ព្រឹកថ្ងៃទី ២២ ខែឧសភា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នគរបាលទីក្រុងកឹងធើសហការនឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចាត់តាំងពិធីបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល និងយុទ្ធជននគរបាលចំនួន ៤០ នាក់ មកពីអង្គភាពឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។
នៅសាលប្រជុំនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនទីក្រុងនិងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។ នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើឱ្យជាក់ច្បាស់នូវទិសដៅកសាងទីក្រុងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល វេជ្ជសាស្ត្រឯកទេស មានតួនាទីជាប៉ូលកំណើនជាតិនិងជាកម្លាំងជំរុញរីកសាយភាយនៃតំបន់វាលរាបទន្លេគឺវឡុងទាំងមូល។
សម័យប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី ១០ សាលាវិទ្យាល័យ ឆ្នាំសិក្សា ២០២៦-២០២៧ នៅទីក្រុងកឹងធើ នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឆ្នាំ ២០២៦។ អំឡុងពេលនេះ បណ្តាសាលាអនុវិទ្យាល័យលើភូមិភាគទីក្រុង កំពុងឈានចូលដំណាក់កាល "មមាញឹក" បង្កើនការរំលឹកមេរៀន ពង្រឹងចំណេះដឹង និងហ្វឹកហាត់បំណិនធ្វើមេរៀន ដើម្បីជួយឱ្យសិស្សថ្នាក់ទី ៩ ទទួលបានលទ្ធផលល្អ។
ផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀនជាងមួយទសវត្សរ៍ អ្នកគ្រូថាច់ធីហ្វាវី ជាគ្រូបង្រៀនវិញ្ញាសាគំនូរ នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ តែងតែយកចិត្តទុក ដាក់ក្នុងការណែនាំសិស្សានុសិស្ស ដោយក្ដីស្រឡាញ់និងការទទួលខុសត្រូវខ្ពស់។
រយៈពេលជាច្រើនឆ្នាំកន្លង សមាគមជំរុញការសិក្សាទីក្រុងកឹងធើ តែងផ្តល់អាហារូបករណ៍យឿងគីហេប រាប់ពាន់ចំណែកដល់សិស្សក្រីក្រ សិស្សជនជាតិខ្មែរដែលមានជីវភាពលំបាក កំព្រានិងពិការ។
អ្នកគ្រូទ្រិញធីទ្រុកលិញ នាយិកាវិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង ទីក្រុងកឹងធើ ឧទ្ទេសនាម៖ “ប្អូនយ័ញដេវ៉ីនិងទ្រឿងយ៉ាហ្វី សិស្សថ្នាក់ ទី ១២A១ សុទ្ធតែជាសិស្សគំរូរបស់សាលា; រៀនពូកែ សុភាពរាបសា ស្លូតបូតតែងអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាផ្ទៃក្នុងរបស់សាលា។ ពិសេស ប្អូនទាំងពីរមានស្ថានភាពគ្រួសារក្រ ប៉ុន្តែមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ”។
មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ទើបចេញសេចក្តីណែនាំអំពីការចាត់តាំងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងការពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ឆ្នាំ២០២៦។
សេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាល ដោយកំណត់ច្បាស់ថា វិស័យអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយជាតិឈានមុខគេ ជាគន្លឹះចម្បង ជាកម្លាំងជំរុញដ៏សំខាន់បង្កើនការផលិត បង្កភាពលោតផ្លោះនៃសមត្ថភាពប្រកួតប្រជែងជាតិ ចិញ្ចឹមក្តីស្រមៃអភិវឌ្ឍន៍។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសាលាមួយជំនាញបណ្តុះបណ្តាលសមណសិស្សដែលមកពីខេត្ត ក្រុងនានាតំបន់ណាមបូ។ អស់រយៈពេល៣២ឆ្នាំ ប្រឹងប្រែងដោយឥតឈប់ឈរ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា បង្កបានសមិទ្ធផលគួរជាទីមោទនៈក្នុងការបណ្តុះបណ្តាលបញ្ញវន្តសម្រាប់ប្រទេសជាតិរក្សាអត្តសញ្ញាណ វប្បធម៌ជនជាតិខ្មែរនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សបម្រើសង្គម។
នាព្រឹកថ្ងៃទី ២០ ខែមេសា នៅភូមិទ្រឿងអាង ឃុំទ្រឿងខាញ់ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ រួមជាមួយក្រុមគ្រួសារអ្នកបដិវត្តន៍យឿងគីហេប បានចាត់តាំងពិធីរំលឹកខួប ២៦ ឆ្នាំ នៃថ្ងៃមរណភាពរបស់លោក និងទទួលមូលនិធិជំរុញការសិក្សាដែលមានឈ្មោះថា យឿងគីហេប ចំនួនទឹកប្រាក់ជិត ៤៦០ លានដុង ដែលក្រុមគ្រួសារនិងសប្បុរសជននានាផ្តល់ជូន។
ជាតំបន់មួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចទីក្រុងកឹងធើ បានផ្តោតការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារ:ទំនើបៗ និងអនុវត្តគ្រប់សព្វនូវគោលនយោបាយអនុគ្រោះ។
តាមរយៈការអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើន ដូចជា ការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន អនុវត្តសកម្មភាពអប់រំ STEM រក្សាស្ថិរភាពចំនួនសិស្ស និងឧបត្ថម្ភសិស្សជួបការលំបាក សាលាបឋមសិក្សាតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងលើកកម្ពស់គុណភាពអប់រំជាសន្សឹមៗ។
ឆ្នាំសិក្សា២០២៥-២០២៦ ផ្នែកអប់រំទីក្រុងកឹងធើ បន្តយកចិត្តទុកដាក់វិនិយោគគ្រប់ជ្រុងជ្រោយសម្រាប់វិស័យអប់រំនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់គុណភាពបង្រៀននិងរៀន បង្កឱកាសរៀនសូត្រស្មើភាពសម្រាប់សិស្ស។
នាព្រឹកថ្ងៃទី២៧ ខែមីនា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តកាម៉ាវ បានសហការជាមួយសមាគមជំរុញការសិក្សាខេត្តកាម៉ាវ ចាត់តាំងកម្មវិធីប្រគល់អាហារូបករណ៍ចំនួន ១៣៥ ចំណែក ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកក្នុងខេត្ត។
នៅទីក្រុងកឹងធើ មូលនិធិអាហារូបករណ៍ វ៉ឺអាយឹន និងក្លឹប “ដើម្បីហ្វាងសា – ទ្រឿងសា ជាទីស្រឡាញ់” បានឧបត្ថម្ភអាហារូបករណ៍រាប់រយចំណែកដល់សិស្ស និស្សិតជនជាតិភាគតិច និងប្អូនៗនៅតំបន់កោះសមុទ្រដែលមានជីវភាពខ្វះខាត ឈានឡើងរៀនសូត្រល្អ រួមចំណែកចែករំលែកការលំបាក ជំរុញកម្លាំងចិត្តនិងរីកសាយភាយស្មារតីសង្វាតរៀនសូត្រដល់សិស្សក្រីក្រ។
រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀន លោកគ្រូម៉ាយយ៉ុងត្រាង គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ តែងយកអស់ពីចិត្តក្នុងការផ្ទេរចំណេះដឹងភាសាបាលី និងអក្សរសាស្ត្រខ្មែរជូនដល់សមណសិស្ស និងសិស្សជាច្រើនជំនាន់ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សភាសានៃគម្ពីរព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រមទាំងភាសានិងអក្សរសាស្ត្ររបស់ជនជាតិ។
ដោយមានបំណងចង់លត់ដំបំណិនជីវិតដល់សិស្សសាលាអន្តេវាសិក ជួយប្អូនៗពង្រីកភាពម្ចាស់ការនិងគំនិតច្នៃប្រតិដ្ឋ។ រយៈពេលកន្លង សាលាជនជាតិអន្តេវាសិកលើភូមិឋានទីក្រុងកឹងធើ បានបង្កើតនិងរក្សាក្លឹបសិល្បៈ កីឡាអប់រំកាយ និងក្លឹប STEM។ រួមចំណែកបង្កបរិស្ថានរៀនសូត្រស្និទ្ធស្នាល សិស្សសកម្ម។
នាព្រឹកថ្ងៃទី៦ ខែមីនា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានចាត់តាំងពិធីបើកវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ ជូនកម្មាភិបាល បុគ្គលិកនិងអ្នករដ្ឋការ ដែលកំពុងបម្រើការងារនៅតាមស្ថាប័ន អង្គភាពលើភូមិឋានទីក្រុងកឹងធើ។
ឆ្នាំសិក្សាកន្លង ផ្នែកអប់រំទីក្រុងកឹងធើ បានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មាននិងបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងនិងបង្រៀន រួមចំណែកលើកកម្ពស់គុណភាពអប់រំ។
រយៈពេលកន្លង ទីក្រុងកឹងធើ បានអនុវត្តនូវគោលនយោបាយអប់រំយ៉ាងមានប្រសិទ្ធភាព បង្កលក្ខណៈដើម្បីកូនចៅជនជាតិភាគតិច ស្ងប់អារម្មណ៍រៀនសូត្រនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។