រយៈពេលកន្លង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ ត្រូវបានអាទិភាពវិនិយោគនិងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ផ្ដើមពីនោះ សំណង់ទាំងនេះអាចធានាបម្រើការផលិតនិងជីវភាពរបស់ជនរួមជាតិភាគតិចនៅភូមិភាគ។

ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ
កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មានជនរួមជាតិភាគតិច ១១ ជនជាតិ។ ទូទាំងស្រុកមានភូមិ អនុសង្កាត់លំបាកខ្លាំងចំនួន ១២ ចំណុះឃុំ ទីរួមស្រុកចំនួន ៥; ភូមិមានជនរួមជាតិភាគតិច ១៩ ភូមិ នៅឃុំចំនួន ៨។ លោកផាងវ៉ាន់វៀត អតីតប្រធានការិយាល័យជនជាតិស្រុកត្រឹងវ៉ាន់ថើយ ឱ្យដឹង៖ រយៈពេលកន្លង ការផ្សព្វផ្សាយនិងរៀបចំអនុវត្តកម្មវិធីគោលនយោបាយឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅជួបលំបាកច្រើន។ មូលហេតុសំខាន់គឺភាគច្រើនត្រូវអនុវត្តនៅតំបន់លំបាកខ្លាំង ហើយពិបាកក្នុងការប្រមូលទុនបដិភាគក្នុងប្រជាជនដើម្បីរួមគ្នាអនុវត្ត។ ដូច្នេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ជនរួមជាតិភាគតិចត្រូវបានធានាពីថវិការដ្ឋ។ យោងតាមនោះ ចាប់ពីឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ស្រុកបានផ្តោតលើប្រភពកម្លាំង អាទិភាពលើការបែងចែកថវិកាជិត ១៣ ពាន់លានដុង ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើការផលិតនិងជីវភាពប្រជាជន។ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ ២០២៥ ភូមិភាគដែលទទួលផល បានផ្សព្វផ្សាយការវិនិយោគ កសាងថ្មី បង្កើនកម្រិត ២២ សំណង់និងឧបត្ថម្ភ ជួសជុល ថែទាំសំណង់ចំនួន ៤២ ដល់ភូមិដែលជួបលំបាកខ្លាំង ១២ ភូមិ ចំណុះឃុំ ទីរួមស្រុក ចំនួន ៥ របស់ស្រុក។
លោកង្វៀងថាញ់ណេម អតីតអនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖ អាស្រ័យផ្ដោតការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ជនរួមជាតិភាគតិចរបស់ខេត្តក្នុងប៉ុន្មានឆ្នាំកន្លង បានញុាំងឱ្យតំបន់ជនជាតិមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ជារៀងរាល់ឆ្នាំ ទូទាំងខេត្តមានផ្លូវគមនាគមន៍ជនបទបានកសាងថ្មីជាង ៥០០ គីឡូម៉ែត្រ។ នៅឆ្នាំ ២០២៤ ទូទាំងខេត្តមានឃុំចំនួន ៥៨ សម្រេចបទដ្ឋានជនបទថ្មី សម្រេចអត្រា ៧០,៧%។ ឃុំទាំងអស់មានបណ្តាញអគ្គិសនីជាតិនិងផ្លូវគមនាគមន៍រថយន្តបើកបរចូលដល់មជ្ឈមណ្ឌលឃុំ។ ទូទាំងខេត្តមានផ្លូវគមនាគមន៍ជនបទតភ្ជាប់ឃុំនិងតភ្ជាប់ភូមិនៅតំបន់ជនរួមជាតិភាគតិច ត្រូវបានក្រាលកៅស៊ូ ឬចាក់បេតុងជាង៧៥%។ “ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងតំបន់ជនជាតិភាគតិចជាសារវន្តអាចធានាបម្រើការផលិតនិងជីវភាពប្រជាជនក្នុងតំបន់។ ផ្ដើមពីនោះ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងជីវភាពប្រជាជននៅតំបន់ជនរួមជាតិភាគតិចរបស់ភូមិភាគ” លោកង្វៀងថាញ់ណេម បានឱ្យដឹងដូច្នេះ។
ដំណាក់កាល ២០២៤-២០២៩ ខេត្តកាម៉ាវ ខិតខំប្រើប្រាស់ថវិការដ្ឋប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រភពកម្លាំងផ្សេងទៀត ដើម្បីផ្តោតលើការវិនិយោគអភិវឌ្ឍន៍ព្រមៗគ្នានូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ កាម៉ាវ រក្សាឃុំក្នុងតំបន់មានផ្លូវគមនាគមន៍ក្រាលកៅស៊ូឬចាក់បេតុងរថយន្តអាចបើកបរទៅដល់មជ្ឈមណ្ឌលឃុំទាំង ១០០% ; ផ្លូវតភ្ជាប់ភូមិត្រូវបានចាក់បេតុងរួចរាល់ជាង ៨៥% ។ ខេត្តខិតខំដល់ឆ្នាំ ២០២៩ តំបន់ជនរួមជាតិភាគតិចរបស់ខេត្ត នឹងលែងមានតំបន់លំបាកខ្លាំងទៀត។ ដើម្បីអនុវត្តសម្រេចទិសដៅខាងលើ តាមប្រសាសន៍លោក ង្វៀងថាញ់ណេម ខេត្តកាម៉ាវនឹងអាទិភាពលើការបែងចែកប្រភពកម្លាំង អនុវត្តគោលនយោបាយដែលបានផ្សព្វផ្សាយនៅលើភូមិភាគប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ខេត្តអាទិភាពលើការបែងចែកប្រភពទុនពីថវិការដ្ឋនិងកៀរគរប្រភពទុនស្របច្បាប់ដើម្បីអនុវត្តគោលនយោបាយ ឧបត្ថម្ភ វិនិយោគដល់តំបន់ជនរួមជាតិភាគតិចឱ្យមានវគ្គស្នើនិងមានប្រសិទ្ធភាព។ ពិសេស ខេត្តផ្តោតសំខាន់ទៅលើការវិនិយោគធ្វើឱ្យសុក្រឹតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្រ្ត ដើម្បីបម្រើតម្រូវការចាំបាច់ក្នុងការផលិត និងជីវភាពប្រជាជនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនោះ ខេត្តបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ធ្វើវិមជ្ឈការដល់មូលដ្ឋាន ប្រកាសជាចំហគោលនយោបាយ កម្មវិធី គម្រោង ទុនវិនិយោគ។ល។ ដើម្បីជនរួមជាតិភាគតិចបានដឹងនិងចូលរួមគ្រប់គ្រង ឃ្លាំមើលដំណើរការអនុវត្ត៕
ថាញឡុង-ប្រែសម្រួល៖ ទីទុយ