22/09/2025 - 09:03

ជូន​អា​ហា​រូប​ករណ៍ ២០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ ​ 

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​សមា​គម ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ រៀប​ចំ​ជូន​អា​ហា​រូបករណ៍​អនុវត្ត​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ ប្អូន​ទៅ​សា​លា” ឆ្នាំ​២០២៥ ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​ចាត់​តាំង បាន​រៀប​ចំ​ជូន​អា​ហា​រូប​ករណ៍ ២០០ ចំ​ណែក (មួយ​ចំ​ណែក​តម្លៃ១​លាន​ដុង) ដល់​សិស្សា​នុសិស្ស​ក្នុង​កម្ម​វិធី “ជំរុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” និង​សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ជម្នះ​លំ​បាក​រៀន​ពូ​កែ លើ​ភូមិ​ឋាន​តំបន់​ព្រំ​ដែន​សមុទ្រ ចំ​ណុះ​ឃុំ​កូវ​ឡាវ​យុង ត្រឹង​ដេ វិញ​ហាយ ឡាយ​ហ្វា​និង សង្កាត់​វិញ​ចូវ ទីក្រុង​កឹង​ធើ។

លោក​វរសេនីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” មាន​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ បាន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់ និង​មហា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កត់​សម្គាល់​និង​ឱ្យ​តម្លៃ​ខ្ពស់។ កម្ម​វិធី​មិន​ត្រឹម​តែ​ប្រ​កប​ដោយ​តម្លៃ​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង ដើម្បី​ជួយ​សិស្ស​នៅ​តំ​បន់​ព្រំ​ដែន​បន្ត​ការ​ខិត​ខំ​រៀន​សូត្រ លត់​ដំ​ចិញ្ចឹម​ក្តី​ស្រ​មៃ ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​សម្រាប់​សង្គម។ នេះ​ក៏​ជា​ការ​បង្ហាញ​ពី​មនោ​សញ្ចេត​នា​និង​ភារ​កិច្ច​របស់​កម្មា​ភិបាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ចំ​ពោះ​បុព្វ​ហេតុ​គិត​គូរ បំ​ប៉ន​ដល់​យុវ​វ័យ រួម​ចំ​ណែក​ពង្រឹង​គោល​ជំ​ហរ​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ៕

                                   យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ