គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខណ្ឌ -គណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាម ខណ្ឌអូរម៉ូង ក្រុងកឹងធើ ទើបតែសហការជាមួយមជ្ឈមណ្ឌលគាំទ្រសិស្ស និស្សិតក្រុងកឹងធើ កងវរសេនាធំនគរបាលចល័តតីណាមបូ រៀបចំនូវកម្មវិធីជូនអំណោយដល់សិស្សជនជាតិខ្មែរ នៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ។
លោកភឿងតឹងដាក នាយកមជ្ឈមណ្ឌល គាំទ្រសិស្ស និស្សិតក្រុងកឹងធើ
ជូនអំណោយដល់ប្អូនៗសិស្សានុសិស្ស។
ថ្លែងក្នុងកម្មពិធីនេះ លោកភឿងតឹងដាក នាយកមជ្ឈមណ្ឌលគាំទ្រសិស្ស និស្សិត ក្រុងកឹងធើ មានប្រសាសន៍ថា សកម្មភាពនេះសំដៅលើកកម្ពស់តួនាទីស្ម័គ្រចិត្ដរបស់សម្ព័ន្ធយុវជន-សមាគមសហព័ន្ធក្នុងការយកចិត្តទុកដាក់ គិតគូរដល់សិស្សានុសិស្ស យុវជនជនជាតិភាគតិចដែលមានស្ថានភាពលំបាក សំដៅលើកទឹកចិត្តសិស្សជនជាតិខ្មែរឱ្យខិតខំបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការសិក្សា។ នេះមិនត្រឹមតែជាសកម្មភាពជូនអំណោយប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃស្មារតីជួយគ្នា និងការចែករំលែកសេចក្តីស្រឡាញ់ក្នុងសហគមន៍ផងដែរ។ អំណោយទាំងនេះមិនត្រឹមតែមានតម្លៃជាសម្ភារៈប៉ុណ្ណោះទេ នៅទាំងជាកម្លាំងលើកទឹកចិត្តផ្នែកខាងស្មារតីដ៏ធំធេងផងដែរ ជួយឱ្យប្អូនៗ មានជំហានរឹងមាំលើវិថីសិក្សា។
អំណោយចំនួន៥០ចំណែកបានជូនដល់ប្អូនៗសិស្សជនជាតិខ្មែរ។
“តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹមថា ប្អូនៗនឹងយល់បានពីការយកចិត្តទុកដាក់ និងការថែទាំពីសង្គម ពីសម្ព័ន្ធយុវជន-សមាគមសហព័ន្ធ។ នេះជាភារកិច្ច ហើយក៏ជាមោទនភាពរបស់យើងផងដែរ ខណៈពេលមានឱកាសចូលរួមជួយដល់សិស្សានុសិស្សជម្នះការលំបាក ព្រមទាំងលើកទឹកចិត្តសិស្សានុសិស្សជនជាតិខ្មែរ ឱ្យខិតខំប្រឹងប្រែងឈានឡើងក្នុងការសិក្សានិងជីវភាព យើងខ្ញុំជឿជាក់ថា ជាមួយនឹងការលើកទឹកចិត្តពីកម្មវិធីថ្ងៃនេះ ប្អូនៗនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបាននូវសមិទ្ធផលល្អក្នុងការសិក្សា” នាយកមជ្ឈមណ្ឌលគាំទ្រសិស្ស និស្សិតក្រុងកឹងធើ បានផ្តល់ព័ត៌មានដូច្នេះ។
ក្នុងកម្មវិធីនេះ គណៈចាត់តាំងបានជូនអំណោយចំនួន ៥០ ចំណែកដល់សិស្សជនជាតិ ខ្មែរដែលមានស្ថានភាពលំបាកនៅក្នុងសាលា អំណោយមួយចំណែកៗមានតម្លៃ៤០០ពាន់ដុង។ សរុបថវិកាអនុវត្តកម្មវិធីគឺ ២០លានដុង៕
យោងតាមកាសែតអប់រំនិងយុគសម័យ-សុផន