ក្នុងដំណើរការអភិវឌ្ឍការអប់រំនៅក្រុងកឹងធើ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់តែងផ្ដោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍការអប់រំតំបន់ជនជាតិ។ អាស្រ័យហេតុនោះ គ្មានគម្លាតអំពីការអប់រំរវាងភូមិភាគនីមួយៗលើភូមិសាស្រ្តក្រុង។
សាលារៀន និងលក្ខណសម្បត្តិសិក្សារបស់សិស្សនៅលើភូមិសាស្រ្តក្រុងកឹងធើ បានវិនិយោគព្រមៗគ្នា។
តាមប្រសាសន៍លោក ង្វៀងភុកតាំង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ក្រុងបានអភិវឌ្ឍប្រព័ន្ធសាលារៀន បង្កើនកម្រិតនិងកសាងសាលាបន្ថែមជាច្រើនសម្រេចបទដ្ឋានជាតិ ឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់ប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស គឺការពិនិត្យផ្ទៀងផ្ទាត់ បំបាត់សាលាសាខាបន្តិចម្តងៗ ដើម្បីផ្តុំកម្លាំងកសាងសាលាមណ្ឌលវិនិយោគបំពាក់ឧបករណ៍បង្រៀននិងរៀនព្រមៗគ្នាទំនើប។ ក្នុងការងារអប់រំ ផ្នែកអប់រំតែងក្រើនរំលឹកសាលានិងអង្គភាព ក្រោមឱវាទផ្តុំកម្លាំងដល់ការងារឧត្តានកម្មអប់រំ បំបាត់អនក្ខរកម្មរបស់ក្រុង ដើម្បីធ្វើជាមូលដ្ឋានគ្រឹះកសាងសង្គមរៀនសូត្រ។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញារួមទូទាំងក្រុង។ ជាពិសេស គឺយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យអប់រំនៅតំបន់ជនជាតិភាគតិច។ ផ្អែកលើមូលដ្ឋានគ្រឹះនោះ មកទល់ពេលនេះក្រុងកឹងធើ គ្រប់លក្ខណៈសម្រេចបទដ្ឋានឧត្តានកម្មអប់រំ និងបំបាត់អនក្ខរកម្ម។ បច្ចុប្បន្ន ក្រុងមានស្រុក ខណ្ឌទាំង៩ បានសម្រេចបទដ្ឋានឧត្តានកម្មអប់រំមត្តេយ្យសិក្សាចំពោះកុមារអាយុ៥ឆ្នាំ ស្រូបអត្រា ១០០%; សម្រេចបទដ្ឋានឧត្តានកម្មអប់រំបឋមសិក្សាកម្រិត៣ ស្រូបអត្រា១០០%; សម្រេចបទដ្ឋានឧត្តានកម្មអប់រំអនុវិទ្យាល័យកម្រិត២ ស្រូបអត្រា១០០%; ក្នុងនោះ មានខណ្ឌ ស្រុក ៥/៩ សម្រេចបទដ្ឋានឧត្តានកម្មអប់រំអនុវិទ្យាល័យកម្រិត៣; សម្រេចបទដ្ឋានអនក្ខរកម្មកម្រិត ២ ស្រូបអត្រា១០០%។
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ ចូលរួមសកម្មភាពក្រៅម៉ោងសិក្សា។
អនុវត្តកិច្ចចង្អុលការរួមរបស់ផ្នែកវិស័យអប់រំនៅភូមិភាគនានាធ្វើបានល្អនូវការកៀរគរកុមារកម្រិតមត្តេយ្យ សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចូលរៀន។ល។ លោកង្វៀងថេហៀង អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថើយឡាយ ក្រុងកឹងធើ ឱ្យដឹង៖ “ក្នុងដំណើរការអភិវឌ្ឍវិស័យអប់រំ ផ្នែកមានការជួយជ្រោមជ្រែងរបស់ភូមិភាគនិងកម្លាំងក្នុងសង្គម ម្ល៉ោះហើយ ការកសាងសាលារៀននិងកៀរគរកុមារចូលរៀនថ្នាក់រៀបរយ ចលនាសិស្សដែលឈប់រៀនពាក់កណ្តាលការឱ្យចូលថ្នាក់ឧត្តានកម្ម និងឧបត្ថម្ភសិស្សមានស្ថានភាពលំបាកឈានឡើងក្នុងការរៀនសូត្រ។ល។ បានអនុវត្តល្អ បង្កទំនុកចិត្តដល់អាណាព្យាបាលសិស្សនិងប្អូនៗស្ងប់អារម្មណ៍រៀនសូត្រ”។ ពេលសង្គមយកចិត្តទុកដាក់ដល់ការអប់រំកម្រិតប្រជាបញ្ញាទូទាំងភូមិសាស្រ្តត្រូវបានលើកកម្ពស់ដែរ។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង ស្រុកកើ-ដ ឱ្យដឹង៖ “ពីមុនជាឃុំចំណុះកម្មវិធី១៣៥ ហេតុនោះ ថើយដុង បានទទួលផលអនុគ្រោះពិសេសដោយឡែកជាច្រើន អំពីការអប់រំ។ ព្រោះហេតុនោះ ប្រព័ន្ធសាលារៀនបានវិនិយោគកសាងព្រមៗគ្នា និងសម្រេចបទដ្ឋានសិស្សរៀនសូត្រមានភាពងាយស្រួល គ្មានគម្លាតអំពីគុណភាពរវាងភូមិភាគនីមួយៗទៀត”៕
ហាថាញ - វិមាន