សិស្សានុសិស្សជាង៥.០០០នាក់ ដែលឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ និងស្ថានភាពគ្រួសារលំបាកពិសេសអ្នកស្រុកទិញបៀងត្រូវបានឧបត្ថម្ភ សិក្ខូបករណ៍។ នេះជាការខ្នះខ្នែងដ៏ធំរបស់ស្រុកមួយនៅតំបន់ភ្នំ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
ង្វៀងធីថាញញ៉ាង ជាជនជាតិខ្មែររៀនថ្នាក់ទី១២B១១ សាលាមធ្យម សិក្សាផាងង៉ុកហៀង ខ័ណ្ឌនិញកេវ ក្រុងកឹងធើ ជានិច្ចកាលតែងខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាងរុងរឿង។
អស់រយៈពេលជាង២ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ២៤៧២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (ដំណាក់កាលឆ្នាំ២០១២-២០១៥) ជនជាតិភាគតិចនៅតំបន់លំបាកពិសេសនៃខេត្តកាម៉ាវ និងខេត្តបាកលីវ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានខិតជិតជាមួយនឹងផលិតផលបោះពុម្ពកាសែត ដើម្បីបានទទួលចំណេះដឹងខាងច្បាប់ និងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងផលិតកម្មប្រកបដោយប្រសិទ្ធភាព។ល។
រយៈពេលកន្លង ដំណាក់សុខាភិបាលឃុំថាញក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង បំពេញបានល្អការងារពិនិត្យព្យាបាល និងបង្ការរោគឆ្លងរាលដាលលើភូមិសាស្រ្ត។
ជាង២៧ឆ្នាំប្រកបវិជ្ជាជីវៈជាអ្នកថែទាំសុខភាពជូនប្រជាជន វេជ្ជបណ្ឌិតលីធីម៉ីចូវ ប្រធានដំណាក់សុខាភិបាលឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង តែងបានប្រជាជនទំនុកចិត្ត មិត្តរួមអាជីពគោរពរាប់អាន។
យើងខ្ញុំទៅកាន់សាលាបឋមសិក្សា-មធ្យមសិក្សាមូលដ្ឋាន និងសា លាមធ្យមសិក្សាចំណេះទូទៅវៀត-ចិន ក្រុងកឹងធើ (ហៅកាត់ថាសាលាវៀត-ចិន) មិនត្រឹមតែបានឃើញនូវបរិយាកាសស្វាហាប់នៃការរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សាប៉ុណ្ណោះទេ តែនៅទាំងបាន ទទួលអារម្មណ៍ពីភាពកក់ក្តៅនៃទឹកចិត្តគ្រូនិងសិស្ស។ល។
ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវិស្សមកាលនៅសាលាចំណេះទូទៅ នៅតាមវត្តខ្មែរនានា តែងបើកថ្នាក់បង្រៀនអក្សរខ្មែរសម្រាប់កូនចៅខ្មែរក្នុងភូមិស្រុករៀនសូត្រ។
អស់រយៈពេលជាង២០ឆ្នាំមកហើយ វត្តពិទូរ្យឃោសរង្សីបានរក្សាខ្ជាប់សកម្មភាព ជំនួយកម្លាំងដោយផ្ទាល់កន្លែងស្នាក់នៅសម្រាប់បេក្ខសិស្សពីខេត្តនានាឡើងមកក្រុងកឹងធើ ចូលរួមប្រឡងមហាវិទ្យាល័យ។
ដោយមានចរិតឧស្សាហ៍ព្យាយាមរៀនសូត្រ ស្រាប់ហេតុនោះពេល បានចូលរៀននៅសាលាដែលមានមូលដ្ឋានសម្ភារៈគ្រប់គ្រាន់ និងមានលក្ខណសម្បត្តិរៀនសូត្រល្អ ដូចសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំង សមណសិស្សថាច់សាមេន បានខិតខំរៀន សូត្រសម្រេចលទ្ធផលល្អ។
ក្រៅពីធ្វើបានល្អនូវភារកិច្ចការពារអាធិបតេយ្យព្រំដែនតំបន់សមុទ្រ ជាច្រើនឆ្នាំកន្លង បុ៉ស្តិ៍ការពារព្រំដែនវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង នៅទាំងធ្វើបានល្អនូវភារកិច្ច ថែទាំសុខភាពជូនប្រជាជនលើភូមិសាស្រ្តទៀតផង។
ឱសថបុរាណមនុស្សធម៌។ នៅទីនេះ ជា រៀងរាល់ថ្ងៃតែងពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនអ្នកជំងឺរាប់ រយលើកនាក់និងជាអាសយដ្ឋានទំនុកចិត្តមួយនៃអ្នកជំងឺក្រីក្រជាច្រើន។
ឡឹមតឹង ជាឃុំមួយនៅតំបន់ជ្រៅរបស់ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង រយៈពេលកន្លង អាស្រ័យទឹកចិត្តស្រឡាញ់របរ ជម្នះរាល់ការលំបាករបស់កងជួរគ្រូពេទ្យ ដំណាក់សុខាភិបាលឡឹមតឹង អនុវត្តបានល្អនូវការថែទាំសុខភាព និងបង្ការបង្ក្រាបរោគរាលដាលនៅភូមិភាគ។