30/09/2024 - 14:37

ប្រ​សិទ្ធ​ភាព​គម្រោង "រួម​ជា​មួយ​ប្អូន​ទៅ​សា​លា"

យុវ​វ័យ​នគរ​បាល​ខេត្ត​បាក​លីវ បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង “រួម​ជា​មួយ​ប្អូន​ទៅ​សា​លា” ចលនា​មាន​ភាពសុះ​សាយ រួម​ចំ​ណែក​គិត​គូរ​និង​ឧបត្ថម្ភ​ប្អូនៗ​សិស្សា​នុសិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​បាន​ទៅ​រៀន។

ជូន​អំ​ណោយ​ដល់​សិស្ស​ក្នុង​ឱកាស​ដើម​ឆ្នាំ​សិក្សា​ថ្មី។

អស់​រយៈ​ពេល​៦​ឆ្នាំ​អនុវត្ត​គម្រោង “រួម​ជា​មួយ​ប្អូន​ទៅ​សា​លា” គណៈ​យុវ​ជន​រួម​ជា​មួយ​មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ខេត្ត​បាក​លីវ បាន​ទទួល​គាំ​ពារ​និង​ឧបត្ថម្ភ​ប្អូនៗ​សិស្សា​នុសិស្ស​២១​នាក់ ដោយ​ទឹក​ប្រាក់​ប្រ​មាណ​២៩០ លាន​ដុង។ ក្រៅ​ពី​នេះ ក្នុង​ចំ​ណោម​ប្អូនៗ​ដែល​ទទួល​អា​ហា​រូប​ករណ៍​នោះ មាន​ប្អូន​ម្នាក់​បាន​ទទួល​បញ្ជី​ប្រិត​សំ​ចៃ​មួយ មាន​ទឹក​ប្រាក់​២០០ លាន​ដុង។ ទន្ទឹម​នឹង​នោះ យុវ​វ័យ​នគរ​បាល​ខេត្ត​បាក​លីវ ថែម​ទាំង​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន គិត​គូរ​ដល់​កុមារ ដូច៖ កសាង​សួន​កម្សាន្ត​កុមារ ១​កន្លែង ជូន​អា​ហា​រូប​ករណ៍​៥០​ចំ​ណែក​ដល់​កុមារ​សង្វាត​រៀន​សូត្រ ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​៥០ មួក​សុវត្ថិ​ភាព​សម្រេច​ស្តង់​ដារ​២៧៦​ដល់​សិស្សា​នុសិស្ស គិត​ជា​តម្លៃ​ទឹក​ប្រាក់​ប្រ​មាណ​២០០លាន​ដុង។ ម្យ៉ាង​ទៀត រៀប​ចំ​សកម្ម​ភាព​ឧបត្ថម្ភ​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​នា​ឱកាស​ឆ្នាំ​សិក្សា​ថ្មី ដូច៖ “ល្វែង​ផ្សារ​ណាត់ សូន្យ​ដុង”; មូល​និធិ “ជ្រូក​ដី ២.០០០ - ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” ជា​ដើម។

សាខា​សម្ព័ន្ធ​យុវ​ជន​​ប៉ូ​លិស​សើុប​អង្កេត ប្រ​គល់​ផ្ទះ​ដល់​គ្រួ​សារ​ប្អូន​ង្វៀង​មិញ​រ៉ីល។

សា​ខា​សម្ព័ន្ធ​យុវ​ជន​ប៉ុលិស​សើុប​អង្កេត នគរ​បាល​ខេត្ត​បាក​លីវ គឺ​ជា​គំរូ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គម្រោង​នេះ។ មក​ទល់​ពេល​នេះ សាខា​សម្ព័ន្ធ​យុវ​ជន​បាន​ទទួល​គាំ​ពារ​ប្អូនៗ​សិស្សា​នុសិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​៦​នាក់​លើ​ភូមិ​សាស្ត្រ​ខេត្ត។ ប្អូន​ង្វៀង​មិញ​រ៉ីល អា​យុ១២​ឆ្នាំ នៅ​ឃុំ​វិញ​ហ៊ឹងA ស្រុក​វិញ​ឡើយ មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​ត្រូវ​បាន​សា​ខា​សម្ព័ន្ធ​យុវ​ជន​ទទួល​គាំ​ពារ។ ប្អូន​រ៉ីល ឱ្យ​ដឹង៖ “រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​នេះ ដោយ​សារ​បាន​ពូៗ​នគរ​បាល​ជួយ​ឧបត្ថម្ភ ទើប​ប្អូន​មាន​សម្លៀក​បំ​ពាក់ សម្ពៀត ប៊ិច​ សៀវ​ភៅ និង​ទ្រ​នាប់​ជើង​ថ្មី​សម្រាប់​ទៅ​រៀន។ ក្រៅ​ពី​នេះ ពូៗ​ថែម​ទាំង​ឱ្យ​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​ផ្ដល់​ជូន​អង្ករ មី ៘ ម្ល៉ោះ​ហើយ​ប្អូន​សន្យា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់”។ ដោយ​យល់​ច្បាស់​ពី​ជីវ​ភាព​ក្រ​លំ​បាក​របស់​គ្រួ​សារ​ប្អូន​រ៉ីល រៀង​រាល់​ខែ សា​ខា​សម្ព័ន្ធ​យុវ​ជន​ប៉ុលិស​សើុប​អង្កេត​មក​សួរ​សុខ​ទុក្ខ ជូន​អា​ហា​រូប​ករណ៍​តម្លៃ ៥០០​.០០០​ដុង/ខែ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេងៗ ព្រម​ទាំង​សិក្ខូប​ករណ៍៘ ដើម្បី​ជួយ​ប្អូន​ទៅ​សា​លា។ ព្រម​ជា​មួយ​នោះ សា​ខា​សម្ព័ន្ធ​យុវ​ជន​នៅ​ទាំង​ចលនា​សប្បុ​រស​ជន​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួ​សារ​ប្អូន​រ៉ីល គិត​ជា​ទឹក​ប្រាក់៧០​លាន​ដុង។

អនុសេនីយ៍​ឯក​បម្រុង ត្រឿង​ធី​ហាញ់​ង៉ូន ប្រ​ធាន​គណៈ​យុវ​ជន​នគរ​បាល​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “គម្រោង “រួម​ជា​មួយ​ប្អូន​ទៅ​សា​លា” បាន​ជំ​រុញ​ទឹក​ចិត្ត​ជួយ​ប្អូនៗ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​បាន​ទាន់​ពេល។ រយៈ​ពេល​ខាង​មុខ គណៈ​យុវ​ជន​បន្ត​ផ្សព្វ​ផ្សាយ​គម្រោង​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ទូទាំង​កង​កម្លាំង​នគរ​បាល​ខេត្ត សំ​ដៅ​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​ឱ្យ​បាន​ទាន់​ពេល ដើម្បី​ប្អូន​ៗ​បន្ត​ទៅ​សា​លា មាន​អនា​គត​ភ្លឺ​ស្វាង។ ឆ្លង​តាម​រយៈ​នោះ ពង្រីក​ប្រវេ​ណី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រួម​ចំ​ណែក​អនុវត្ត​ល្អ​ទិស​ស្លោក​សកម្ម​ភាព “មិន​ទុក​ប្អូន​ណា​ម្នាក់​នៅ​ក្រោយ​គេ​ឡើយ”៕

                                  យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ