញ្ចឹមជីវិត ដោះស្រាយការងារធ្វើនិងបង្កើនចំណូល។ ពីប្រភពទុនបុលអាទិភាពនេះ មានគ្រួសារប្រជាជនជាច្រើនបានវិនិយោគផលិត បើកទូលាយទម្រង់ជួញប្រែនិងសន្សឹមៗលំនឹងជីវភាព។
យុទ្ធនាការស្ម័គ្រចិត្ត "ផ្កាក្ងោកក្រហម" បានសម្ព័ន្ធយុវជនគ្រប់ថ្នាក់នៃទីក្រុងកឹងធើ អនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ រហូតដល់ដាច់ខែសីហា ឆ្នាំ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនសំដៅគិតគូរដល់សិស្សានុសិស្សដែលមានជីវភាពលំបាក ដោយទិសដៅឧបត្ថម្ភដល់សិស្សានុសិស្សនិងកុមារយ៉ាងតិចបំផុត ៦.០០០ នាក់។
រយៈពេលជាង ១០ ឆ្នាំ ខិតខំចងសម្ពន្ធកសិផលពិសេសរបស់តំបន់វាលរាបទន្លេគឺវឡុង អ្នកស្រី ហ្វិញធីកេវតៀងនាយិកាអាជីវកម្មឯកជន ផលិតកម្មនិងពាណិជ្ជកម្មក្វាងឌាំង ឱ្យដឹង៖ ដើម្បីឱ្យកសិផលនៅតំបន់ជនបទអាចឈានទៅបានឆ្ងាយ មិនបញ្ឈប់ត្រឹមតែលក់ចេញធម្មតានោះទេ ប៉ុន្តែត្រូវមានការច្នៃប្រតិដ្ឋជាងទៀត។
ណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានសហការជាមួយសាខាសមាគមសប្បុរសធម៌ធៀងញឹងទីក្រុងហូជីមិញ ចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីចំនួន ៣ ខ្នង ជូនគ្រួសារខ្មែរដែលមានជីវភាពលំបាកខាងលំនៅឋានលើភូមិឋានឃុំ។
ផ្ដើមពីគល់ឈើមួយគល់ដែលគេបោះចោលនៅក្បែរវាលស្រែ ជាមួយពន្លាកចាស់មួយ និងចំណង់ចំណូលចិត្តរបស់យុវជនខ្មែរម្នាក់នៅឃុំកូវកែ បានក្លាយជាចំណុចចាប់ផ្តើមនៃដំណើរបង្កើតអាជីពចម្លាក់។
ថ្មីៗនេះ តម្លៃត្រីប្រាវត្ថុធាតុនៅវាលរាបទន្លេគឺវឡុងស្ថិតក្នុងកម្រិតខ្ពស់បង្គួរ ជាឱកាសដើម្បីអាជីវកម្ម និងអ្នកចិញ្ចឹមត្រីប្រាអភិវឌ្ឍលំនឹង។ ថ្វីដ្បិតដូច្នេះក្តី អ្នកចិញ្ចឹមគប្បីគោរពវិធានការបច្ចេកទេសនិងបច្ចេកវិទ្យា ដែលអ្នកវិទ្យាសាស្ត្រផ្តល់អនុសាសន៍ដើម្បីអភិវឌ្ឍចីរភាពផ្នែកមុខទំនិញត្រីប្រា។
សម្ព័ន្ធយុវជនទីក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈបញ្ជាការប៉ូលិសសមុទ្រតំបន់៤ នគរបាលទីក្រុងកឹងធើ និងមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងឃោសនាផ្សព្វផ្សាយអំពីសមុទ្រ កោះ កម្លាំងប៉ូលិសសមុទ្រនិងការងារបង្ការ ទប់ស្កាត់គ្រឿងញៀនជ្រៀតចូលក្នុងស្រទាប់យុវវ័យ។
រយៈពេលកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ តាមនោះ ជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច។
ទន្ទឹមនឹងការកសាងអង្គការសមាគមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ សមាគមកសិករគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បានសកម្មជំរុញការ ឃោសនាចលនាកម្មាភិបាល សមាជិកកសិករពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងការពលកម្មផលិត។
ជាក់ស្តែង មាននារីជាច្រើនមានកម្លាំងពលកម្ម មានឆន្ទៈឈានឡើង ប៉ុន្តែនៅតែជួបការលំបាកក្នុងជីវភាពដោយសារខ្វះទុនផលិត។ អាស្រ័យហេតុនោះ សមាគមសហព័ន្ធនារីគ្រប់ថ្នាក់ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តនូវទម្រង់ឧបត្ថម្ភសមាជិកាខិតជិតប្រភពទុនផលិត និងអាជីវកម្ម។