សម័យប្រឡងសញ្ញាបត្រវិទ្យាល័យជាតិ ឆ្នាំ ២០២៦ ទីក្រុងកឹងធើមានមណ្ឌលប្រឡងសរុបចំនួន៨០ ចំណុះឃុំ សង្កាត់ចំនួន ៥៩ នៅលើភូមិឋានទីក្រុងកឹងធើ ដោយមានបេក្ខជនចូលរួមប្រឡងជាង ៣៤.០០០ នាក់។ នៅខាងក្រៅខ្លោងទ្វារសាលាប្រឡងសញ្ញាបត្រវិទ្យាល័យនីមួយៗ តែងមានវត្តមានអ្នកស្ម័គ្រចិត្តប្រចាំការសម្រាប់ជំនួយកម្លាំងរដូវប្រឡង ប្រការនេះពិតជាប្រសើរខ្លាំងណាស់ អ្នកណាក៏មានអារម្មណ៍កក់ក្តៅ។
រយៈពេលកន្លង សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ បានជំរុញការងារផ្សព្វផ្សាយនិងអប់រំច្បាប់នៅក្នុងសាលារៀន រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់របស់សិស្សានុសិស្ស។
រសៀលថ្ងៃទី១០ ខែមិថុនា បេក្ខជនជាង ៣៤.២០០ រូប នៅទីក្រុងកឹងធើ (ក្នុងនោះមានបេក្ខជនមធ្យមសិក្សាចំណេះទូទៅជាង ២៩.៤០០ រូប បេក្ខជនអប់រំជាប្រចាំជិត ៣.០០០ រូប និងបេក្ខជនស្វ័យរិនជាង ១.៨០០ រូប) ទៅកាន់មណ្ឌលប្រឡងនានា ដើម្បីធ្វើបែបបទប្រឡង កែតម្រូវទិន្នន័យខុសឆ្គង (បើមាន) និងស្តាប់ការផ្សព្វផ្សាយលក្ខន្តិកៈ កាលវិភាគលម្អិតនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់ង្វៀកហ្វា ខេត្តវិញ្ញឡុង សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញ្ញឡុង បានចាត់តាំងពិធីទទួលស្វាគមន៍សិក្ខាកាមថ្នាក់បកប្រែ-បកប្រែផ្ទាល់ វគ្គទី ០៥ - ២០២៥ និងថ្នាក់កម្រិតខ្ពស់វគ្គទី ០៧ - ២០២៥ របស់ទីក្រុងកឹងធើ ដែលមកទស្សនកិច្ចសិក្សា ដកពិសោធន៍ និងផ្លាស់ប្តូរបទពិសោធន៍នៅសាលា។
ដើម្បីព្រួតដៃការពារបរិស្ថាន កសាងបរិស្ថានរស់នៅសុវត្ថិភាព តម្លាភាព រយៈពេលកន្លង សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយចលនានិងអនុវត្តទម្រង់ជាក់ស្តែងជាច្រើនយ៉ាងសកម្ម។ ផ្តើមពីនោះ បង្កឱ្យសាយភាយក្នុងសហគមន៍ជាជំហានៗបង្កជាផ្នត់រស់នៅបៃតង ជ្រះ ស្អាត និងប្រកបដោយចីរភាព។
សាលាមធ្យមសិក្សាបាលី - ខ្មែរ ខេត្តវិញឡុង បានចាត់តាំងពិធីបូកសរុបឆ្នាំសិក្សា ២០២៥ - ២០២៦ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៦ - ២០២៧។
ប៉ុន្មានឆ្នាំជិតៗនេះ នៅតាមតំបន់ជាច្រើនរបស់ជនរួមជាតិខ្មែរ មានតថភាពគួរឱ្យចាប់អារម្មណ៍ កំពុងប្រព្រឹត្តឡើង នោះគឺឪពុកម្តាយភាគច្រើននិយាយនឹងកូនរបស់ខ្លួនជាភាសាវៀតណាមតាំងពីតូច ហើយក្នុងគ្រួសារមិនសូវនិយាយភាសាខ្មែរ។
ព្រឹកថ្ងៃទី ២២ ខែឧសភា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នគរបាលទីក្រុងកឹងធើសហការនឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចាត់តាំងពិធីបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល និងយុទ្ធជននគរបាលចំនួន ៤០ នាក់ មកពីអង្គភាពឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ដើម្បីត្រៀមលក្ខណៈបានល្អសម្រាប់សម័យប្រឡង នៅតាមសាលាវិទ្យាល័យលើភូមិឋានទីក្រុងកឹងធើ កំពុងផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើនក្នុងការរំលឹកមេរៀននិងចាត់តាំងប្រឡងសាកល្បងដល់សិស្សថ្នាក់ទី១២ ដើម្បីជួយសិស្សបានស៊ាំនឹងទម្រង់រូបវិញ្ញាសា លក្ខន្តកៈនិងបំណិនធ្វើមេរៀនមុនសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
នៅពេលគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ផ្តល់សច្ចាប័នលើផែនការជ្រើសសិស្សឆ្នាំសិក្សា ២០២៦-២០២៧ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានចង្អុលការបណ្តាវិទ្យាល័យជនជាតិអន្តេវាសិក កសាងផែនការជ្រើសសិស្សឱ្យសមស្របជាមួយអង្គភាព។
មកកាន់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ យើងខ្ញុំមានចំណាប់ចំពោះទម្រង់់ “សួនបន្លែពួកប្អូន” របស់ក្រុមយុវជនសិស្សក្នុងសាលា។ ទម្រង់នេះមិនត្រឹមតែជា “ថ្នាក់រៀន” ពិសេសសម្រាប់ហ្វឹកហាត់បំណិនជីវិត និងស្មារតីចែករំលែកប៉ុណ្ណោះទេ នៅថែមទាំងបង្កើតប្រភពមូលនិធិសម្រាប់ជួយឧបត្ថម្ភសិស្សដែលមានជីវភាពលំបាកទៀតផង។
ក្នុងបរិការណ៍ដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ទម្លាប់អានសៀវភៅនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះចំណេះដឹង លត់ដំបុគ្គលិកលក្ខណៈនិងចិញ្ចឹមសេចក្តីប្រាថ្នារៀនសូត្រគ្មានទីបញ្ចប់របស់យុវជនជំនាន់ក្រោយ។
នៅសាលប្រជុំនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនទីក្រុងនិងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។ នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើឱ្យជាក់ច្បាស់នូវទិសដៅកសាងទីក្រុងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល វេជ្ជសាស្ត្រឯកទេស មានតួនាទីជាប៉ូលកំណើនជាតិនិងជាកម្លាំងជំរុញរីកសាយភាយនៃតំបន់វាលរាបទន្លេគឺវឡុងទាំងមូល។
សម័យប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី ១០ សាលាវិទ្យាល័យ ឆ្នាំសិក្សា ២០២៦-២០២៧ នៅទីក្រុងកឹងធើ នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឆ្នាំ ២០២៦។ អំឡុងពេលនេះ បណ្តាសាលាអនុវិទ្យាល័យលើភូមិភាគទីក្រុង កំពុងឈានចូលដំណាក់កាល "មមាញឹក" បង្កើនការរំលឹកមេរៀន ពង្រឹងចំណេះដឹង និងហ្វឹកហាត់បំណិនធ្វើមេរៀន ដើម្បីជួយឱ្យសិស្សថ្នាក់ទី ៩ ទទួលបានលទ្ធផលល្អ។
ផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀនជាងមួយទសវត្សរ៍ អ្នកគ្រូថាច់ធីហ្វាវី ជាគ្រូបង្រៀនវិញ្ញាសាគំនូរ នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ តែងតែយកចិត្តទុក ដាក់ក្នុងការណែនាំសិស្សានុសិស្ស ដោយក្ដីស្រឡាញ់និងការទទួលខុសត្រូវខ្ពស់។
រយៈពេលជាច្រើនឆ្នាំកន្លង សមាគមជំរុញការសិក្សាទីក្រុងកឹងធើ តែងផ្តល់អាហារូបករណ៍យឿងគីហេប រាប់ពាន់ចំណែកដល់សិស្សក្រីក្រ សិស្សជនជាតិខ្មែរដែលមានជីវភាពលំបាក កំព្រានិងពិការ។
អ្នកគ្រូទ្រិញធីទ្រុកលិញ នាយិកាវិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង ទីក្រុងកឹងធើ ឧទ្ទេសនាម៖ “ប្អូនយ័ញដេវ៉ីនិងទ្រឿងយ៉ាហ្វី សិស្សថ្នាក់ ទី ១២A១ សុទ្ធតែជាសិស្សគំរូរបស់សាលា; រៀនពូកែ សុភាពរាបសា ស្លូតបូតតែងអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាផ្ទៃក្នុងរបស់សាលា។ ពិសេស ប្អូនទាំងពីរមានស្ថានភាពគ្រួសារក្រ ប៉ុន្តែមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ”។
មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ទើបចេញសេចក្តីណែនាំអំពីការចាត់តាំងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងការពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ឆ្នាំ២០២៦។
សេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាល ដោយកំណត់ច្បាស់ថា វិស័យអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយជាតិឈានមុខគេ ជាគន្លឹះចម្បង ជាកម្លាំងជំរុញដ៏សំខាន់បង្កើនការផលិត បង្កភាពលោតផ្លោះនៃសមត្ថភាពប្រកួតប្រជែងជាតិ ចិញ្ចឹមក្តីស្រមៃអភិវឌ្ឍន៍។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសាលាមួយជំនាញបណ្តុះបណ្តាលសមណសិស្សដែលមកពីខេត្ត ក្រុងនានាតំបន់ណាមបូ។ អស់រយៈពេល៣២ឆ្នាំ ប្រឹងប្រែងដោយឥតឈប់ឈរ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា បង្កបានសមិទ្ធផលគួរជាទីមោទនៈក្នុងការបណ្តុះបណ្តាលបញ្ញវន្តសម្រាប់ប្រទេសជាតិរក្សាអត្តសញ្ញាណ វប្បធម៌ជនជាតិខ្មែរនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សបម្រើសង្គម។