នៅវាលរាបទន្លេគឺវឡុងនិយាយរួម ក្រុងកឹងធើនិងខេត្តសុកត្រាំងនិយាយដោយឡែក បានអនុវត្តនូវវិធានការជាច្រើនសំដៅយកចិត្តទុកដាក់វិនិយោគប្រភពកម្លាំង គិតគូរឧបត្ថម្ភសិស្សជនជាតិភាគតិច។ ផ្តើមពីនោះ បង្កការវិវត្តជាវិជ្ជមានអំពីគុណភាពអប់រំ រួមចំណែកកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងជនជាតិនីមួយៗ តំបន់ទីក្រុងនិងជនបទ។
អ្នកគ្រូនិងសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិក (ក្រុងកឹងធើ)
ក្នុងម៉ោងរៀន។រូបថត៖ ប៊ិតង៉ុក
ទូទាំងខេត្តសុកត្រាំង មានសាលាជនជាតិអន្តេវាសិកចំនួន១០ ត្រូវបានយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈរឹងមាំ សម្រាប់បម្រើសិស្សានុសិស្សរាប់ពាន់នាក់នៅតំបន់ជនរួមជាតិភាគតិចចូលរៀន។ តួយ៉ាងដូចជា កាលពី ៥ឆ្នាំមុន អនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ ខេត្តសុកត្រាំង ត្រូវបានវិនិយោគកសាងសម្រាប់បម្រើការបង្ហាត់បង្រៀនដល់សិស្សានុសិស្សជនជាតិខ្មែរនៅភូមិភាគជិត៣០០នាក់។ សាលារួមមាន៣មណ្ឌលគឺ៖ បន្ទប់រៀន រដ្ឋបាលនិងអន្តេវាសិកដ្ឋាន (មានបន្ទប់ស្នាក់នៅ៣៦បន្ទប់ ជាសារវន្តឆ្លើយតបតម្រូវការស្នាក់នៅរបស់សិស្ស)។ អ្នកគ្រូង្វៀងធូធ្វី នាយិការងអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ឱ្យដឹង៖ “ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគ គិតគូររបស់បក្សនិងរដ្ឋ ភូមិភាគតែងអាទិភាព យកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសម្ភារៈ សាលារឹងមាំតាមទិសដៅសម្រេចបទដ្ឋាន។ ការវិនិយោគនេះ បានបង្កលក្ខណសម្បត្តិងាយស្រួលដល់ប្អូនៗសិស្សានុសិស្សតំបន់ជនរួមជាតិខ្មែររៀនសូត្របានល្អ”។
លោកង្វៀងវ៉ាន់មី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ខេត្តសុកត្រាំង ឱ្យដឹង៖ ឆ្នាំ២០២៣ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង បានវិនិយោគបង្កើនកម្រិត ជួសជុលមណ្ឌលអន្តេវាសិកដ្ឋាន អគារពហុមុខងារ ទិញគ្រឿងបរិក្ខារផ្តល់ជូនអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ សរុបថវិកាជាង៧,៤ពាន់លានដុង (ផ្តើមពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ)។ អាស្រ័យហេតុនោះ សាលាត្រូវបានកសាងរឹងមាំ លក្ខណៈរៀនសូត្ររបស់សិស្សបានល្អប្រសើរ រួមចំណែកលើកកម្ពស់គុណភាព។
នៅក្រុងកឹងធើ ការគិតគូរដល់សិស្សតំបន់ជនជាតិភាគតិចត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគ ផ្ដោតការយកចិត្តទុកដាក់។ ក្រុងកឹងធើមានសាលាចំណេះទូទៅជនជាតិអន្តេវាសិក១សាលា នៅខណ្ឌអូរម៉ូង គឺជាកន្លែងបង្ហាត់បង្រៀនដល់ប្អូនៗសិស្សានុសិស្សកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ។ រយៈពេលកន្លង គណៈនាយកនិងអង្គការមហាជន សាលាបានរៀបចំនូវសកម្មភាពគិតគូរជីវភាព សម្ភារៈនិងស្មារតីដល់សិស្សានុសិស្ស។ ទន្ទឹមនឹងនោះ លោកគ្រូអ្នកគ្រូតែងខ្នះខ្នែងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនអនុវត្តបច្ចេកវិទ្យាព័ត៌មាន ជាពិសេស គឺមានការផ្គួបបញ្ចូលវប្បធម៌ជនជាតិខ្មែរ ដើម្បីបង្កចំណាប់អារម្មណ៍ទាក់ទាញសិស្សចូលរួមរៀនសូត្រ ដោះដូរយោបល់។
ការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគក្នុងតំបន់វាលរាបទន្លេគឺវឡុង បានបង្កជាមូលដ្ឋាន គ្រឹះរួមចំណែកលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលនិយាយរួម អប់រំតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែកនៅភូមិភាគនានាក្នុងតំបន់៕
ង៉ុកថឹក- លីសៀ