09/12/2024 - 15:43

បើកវគ្គសិក្សាឆ្នាំ២០២៤-២០២៥ សម្រាប់និស្សិតអន្តរជាតិ 

សាលាមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ ទើបរៀបចំពិធីបើកវគ្គសិក្សាឆ្នាំ២០២៤- ២០២៥ សម្រាប់និស្សិតអន្តរជាតិ។ លោក Mahesh Chand Giri អគ្គកុងស៊ុលស្ដីទីឥណ្ឌា ប្រចាំនៅក្រុងហូជីមិញ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា។

អ្នកតំណាងគ្រប់រូបនិងនិស្សិតជនជាតិឥណ្ឌា ថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកវគ្គសិក្សា។ រូបថតៈ B.NG

ឆ្នាំសិក្សាថ្មីនេះ សាលាទទួលស្វាគមន៍និស្សិតថ្មីជនជាតិឥណ្ឌា ១០០ នាក់ បង្កើនចំនួននិស្សិតឥណ្ឌាឡើងដល់ ៣៥៦ នាក់ សិក្សាវគ្គបណ្ដុះបណ្ដាលកម្មវិធីវេជ្ជបណ្ឌិតផ្នែកពហុព្យាបាលជាភាសាអង់គ្លេស; រយៈពេលបណ្ដុះបណ្ដាល៦ឆ្នាំ។ បច្ចុប្បន្ន សាលាមានផែនការបន្តពង្រីកវិសាលភាពបណ្ដុះបណ្ដាលសម្រាប់និស្សិតអន្តរជាតិ។

ថ្លែងក្នុងឱកាសបើកវគ្គសិក្សា សាស្ត្រាចារ្យ បណ្ឌិត ង្វៀងត្រុងកៀង នាយកសាលាមហា​វិទ្យា​ល័យឱសថសាស្ត្រកឹងធើ បានអបអរសាទរចំពោះនិស្សិតថ្មី; ទន្ទឹមនឹងនោះ ឱ្យដឹងពីព្រឹត្តិ​ការណ៍ជាសញ្ញាសម្គាល់របត់ដ៏សំខាន់នៃដំណើរការសិក្សារបស់និស្សិតអន្តរជាតិ និងរួមចំ​ណែក អំណះអំណាងពីកិត្តិស័ព្ទលើឆាកអន្តរជាតិពីការអភិវឌ្ឍរបស់សាលាពីមួយថ្ងៃទៅមួយថ្ងៃ។ សាលាសន្យានឹងផ្ដល់ជូនខឿនអប់រំលំដាប់អន្តរជាតិ បរិស្ថានរៀនសូត្រសមាហរណកម្មនិងការចិញ្ចឹមបំប៉ន ជាកន្លែងដែលនិស្សិតគ្រប់រូបមានឱកាសអភិវឌ្ឍន៍គ្រប់ផ្នែក។ កងជួរគ្រូបង្រៀនមានបទពិសោធន៍ច្រើន មូលដ្ឋានសម្ភារៈក៏ទំនើប និងកម្មវិធីសិក្សាគ្រប់ផ្នែករបស់សាលាត្រូវបានរៀបជាគម្រោង សំដៅផ្គត់ផ្គង់ដល់និស្សិតគ្រប់រូបនូវចំណេះដឹង បំណិននិងក្រមសីលធម៌ចាំបាច់ ដើម្បីសម្រេចជោគជ័យលើវិស័យសុខាភិបាលនិងការថែទាំសុខភាព។

សាលាមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ គឺជាអង្គភាពអាជីវកម្មរដ្ឋតែមួយគត់ចំណុះក្រសួង​សុខាភិបាល អនុវត្តភារកិច្ចបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាលសម្រាប់​វាលរាបទន្លេគឺវឡុងនិងទូទាំងប្រទេស។ សាលាសព្វថ្ងៃ មានមុខវិជ្ជាកម្រិតមហាវិទ្យាល័យចំនួន១១ មុខវិជ្ជានិងជំនាញក្រោយមហាវិទ្យាល័យចំនួន៩០; ដោយទ្រង់ទ្រាយនៃការបណ្ដុះបណ្ដាលដល់និស្សិត សិក្ខាកាមជាង១៦.២០០នាក់។ សាលាបច្ចុប្បន្នមានបុគ្គលិក និយោ​ជិត៨៨៣នាក់ អត្រាគ្រូបង្រៀនមានកម្រិតវិជ្ជាក្រោយមហាវិទ្យាល័យសម្រេច៨៦,៣%៕

                          B.NGOC - ពេជ្រសឿន

ចែករំលែកអត្ថបទ