11/11/2024 - 16:47

មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ចាប់​ពី​ឆ្នាំ​២០២៥ 

ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ដំ​ណាក់​កាល ​២០២០-២០២៤ និង​ត្រៀម​លក្ខណៈ​សម្រាប់​សម័យ​ប្រ​ឡង​ចាប់​ពី​ឆ្នាំ​២០២៥នេះ​ទៅ។​ ក្នុង​នោះ​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០២៥ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន។​

បេ​ក្ខជន​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ឆ្នាំ​សិក្សា​ ២០២៣-២០២៤។​ រូប​ថតៈ លី​ធាន​

ឆ្នាំ២០២៥ ជា​ឆ្នាំ​ដំ​បូង​នៃ​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ អនុវត្ត​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០១៨។​ ទន្ទឹម​នឹង​ការ​យក​លទ្ធ​ផល​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ ក៏​សំ​ដៅ​ផ្គត់​ផ្គង់​ដល់​គ្រឹះ​ស្ថាន​អប់រំ​ មហា​វិទ្យា​ល័យ​អប់​រំវិជ្ជា​ជីវៈ ប្រើ​ប្រាស់​សម្រាប់​ការ​ជម្រើស​សិស្ស។​ នៅ​សម័យ​ប្រ​ឡង​នេះ​ បេក្ខ​ជន​នឹង​ប្រ​ឡង​៤​វិញ្ញា​សា ក្នុង​នោះ​ វិញ្ញា​សា​ចាប់​បង្ខំ​ចំ​នួន​​២ គឺ​គណិត​វិទ្យា​ អក្សរ​សាស្រ្ត​ និង​វិញ្ញា​សាជ្រើស​រើស​ចំ​នួន​២ ក្នុង​ចំ​ណោម​វិញ្ញា​សា​សិក្សា​ថ្នាក់​ទី១២ រួម​មាន៖ ភាសា​បរ​ទេស​ ប្រ​វត្តិ​វិទ្យា​ រូប​វិទ្យា​ គីមី​វិទ្យា​ ភូមិ​វិទ្យា​ ជីវ​វិទ្យា​ អប់រំ​សេដ្ឋ​កិច្ច​និង​ច្បាប់​ព័ត៌​មាន​វិទ្យា​ បច្ចេទេស​កសិកម្ម​ បច្ចេក​ទេស​ឧស្សា​ហកម្ម។​ មុខ​វិជ្ជា​ប្រ​ឡង​មាន​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​បែប​ថ្មី​ បង្កើន​កម្រិត​បែង​ចែក​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ងារ​ជម្រើស​សិស្ស។​

ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​គ្រោង​ផ្លាស់​ប្ដូរ​របៀប​គិត​ពិន្ទុ​វាយ​តម្លៃ​បញ្ចប់​ការ​សិក្សា​;  ក្នុង​នោះ​ ប្រើ​ប្រាស់​លទ្ធ​ផល​ពិន្ទុ​ប្រ​ឡង​និង​លទ្ធ​ផល​វាយ​តម្លៃ​ដំ​ណាក់​កាល​សិក្សា​រយៈ​ពេល​៣ឆ្នាំ​របស់​សិស្ស​ តាម​អត្រា​៥០​-៥០; ជាក់​ស្ដែង​គឺ បង្កើន​អត្រា​យក​លទ្ធ​ផល​សិក្សា​របស់​សិស្ស​នៅ​ឆ្នាំ​សិក្សា​កម្រិត​វិទ្យា​ល័យ​ សំ​ដៅ​វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សមត្ថ​ភាព​តាម​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី។​ ការ​ប្រើ​ប្រាស់​វិញ្ញា​បន​ប័ត្រ​ភាសា​បរ​ទេស​ ដើម្បី​លើក​លែង​ការ​ប្រ​ឡង​ក៏​ត្រូវ​បាន​អនុវត្ត​ ប៉ុន្តែ​មិន​ប្ដូរ​ទៅ​ជា​១០​ពិន្ទុ​ ក្នុង​ការ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា។​ ទន្ទឹម​នឹង​នោះ​ ក្រ​សួង​នឹង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​ឯក​ភាព​នូវ​ខ្លឹម​សារ​អំ​ពី​ពិន្ទុ​លើក​ទឹក​ចិត្ត​ មាន​ដូច​ជា​មិន​បូក​ពិន្ទុ​វិញ្ញា​បន​ប័ត្រ​វិជ្ជា​ជីវៈ​និង​មិន​បូក​ពិន្ទុ​វិញ្ញា​បន​ប័ត្រ​ព័ត៌​មាន​វិទ្យា​ ភាសា​បរ​ទេស​ សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ពោះ​បេក្ខ​ជន​សា​លា​អប់​រំ​ជា​ប្រ​ចាំ។​

យោង​តាម​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​ ដំ​ណាក់​កាល​២០២៥​-២០៣០ សម័យ​ប្រ​ឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ នៅ​តែ​រក្សា​ដូច​ដើម​គឺទម្រង់​ប្រ​ឡង​លើ​ក្រ​ដាស; បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ផ្នែក​នី​មួយៗ។​ ក្រោយ​ឆ្នាំ​២០៣០ ជា​ជំ​ហានៗ​នឹង​សាក​ល្បង​ការ​ប្រ​ឡង​លើ​កុំ​ព្យូ​ទ័រ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ដែល​គ្រប់​លក្ខណៈ​ (អាច​គួប​បញ្ចូល​ រវាង​ការ​ប្រ​ឡង​លើ​ក្រ​ដាស​និង​ការ​ប្រ​ឡង​លើ​កុំ​ព្យូ​ទ័រ​)។​ រហូត​ដល់​គ្រឹះ​ស្ថាន​អប់រំ​ទាំង​អស់​ក្នុង​ទូទាំង​ប្រ​ទេស​ មាន​គ្រប់​លក្ខណៈ​សម្បត្តិ​រៀប​ចំ​ការ​ប្រ​ឡង​លើ​កុំ​ព្យូ​ទ័រ​ នឹង​ប្ដូរ​មក​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​លើ​កុំ​ព្យូ​ទ័រ​ចំ​ពោះ​វិញ្ញា​សា​ប្រ​ឡង​តេស្ដ៕​

              ប្រ​ភព​ៈ TTXVN -  ពេជ្រ​សឿន​

ចែករំលែកអត្ថបទ