17/03/2025 - 15:06

នគរ​បាល​ថ្នាក់​ឃុំ​អនុវត្ត​ភារ​កិច្ច​ទទួល​លិខិត ដាក់​ពាក្យ​សុំ​ប្តូរ​និង​ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ ដើម្បី​បម្រើ​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន 

តាម​រយៈ​នោះ ថ្នាក់​ក្រ​សួង​នគរ​បាល​ប្រ​គល់​ឱ្យ​នា​យក​ដ្ឋាន​ប៉ូ​លិស​ចរា​ចរណ៍ ទទួល​និង​អនុវត្ត​ភារ​កិច្ច​ប្រ​ហាក់​ប្រ​ហែល​គ្នា​នឹង​នា​យក​ដ្ឋាន​ផ្លូវ​គោក វៀត​ណាម ថ្នាក់​ខេត្ត​ប្រ​គល់​ឱ្យ​កា​រិយា​ល័យ​ប៉ូ​លិស ចរា​ចរណ៍​ទទួល​និង​អនុវត្ត​ភារ​កិច្ច​ប្រ​ហាក់​ប្រ​ហែល​គ្នា​នឹង​មន្ទីរ​គមនា​គមន៍​និង​ដឹក​ជញ្ជូន ថ្នាក់​ឃុំ​អនុវត្ត​ភារ​កិច្ច​ទទួល​លិ​ខិត​ដាក់​ពាក្យ​សុំ​ប្តូរ​និង​ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ ដើម្បី​បម្រើ​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន។

រូប​ជា​ឧទា​ហរណ៍។

អំ​ពី​កង​ជួរ​កម្មា​ភិបាល​អនុវត្ត​ភារ​កិច្ច គឺ​ប្រើ​ប្រាស់​កង​ជួរ​កម្មា​ភិបាល​ដែល​មាន​ស្រាប់​របស់​នគរ​បាល​គ្រប់​អង្គ​ភាព ភូមិ​ភាគ ដោយ​មាន​ការ​រៀប​ចំ ចាត់​ចែង​សម​ស្រប​នឹង​មុខ​តំ​ណែង​ការ​ងារ ចំ​នួន​កម្មា​ភិបាល​នៅ​គ្រប់​ថ្នាក់ ធា​នា​មិន​កើន​ចំ​នួន​ក្រប​ខណ្ឌ​ដែល​មាន​ស្រាប់។

នគរ​បាល​គ្រប់​អង្គ​ភាព ភូមិ​ភាគ​កំ​ពុង​ប្រ​ញឹក

ក្នុង​ការ​រៀប​ចំ​ហ្វឹក​ហ្វឺន​ផ្តល់​កាត​ដល់​អ្នក​ត្រួត​ពិ

​និត្យ​ធានា​គ្រប់​ចំ​នួន មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​និង​បាន​ហ្វឹក​ហ្វឺន​ក្នុង​ការ​ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​ការ​ប្រ​ឡង​និង​ផ្តល់​ជូន​ប័ណ្ណ​បើក​បរ ដើម្បី​ធា​នា​បម្រើ​ប្រ​ជា​ជន​ពេល​ទទួល​លិខិត​ដាក់​ពាក្យ។

ទន្ទឹម​នឹង​នោះ ក្រ​សួង​នគរ​បាល​កំ​ពុង​បំ​ពេញ

ជា​បន្ទាន់​នូវ​បែប​បទ ប្រ​ព័ន្ធ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត អំ​ពី​ការ​ប្រ​ឡង​និង​ផ្តល់​ជូន​ប័ណ្ណ​បើក​បរ រៀប​ចំ​ក្បាល​ម៉ា​ស៊ីន ប្រ​គល់​ភារ​កិច្ច​និង​វិមជ្ឈ​ការ​ពេល​មិន​រៀប​ចំ​នគរ​បាល​ថ្នាក់​ស្រុក ដើម្បី​ធា​នា​អំពី​ក្រប​ខណ្ឌ​ច្បាប់​ពេញ​លេញ ច្បាស់​លាស់ ដើម្បី​បម្រើ​ប្រ​ជា​ជន​បាន​ងាយ​ស្រួល​បំ​ផុត៕

យោង៖ xay​dung​chinh​sach.chinh​phu.vn-ប្រែ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ