18/09/2025 - 10:35

ព្រួត​ដៃ​កសាង​សង្គម​រៀន​សូត្រ​និង​រៀន​សូត្រ​មួយ​ជីវិត 

ការ​ចលនា​ “ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​ប្រ​ឡង​ប្រ​ណាំង​កសាង​សង្គម​រៀន​សូត្រ​ ពង្រឹង​ការ​រៀន​សូត្រ​មួយ​ ជី​វិត​ដំ​ណាក់​កាល​២០២៣​-២០៣០” កំ​ពុង​បាន​អនុវត្ត​យ៉ាង​ទូ​លំ​ទូ​លាយ​ទូ​ទាំង​ប្រ​ទេស។​ ឆ្លើយ​តប​តាម​គោល​ដៅ​រួម​ ការ​ចលនា​នៅ​ក្រុង​កឹង​ធើ ​បាន​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​សមា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​សាយ​ភាយ​យ៉ាង​ខ្លាំង​ បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​រៀន​សូត្រ​ជា​ប្រ​ចាំ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស និង​កសាង​សង្គម​រៀន​សូត្រ​គ្រប់​វិស័យ។​

ឧត្ដម​សេនីយ៍​ឯក​ ផាម​វ៉ាំង​ត្រា​ អតីត​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ អតីត​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ប្រ​គល់​អា​ហា​រូប​ករណ៍​ដល់​និស្សិត​ដែល​មាន​ភាព​លំ​បាក​ ព្យា​យាម​រៀន​សូត្រ។​ 

ស្នាម​អនុស្សាវ​រីយ៍​នៃ​ការ​កសាង​សង្គម​រៀន​សូត្រ​

សាខា​សមា​គម​ជំ​រុញ​ការ​សិក្សា​ភូមិ​ទៃ​ទឺ​វ៉ាម​សាង​ ឃុំ​ញ៉ើង​ងៀ (ឥឡូវ​ស្ថិត​នៅ​ឃុំ​ញ៉ើង​អាយ) គឺ​ជា​គំ​រូ​លក្ខណៈ​ “សហ​គមន៍​រៀន​សូត្រ” នៃ​ទី​ក្រុង​កឹង​ធើ។​ អនុវត្ត​តាម​សេចក្តី​សម្រេច​លេខ​៣៨៧​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ អនុ​ម័ត​កម្ម​វិធី​ “ពង្រឹង​ចលនា​រៀន​សូត្រ​មួយ​ជី​វិត​ក្នុង​គ្រួ​សារ​ វង្ស​ត្រ​កូល​ សហ​គមន៍ ​និង​អង្គ​ភាព​ ដំ​ណាក់​កាល​២០២៣​-២០៣០” (សេច​ក្តី​សម្រេច​លេខ​៣៨៧) សាខា​សមា​គម​ជំ​រុញ​ការ​សិក្សា​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ចង្អុល​ការ​កសាង​ទម្រង់​រៀន​សូត្រ​ ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​ចលនា។​ អា​ស្រ័យ​ហេតុ​នេះ​ កុមារ​ទាំង​អស់​ដល់​អា​យុ​ចូល​សា​លា​រៀន​បាន​ចូល​រៀន​ ប្រ​ជា​ជន​សកម្ម​ចុះ​ឈ្មោះ​ “សហ​គម​រៀន​សូត្រ” កម្មា​ភិបាល​ បុគ្គ​លិក​ទទួល​បាន​បណ្តុះ​បណ្តាល​បំ​ណិន​ឌីជី​ថល។​ ភូមិ​មាន​២៩៥ គ្រួ​សារ​ចុះ​ឈ្មោះ​ “គ្រួ​សារ​រៀន​សូត្រ​” ក្នុង​នោះ​ មាន​២៨០​គ្រួ​សារ​បាន​ទទួល​ស្គាល់; មាន​វង្ស​ត្រ​កូល​ចំ​នួន​២ បាន​សម្រេច​កិត្តិ​នាម “វង្ស​ត្រ​កូល​រៀន​សូត្រ” (វង្ស​ត្រ​កូល​នីមួយ​ៗ​មាន​ពី​៥-៧ គ្រួ​សារ​); មាន​អង្គ​ភាព​ចំ​នួន​៣ សម្រេច​កិត្តិ​នាម “អង្គ​ភាព​រៀន​សូត្រ”...។​

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ធី​ង៉ុក​ណើ លេខា​សា​ខា​បក្ស​ ប្រ​ធាន​ភូមិ​ទៃ​ទឺ​វ៉ាម​សាង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​របស់​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ការ​ឯក​ភាព​របស់​អង្គ​ការ​មហា​ជន​ ពិ​សេស​គឺ​សមា​គម​ជំ​រុញ​ការ​សិក្សា​ ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ ជួយ​សិស្ស​ជម្នះ​ការ​លំ​បាក​ សិក្សា​បាន​ល្អ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។​ ភូមិ​បាន​ផ្សព្វ​ផ្សាយ​ជាប្រ​ចាំ​ សហ​ការ​ផ្តល់​អា​ហា​រូប​ករណ៍ សម្ភារៈ​សិក្សា​ ដើម្បី​រួម​ចំ​ណែក​កសាង​សង្គម​រៀន​សូត្រ។​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន​ អ្នក​ស្រី​ ង្វៀង​ធី​ង៉ុក​ណើ ដឹង​ច្បាស់​ពី​ស្ថាន​ភាព​សិស្ស​ដែល​មាន​ភាព​លំ​បាក​ សិស្ស​ឆ្នើម​និង​គ្រួ​សារ​សង្វាត​រៀន​សូត្រ។​ ទូ​ទាំង​ភូមិ​បច្ចុប្បន្ន​មាន​គ្រួ​សារ​ក្បែរ​ក្រ ៥​គ្រួ​សារ​ ក្នុង​នោះ​មាន​២ គ្រួ​សារ​ដែល​មាន​កូន​កំ​ពុង​រៀន​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ; ក្នុង​ភូមិ​ក៏​មាន​ករណី​កុមារ​ពិ​ការ​ ២ នាក់​បង​ប្អូន​ ជម្នះ​ការ​លំ​បាក​ សិក្សា​បាន​ល្អ។​ ក្នុង​ពិធី​បើក​បវេស​នកាល​ឆ្នាំ​សិក្សា​ថ្មី​ ភូមិ​ចលនា​បាន​សៀវ​ភៅ​សរ​សេរ​ ២០០០ ក្បាល​ ដើម្បី​ចែក​ជូន​សិស្ស​ក្រី​ក្រ និង​ទទួល​ចិញ្ចឹម​កុមារ​មត្តេយ្យ​ម្នាក់។​

អ្នក​ស្រី​ ង្វៀង​ធីង៉ុក​ណើ ឱ្យ​ដឹង៖ “ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ និង​ការ​កសាង​សង្គម​រៀន​សូត្រ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​ជន​បញ្ញា​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​និង​ជីវ​ភាព​ប្រ​ជា​ជន។​ ក្នុង​ពេល​ខាង​មុខ​ ភូមិ​នឹង​បន្ត​សហ​ការ​ជា​មួយ​អង្គ​ការ​នយោ​បាយ​ អង្គ​ការ​សង្គម​ និង​អំ​ពាវ​នាវ​ដល់​សប្បុ​រស​ជន​ជួយ​ឧបត្ថម្ភ​សិស្ស​ជម្នះ​ការ​លំ​បាក​ ប្ដេជ្ញា​មិន​ឱ្យ​មាន​ករណី​សិស្ស​បោះ​បង់​ការ​សិក្សា​ ដោយ​សារ​តែ​ស្ថាន​ភាព​លំ​បាក​ឡើយ”។​

តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី​ ង្វៀង​ធី​ស្វឹង​ម៉ាយ​ អតីត​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​ញ៉ើង​ងៀ ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ (ចាស់​) បាន​ឱ្យ​ដឹង​ថា​ នៅ​ទី​ណា​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ជំ​រុញ​សិក្សា​ ជំ​រុញ​បញ្ញា​ និង​កសាង​សង្គម​រៀន​សូត្រ​ នៅ​ទីនោះ​ការ​ចលនា​នឹង​អភិវឌ្ឍន៍​ខ្លាំង។​ ភូមិ​ភាគ​មាន​គម្រោង​និង​គំ​រូ​ល្អ​ៗ​ជា​ច្រើន​បាន​អនុវត្ត​ ដូច​ជា​ “ចិញ្ចឹម​ជ្រូក​ដី​” និង​ “១+១, ១+n” (មាន​សប្បុ​រស​ជន​ឧបត្ថម្ភ​សិស្ស​ម្នាក់​២០០​.០០០​ដុង​ក្នុង​មួយ​ខែ​ឬ​គាំ​ទ្រ​ជា​ច្រើន​ករណី​ផង​ដែរ)។​ អ្នក​ស្រី​ ង្វៀង​ធី​ស្វឹង​ម៉ាយ​ បាន​បន្ត​ថា​ រយៈ​ពេល​៦​ឆ្នាំ​មក​នេះ​ ភូមិ​បាន​ឧបត្ថម្ភ​សិស្ស​៦​នាក់។​ ទន្ទឹម​នឹង​នោះ​ សមា​គម​ជំ​រុញ​ការ​សិក្សា​ក៏​បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ឱ្យ​ចុះ​ឈ្មោះ​ “គ្រួ​សារ​រៀន​សូត្រ” និង​ “វង្ស​ត្រ​កូល​រៀន​សូត្រ​” ផង​ដែរ។​

តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង កសាង​សង្គម​រៀន​សូត្រ​ ជំ​រុញ​ការ​រៀន​សូត្រ​មួយ​ជី​វិត នៅ​មូល​ដ្ឋាន​មាន​គំរូ​ឆ្នើម​ៗ​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​និង​ផុស​ផុល​យ៉ាង​ខ្លាំង។​ នោះ​រួម​មាន​គំ​រូ​ “ពល​រដ្ឋ​រៀន​សូត្រ​” ក្លឹប​ “រៀន​ដើម្បី​ធ្វើ​មាន” ជា​ដើម។​ ជា​ពិ​សេស​ គំ​រូ​ “គ្រួ​សារ​រៀន​សូត្រ​” “វង្ស​ត្រ​កូល​រៀន​សូត្រ” “សហ​គមន៍​រៀន​សូត្រ​” និង​ “អង្គ​ភាព​រៀន​សូត្រ​” ​បាន​អនុវត្ត​ទូលំ​ទូ​លាយ​នៅ​តាម​ឃុំ​ សង្កាត់​ជា​ច្រើន​។​ តាម​រយៈ​នោះ​ សមា​គម​ជំ​រុញ​ការ​សិក្សា​ បាន​ពិនិត្យ​អនុ​ម័ត​និង​ផ្តល់​រង្វាន់​សរ​សើរ​ដល់​គ្រួ​សារ​ វង្ស​ត្រ​កូល​ សហ​គមន៍​គំរូ​ ដើម្បី​បង្កើត​ចលនា​ប្រ​ឡង​ប្រ​ណាំង​ទូលំ​ទូ​លាយ​ និង​អភិ​វឌ្ឍន៍​បន្ថែម​ប្រ​ពៃ​ណី​ស្រ​ឡាញ់​ការ​សិក្សា​ និង​សាមគ្គី​របស់​ប្រ​ជា​ជន​ទី​ក្រុង។​ បណ្ដា​ទម្រង់​រៀន​សូត្រ​ ដំ​ណាក់​កាល​ ២០២១​-២០២៥ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ ដើម្បី​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ពង្រីក​និង​លើក​កម្ពស់​គុណ​ភាព​ចលនា​របស់​ទី​ក្រុង។​

សាយ​ភាយ​នៃ​ចលនា​កសាង​សង្គម​រៀន​សូត្រ​

តាម​សមា​គម​ជំ​រុញ​ការ​សិក្សា​ក្រុង​កឹង​ធើ ការ​ចលនា​ “ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​ប្រ​ឡង​ប្រ​ណាំង​កសាង​ សង្គម​រៀន​សូត្រ​ ពង្រឹង​ការ​រៀន​សូត្រ​មួយ​ជី​វិត ដំ​ណាក់​កាល​២០២៣​-២០៣០” បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មជ្ឈិម​ គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រួម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់។​ ចាប់​ពី​ឆ្នាំ​២០២៣​ដល់​២០២៥ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ បាន​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ និង​បុគ្គល​ឆ្នើមៗ​ជា​ច្រើន​។​ ការ​ចលនា​បាន​រីក​សាយ​ភាយ​យ៉ាង​ទូលំ​ទូ​លាយ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បុគ្គ​លិក​ សិស្ស​ និស្សិត​និង​ប្រ​ជា​ជន​អំ​ពី​ការ​រៀន​សូត្រ​មួយ​ជីវិត ផ្លាស់​ប្ដូរ​គំ​និត​ “រៀន​ដើម្បី​ប្រ​ឡង” ទៅ​ជា “រៀន​ដើម្បី​ដឹង​ ដើម្បី​ធ្វើ​ ដើម្បី​រស់​នៅ​ និង​អភិ​វឌ្ឍ​ខ្លួន”។​

ជាក់​ស្ដែង​ដូច​ជា​ លោក​ង្វៀង​តឹង​ថាញ់ (កើត​ឆ្នាំ​១៩៣៧ ស្នាក់​នៅ​សង្កាត់​និញ​កេវ​) បាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ទីក្រុង​កឹង​ធើ ជូន​រង្វាន់​សរ​សើរ​និង​អា​ហា​រូប​ករណ៍ “អ្នក​វ័យ​ចាស់​រៀន​គ្មាន​ថ្ងៃ​បញ្ចប់” នៅ​ឆ្នាំ​២០២៤។​ លោក​គឺ​ជា​សិក្ខា​កាម​វ័យ​ចាស់​ជាង​គេ​ដែល​ជាប់​ជម្រើស​ និង​កំ​ពុង​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ ឯក​ទេស​អក្សរ​សាស្ត្រ​វៀត​ណាម​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ (២០២៤​-២០២៦)។​ ការ​សរ​សើរ​នេះ​មាន​ន័យ​សំ​ខាន់​ថា​ ការ​សិក្សា​គឺ​មួយ​ជីវិត មាគ៌ា​ឆ្ពោះ​ទៅ​រក​ចំ​ណេះ​ដឹង​គ្មាន​ចំ​ណុច​បញ្ចប់​ ទោះ​បី​ជា​វ័យ​ ឬ​ស្ថាន​ភាព​អ្វី​ក៏​ដោយ។​

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ប៉ុន្តែ​មាន​ចិត្ត​ស្រ​ឡាញ់​ការ​សិក្សា​អាច​បន្ត​ទៅ​សា​លា​រៀន​ ទីក្រុង​កឹង​ធើ​បាន​ពង្រឹង​ការ​កសាង​ចលនា​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ ជា​មួយ​នឹង​គំរូ​ជា​ច្រើន​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​អង្គ​ភាព; ផ្ដើម​ពី​នោះ​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​និង​ភាព​ផុល​ផុស​កាន់​តែ​ទូ​លំ​ទូ​លាយ។​ ជាក់​ស្ដែង​គឺ​មាន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ផាម​វ៉ាំង​ត្រា​ នៃ​ទីក្រុង​កឹង​ធើ (អា​ស្រ័យ​ដោយ​ឧត្ដម​សេនីយ៍​ឯក​ ផាម​វ៉ាំង​ត្រា​ ជា​អ្នក​បង្កើត) មូល​និធិ​អា​ហា​រូប​ករណ៍​ហា​ហ្វី​យ៉ាប់ មូល​និធិ​អា​ហា​រូប​ករណ៍​សិស្ស​ពូកែ​ប៊ូយ​ហ៊ូវ​ងៀ និង​មូល​និធិ​អា​ហា​រូប​ករណ៍ ផាង​វ៉ាំង​ទ្រី។​

ទទួល​បាន​អា​ហា​រូប​ករណ៍​តម្លៃ​២,២ លាន​ដុង​ ប្អូន​ង៉ូ​ហ្វិញ​ញឺ សិស្ស​វិទ្យា​ល័យ​ង្វៀង​វៀត​ហុង​ មាន​អា​រម្មណ៍​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ នេះ​គឺ​ជា​កម្លាំង​ជំ​រុញ​ដ៏​ធំ​ធេង​ ជួយ​ឱ្យ​ប្អូន​មាន​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​ឈ្នះ​ការ​លំ​បាក​ស្ថាន​ភាព​គ្រួ​សារ​ (កំ​ព្រា​ឪ​ពុក​ ម្តាយ​ជា​កម្ម​ករ​ហើយ​គ្រួ​សារ​ស្នាក់​នៅ​ជួល​ផ្ទះ) ដើម្បី​បន្ត​ការ​សិក្សា​ឱ្យ​ល្អ​និង​ទទួល​បាន​ចំ​ណាត់​ថ្នាក់​សិស្ស​ឆ្នើម។​

តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ ការ​ចលនា “ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​ ប្រ​ឡង​ប្រ​ណាំង​កសាង​សង្គម​រៀន​សូត្រ​ ជំ​រុញ​ការ​រៀន​សូត្រ​មួយ​ជីវិត ដំ​ណាក់​កាល​២០២៣​-២០៣០” បាន​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន​ ធ្វើ​ឱ្យ​ទី​ក្រុង​កឹង​ធើ​អភិ​វឌ្ឍន៍​ចីរ​ភាព​ កសាង​សង្គម​រៀន​សូត្រ​ និង​ស្មារតី​យល់​ដឹង​អំ​ពី​ការ​រៀន​សូត្រ​មួយ​ជីវិត​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់។​ ដើម្បី​ឱ្យ​ចលនា​នេះ​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​មុន​នៅ​ពេល​អនា​គត ការ​ចូល​រួម​ដោយ​ព្រម​ៗ​គ្នា​របស់​រដ្ឋ​អំ​ណាច​ អង្គ​ការ​នយោ​បាយ​-សង្គម​ សហ​គមន៍ប្រ​ជា​ជន​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន​គ្រប់​រូប​ មាន​តួនា​ទី​ដ៏​សំ​ខាន់​ជា​កត្តា​សម្រេច៕​

B.គៀង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ