រយៈពេលកន្លង បុព្វហេតុអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនរួមជាតិភាគតិច លើភូមិសាស្រ្តខេត្តវិញឡុងមានការជឿនលឿនច្រើន ដោយធានាមិនមានគម្លាតអំពីកម្រិតវិជ្ជារបស់សិស្សជនជាតិភាគតិចក្នុងខេត្ត។
កុមារមត្តេយ្យតំបន់ជនជាតិភាគតិចនៅខេត្តវិញឡុង បានរៀនសូត្រក្នុង
សាលាដែលសម្រេចបទដ្ឋានជាតិ។
ប្រព័ន្ធគ្រឹះស្ថានអប់រំនៅវិញឡុង ត្រូវបានអភិវឌ្ឍគ្រប់ទិសទីមូលដ្ឋានសម្ភារៈត្រូវបានវិនិយោគបង្កើនកម្រិត។ បច្ចុប្បន្ន ទូទាំងខេត្ដមានសាលាមត្តេយ្យ ១២៨ សាលាបឋមសិក្សា១៣៥សាលា អនុវិទ្យាល័យ៨៣សាលា វិទ្យាល័យ៣៤សាលា និងវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត១សាលា។ ក្នុងនោះ មាន ២០ សាលានៅតាមឃុំនានានៃតំបន់ជនរួមជាតិភាគតិច រួមមាន៖ សាលាមត្តេយ្យ៥ សាលាបឋមសិក្សា៩សាលា អនុវិទ្យាល័យ៤សាលា អនុវិទ្យាល័យ-វិទ្យាល័យ ១ សាលា។ តាមប្រសាសន៍ លោកស្រី ង្វៀងធីង៉ុកប៊ិត នាយិការងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង ក្នុងចំណោម ២០ សាលានៅតាមឃុំនានានៃតំបន់ជនជាតិភាគតិច មាន ១៤ សាលាសម្រេចបទដ្ឋានជាតិ (ស្រូបអត្រា៧០%)។ អត្រានេះខ្ពស់ជាងសមាមាត្ររួមរបស់ខេត្ត (ទូទាំងខេត្តគឺ ៥៤,៨១%)។ អាស្រ័យសាលារៀនត្រូវបានវិនិយោគ ដូច្នេះការអប់រំនិយាយរួមនិងលុបបំបាត់អនក្ខរកម្ម ឧត្តានកម្មអប់រំបង្រៀននិងរៀនភាសាជនជាតិភាគតិច និយាយដោយឡែកត្រូវបានផ្សព្វផ្សាយអនុវត្តមានភាពងាយស្រួល។ បច្ចុប្បន្ន វិញឡុងមានសាលាបឋមសិក្សា ៥ សាលាអនុវិទ្យាល័យ ៣ សាលា ដែលបង្រៀនភាសាខ្មែរតាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
អនុវិទ្យាល័យតឹងមី ស្រុកត្រាអូង បានបើកបង្រៀនភាសាខ្មែរដល់សិស្ស
ជាច្រើនឆ្នាំមកហើយ។
ទន្ទឹមនឹងការកសាងសាលារៀនរឹងមាំ រាល់របបគោលនយោបាយចំពោះកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀននិងគោលនយោបាយចំពោះកុមារ សិស្សានុសិស្សក៏ត្រូវបានខេត្តផ្សព្វផ្សាយអនុវត្តគ្រប់សព្វទាន់ពេលតាមសេចក្តីកំណត់។ សិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យតំបន់ក្រលំបាកខ្លាំងត្រូវបានផ្ដល់ជូនអង្ករ ថវិកាសម្រាប់ហូបចុក ស្នាក់នៅ; សិស្សសាលាជនជាតិអន្តេវាសិកបានលើកលែងបង់ថ្លៃសិក្សា ១០០% រៀងរាល់ខែសិស្សទទួលបានអាហារូបករណ៍ស្មើ ៨០% នៃប្រាក់បៀវត្សគោលរហូតដល់បញ្ចប់កម្រិតសិក្សា; ទទួលជំនួយសម្លៀកបំពាក់និងសិក្ខូបករណ៍; ទទួលបានធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ ពូថាច់វិញ នៅភូមិតាមោង ឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “កូនៗ របស់ខ្ញុំបានទទួលរបបគោលនយោបាយគ្រប់សព្វអំពីអប់រំរបស់រដ្ឋ ចាប់ពីពេលឈានចូលរៀនថ្នាក់មត្តេយ្យមកម៉្លេះ។ អាស្រ័យហេតុនោះ បានជាកូនខ្ញុំរៀនសូត្របានចប់ចុងចប់ដើម បច្ចុប្បន្នមានការងារធ្វើលំនឹងតាមស្ថាប័នរដ្ឋ។ សព្វថ្ងៃ ចៅៗរបស់ខ្ញុំក៏បានរដ្ឋគិតគូរអំពីការអប់រំដូច្នោះដែរ ម្ល៉ោះហើយខ្ញុំមិនបារម្ភពីការរៀនសូត្ររបស់កូនចៅឡើយ”។
លោកឡេជីហ៊ីវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រាអូង ឱ្យដឹង៖ ស្រុកមានសាលាបឋមសិក្សា៣សាលា និងអនុវិទ្យាល័យ ២ សាលាដែលមានបង្រៀនភាសាខ្មែរ ឆ្លើយតបបានតម្រូវការរៀនសូត្ររបស់សិស្ស។ ដើម្បីប្អូនៗ មត្តេយ្យក្រេបជញ្ជក់មេរៀនបានល្អមុនពេលឈានចូលថ្នាក់ទី ១ សាលាមត្តេយ្យនីមួយៗថែមទាំងរៀបចំបំប៉នភាសាវៀតឱ្យក្មួយៗទៀតផង។ ហេតុដូច្នេះ គុណភាពសិស្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្មើគ្នា រួមចំណែកលើកកម្ពស់គុណភាពអប់រំទូទាំងស្រុក៕
ហាថាញ- លីសៀ