10/03/2014 - 16:39

ចំ​ណុច​លេច​ធ្លោ​នៃ​ដំ​ណាក់​សុខា​ភិ​បាល​ឡឹម​តឹង

ឡឹម​តឹង ជា​ឃុំ​មួយ​នៅ​តំ​បន់​ជ្រៅ​របស់​ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង រយៈ​ពេល​កន្លង អា​ស្រ័យ​ទឹក​ចិត្ត​ស្រ​ឡាញ់​របរ ជម្នះ​រាល់​ការ​លំ​បាក​របស់​កង​ជួរ​គ្រូ​ពេទ្យ ដំ​ណាក់​សុខា​ភិ​បាល​ឡឹម​តឹង អនុ​វត្ត​បាន​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព និង​បង្ការ​បង្ក្រាប​រោគ​រាល​ដាល​នៅ​ភូមិ​ភាគ​។

បុគ្គ​លិក​សុខា​ភិ​បាល​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។

គ្រូ​ពេទ្យ​ង្វៀង​ធី​ហៀង ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឡឹម​តឹង ឲ្យ​ដឹងៈ​" ឆ្នាំ​២០១៣ ដំ​ណាក់​សុខា​ភិ​បាល​មាន​តែ​២​បន្ទប់​និង​មាន​បុគ្គ​លិក​សុខា​ភិ​បាល​២​រូប រីឯ​អ្នក​ជំងឺ​មាន​ចំ​នួន​ច្រើន​។  អា​ស្រ័យ​ផ្លូវ​ជន​បទ​ពិបាក​ធ្វើ​ដំ​ណើរ​ទៅ​មក​ការ​យល់​ដឹង​ពី​របៀប​ថែ​ទាំ​សុខ​ភាព និង​ការ​បង្ការ​បង្ក្រាប​រោគ​រាល​ដាល​របស់​មា​មីង​នៅ​ស្តួច​ស្ដើង​ដូច្នេះ​ហើយ​រោគ​រាល​ដាល​ តែង​កើត​មាន​ឡើង​ជា​ញឹក​ញាប់​។ ឆ្នាំ​២០០៣ ខណៈ​ពេល​ផ្លូវ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង​ត្រឹម​ត្រូវ​បង្គួរ ផ្នែក​ក៏​បាន​វិនិ​យោគ​ទុន​កសាង​ដំ​ណាក់​សុខា​ភិ​បាល​ដោយ​ផ្គត់​ផ្គង់​មូលដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​ឧបករណ៍​គ្រប់​សព្វ​ដូចៈ ម៉ា​ស៊ីន​អេកូ ម៉ា​ស៊ីន​ស្ទង់​បេះ​ដូង ម៉ា​ស៊ីន​ធ្វើ​កោ​សល្យ​វិច័យ​គ្រែ​។ល។ ព្រម​ទាំង​បំ​ពេញ​បន្ថែម​កង​ជួរ​បុគ្គ​លិក សុខា​ភិ​បាល ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ​ថែម​ទៀត"​ ។   


  ដោយ​ឃុំ​ឡឹម​តឹង​ជា​ឃុំ​តំ​បន់​ជ្រៅ មាន​ភូមិ​ជា​ច្រើន​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ឃុំ ទើប​ដំ​ណាក់​សុខា​ភិ​បាល​របស់​ឃុំ​នេះ ផ្ដុំ​កម្លាំង​កសាង​កង​ជួរ​សហ​ការី​សុខា​ភិ​បាល​បាន​ចំ​នួន​១៧​រូប និង​ក្រុម​សុខា​ភិ​បាល​ភូមិ​បាន​៧ ក្រុម​ប្រ​ចាំ​នៅ​ភូមិ​ទាំង​៧​របស់​ឃុំ​។ ជា​រៀង​រាល់​ខែ កង​ជួរ​សហ​ការី​មាន​ភារ​កិច្ច​ផ្សព្វ​ផ្សាយ និង​ចលនា​ប្រ​ជា​ជន​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល ចាក់​ថ្នាំ​បង្ការ​រោគ​ឲ្យ​កុមារ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​។ អា​ស្រ័យ​ដោយ​ការ​ផ្សព្វ​ផ្សាយ បាន​ញុាំង​ឲ្យ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាពកាន់​តែ​កើន​ឡើង​ ហើយ​ក៏​អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​ម្ចាស់​ការ​នាំ​កូន​ចៅ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ចាក់​ថ្នាំ​បង្ការ​រោគ​បាន​ជា​ក្នុង​ឆ្នាំ ២០១៣ អត្រា​កុមារ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ ចាក់​ថ្នាំ​បង្ការ​រោគ​និង​បន្ដក់​សម្រេច​ជាង​៩៩%​។ បង​ផាម​វុាំង​ដុង សហ​ការី​សុខា​ភិ​បាល​ភូមិ​ត្រុង​ញ៉ឹក ជា​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​១០០% ឲ្យ​ដឹងៈ​"មុន​នេះ​ដល់​ថ្ងៃ​កំ​ណត់​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ ខ្ញុំ​តែង​ចុះ​ទៅ​តាម​ផ្ទះ​ចលនា​មា​មីង​នាំ​កូន​ចៅ​ទៅ​កាន់​ទី​ស្នាក់​ការ​ភូមិ​ដើម្បី​ចាក់​ថ្នាំ ប៉ុន្តែ​ឥឡូវ​នេះ​មា​មីង​មាន​ការ​យល់​ដឹង ហើយ​ក៏​ម្ចាស់​ការ​នាំ​កូន​ចៅ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ចាក់​ថ្នាំ​បង្ការ​ដោយ​ខ្លួន​ឯង​។ បច្ចុប្បន្ន ពេល​ឃើញ​កូន​ចៅ​មាន​ជំងឺ​ឈឺ​ថ្កាត់ ពួក​គាត់​ក៏​នាំ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ឬ​មន្ទីរ​ពេទ្យ ដើម្បី​ព្យា​បាល​ភ្លាមៗ លែង​ជឿ​ទៅ​លើ​អបិយ​ជំ​នឿ​ដូច​ពី​មុន​ទៀត​។ ជា​ពិសេស មា​មីង ចេះ​អនា​ម័យ​ផ្ទះ​សម្បែង កំ​ចាត់​ឃ្វិច ហូប​ឆ្អិន ផឹក​ឆ្អិន​ដើម្បី​ធា​នា​សុខ ភាព"​ ។ល។

  ព្រម​ជា​មួយ​នោះ ការ​ងារ​ពិនិត្យ​ព្យា​បាល​ជម្ងឺ​ជូន​ប្រ​ជា​ជន​ក៏​បាន​ដំ​ណាក់​សុខា​ភិ​បាល​អនុ​វត្ត​បាន​ល្អ។ គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ដំ​ណាក់​សុខា​ភិ​បាល​ទទួល​ពិនិត្យ​ជំងឺ​ជាង​៦០​នាក់​។ ទោះ​បី​ជា​ឃុំ​តំ​បន់​ជ្រៅ​ក៏​ដោយ ប៉ុន្តែ​ដំ​ណាក់​សុខា​ភិ​បាល​នៅ​តែ​ជា​និច្ច​កាល ជា​អាស​យដ្ឋាន​ដ៏​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ម្ដងៗ​។ បង​ស្រី លេ​ធី​ង៉ុក​ប៊ិត​ នៅភូមិ​តាម​ង៉ាយ នាំ​កូន​តូច​មក​ពិនិត្យ​ជំងឺ ឲ្យ​ដឹងៈ​"គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ពិនិត្យ​ជំងឺ​ហ្មត់​ចត់​ណាស់ និយាយ​ស្ដី​ក៏​ទន់​ភ្លន់​និង​ណែ​នាំ​របៀប​ថែ​ទាំ​កុមារ​បាន​ម៉ត់​ចត់​។ លើក​មុន ឃើញ​កូន​នាង​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ដំ​ណាក់​សុខា​ភិ​បាល​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ជា​បន្ទាន់ ដូច្នេះ​នាង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​និង​ស្ងប់​អា​រម្មណ៍"​។ ចំ​ណែក​លោក​យាយ​ថាច់​សារី​នៅ​ភូមិ កៀត​ឡឹបAឲ្យ​ដឹងៈ​"ខ្ញុំ​មាន​ជម្ងឺ​សម្ពាធ​ឈាម​ខ្ពស់ រាល់​សប្ដាហ៍​តែង​ទៅ​ពិនិត្យ​ជំងឺ​ដើម្បី​យក​ថ្នាំ​ផឹក គ្រូ​ពេទ្យ​ទាំង​ឡាយ​នៅ​ទី​នេះ​រាក់​ទាក់​និង​ចិត្ត​ល្អ​ណាស់​។ ដឹង​ថា​ខ្ញុំ​មិន​ចេះ​និយាយ​ភា​សា​វៀត ហេតុ​នេះ​ពួក​គាត់​ក៏​សាក​សួរ​ពី​អា​ការ​រោគ​និង​ណែ​នាំ​របៀប​ផឹក​ថ្នាំ សម្រាក​ហូប​ចុក​ដោយ​ភា​សា ខ្មែរ​យ៉ាង​ច្បាស់​លាស់"​។

  ឆ្នាំ​២០១៣ ដំ​ណាក់​សុខា​ភិ​បាល​ឡឹម​តឹង គឺ​ជា​អង្គ​ភាព​ដំ​បូង​បង្អស់​របស់​ស្រុក​សម្រេច​បទដ្ឋាន​ជាតិ​បាន​នួន​១០​ស្ដី​ពី​សុខា​ភិ​បាល​ថ្នាក់​ឃុំ​។ ស្នា​ដៃ​នោះ បាន​គូស​បញ្ជាក់​អំ​ពី​ការ​ផ្សារ​ភ្ជាប់​និង​ទឹក​ចិត្ត​មនុស្ស​ធម៌​នៃ​គ្រូ​ពេទ្យ​ម្នាក់ៗ ហើយ​ពួក​គាត់​តែង​ចាត់​ទុក​អ្នក​ជំងឺ​ដូច​សាច់​ញាតិ​របស់​ខ្លួន​ ហើយ​ព្យា​បាល​ដោយ​អស់​ពី​ចិត្ត​៕

លីធាន-ពេជ្រសឿន

ចែករំលែកអត្ថបទ