09/12/2024 - 15:43

ជ្រើសរើសនិស្សិតឆ្នាំ២០២៥ សាកលវិទ្យាល័យកឹងធើគ្រោងបើកមុខវិជ្ជាថ្មីចំនួន៨ 

ក្រុមប្រឹក្សាសាកលវិទ្យាល័យកឹងធើ ទើបអនុម័តិគ្រោងការណ៍បើកមុខជំនាញថ្មី កម្រិតបរិញ្ញានិងថ្នាក់អនុបណ្ឌិត ឆ្នាំ ២០២៥។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យកឹងធើ ជូនសេចក្តីសម្រេចចិត្តបង្កើតមហាវិទ្យាល័យគរុកោសល្យ។

តាមរយៈនោះ សាលាបានគ្រោងបើកបណ្តុះបណ្តាលមុខវិជ្ជាទស្សនវិជ្ជាថ្នាក់អនុបណ្ឌិត១ មុខជំនាញកម្រិតបរិញ្ញាចំនួន៧ រួមមាន៖ ធានាគុណភាពនិងសុវត្ថិភាពស្បៀងអាហារ, បញ្ញាសិប្បនិម្មិត, ចិត្តវិទ្យាអប់រំ, ពាណិជ្ជកម្មអេឡិចត្រូនិក, ច្បាប់រដ្ឋប្បវេណីនិងនីតិវិធីរដ្ឋប្បវេណី, បសុពេទ្យ (កម្មវិធីបណ្តុះបណ្តាលគុណភាពខ្ពស់) និងបណ្តាញកុំព្យូទ័រនិងសារគមនាគមន៍ទិន្នន័យ (កម្មវិធីបណ្តុះបណ្តាលគុណភាពខ្ពស់)។

សាកលវិទ្យាល័យកឹងធើ ជាសាកលវិទ្យាល័យមួយដ៏សំខាន់ក្នុងទូទាំងប្រទេស បច្ចុប្បន្ន មានមហាវិទ្យាល័យក្រោមឱវាទចំនួន៦ រួមមាន៖ មហាវិទ្យា​ល័យសេដ្ឋកិច្ច  មហាវិទ្យា​​ល័យ​ពហុបច្ចេកទេស មហាវិទ្យាល័យកសិកម្ម មហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនា​គមន៍ មហាវិទ្យាល័យជលផលនិងមហាវិទ្យាល័យគរុកោសល្យ (ទើបប្រគល់សេចក្តីសម្រេចចិត្តបង្កើតនៅថ្ងៃទី ២០ ខែវិចិ្ឆកា ឆ្នាំ២០២៤)។ ជម្រើសសិស្សឆ្នាំ ២០២៤ សាកលវិទ្យាល័យកឹងធើ ជ្រើសរើសនិស្សិតបាន៩.៩៥០នាក់ សម្រេចជាង៩៧% បើកបណ្តុះបណ្តាលមុខជំនាញថ្មីកម្រិតបរិញ្ញាចំនួន៧មុខជំនាញ ថ្នាក់អនុបណ្ឌិតចំនួន ៦ ថ្នាក់បណ្ឌិតចំនួន១ មានមុខជំនាញចំនួន ៥៤ សម្រេចតាមស្តង់ដារ ត្រួតពិនិត្យគុណភាព។ សាលាមានកម្មវិធីកម្រិតបរិញ្ញាចំនួន ១១៩ មុខជំនាញថ្នាក់ឧត្តមសិក្សា ចំនួន ៥២ និងមុខជំនាញកម្មសិក្សាការីចំនួន ២១ ដោយមាននិស្សិតនិងសិក្ខាកាមជាង៣៧.៧៤០នាក់។ អត្រានិស្សិតបញ្ចប់ការសិក្សាមានការងារធ្វើសម្រេចជាង៩៥,៣៤%៕

                                            ប៊ិចង៉ុក-   ប្រែសម្រួល៖ មុនី

ចែករំលែកអត្ថបទ