ក្រៅពីធ្វើបានល្អនូវភារកិច្ចការពារអាធិបតេយ្យព្រំដែនតំបន់សមុទ្រ ជាច្រើនឆ្នាំកន្លង បុ៉ស្តិ៍ការពារព្រំដែនវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង នៅទាំងធ្វើបានល្អនូវភារកិច្ច ថែទាំសុខភាពជូនប្រជាជនលើភូមិសាស្រ្តទៀតផង។
គ្រូពេទ្យឡេវុាំងក្វឹកកម្មាភិបាលដំណាក់សុខាភិបាលបុ៉ស្តិ៍ការពារព្រំដែនវិញហាយ ពិនិត្យជំងឺជូនប្រជាជន។
យើងខ្ញុំធ្វើដំណើរតាមក្រុមសកម្មភាពសប្បុរសធម៌របស់គ្រូពេទ្យ វេជ្ជបណ្ឌិតស្ម័គ្រចិត្តខេត្តសុកត្រាំង សហការជាមួយនឹងបុ៉ស្តិ៍ការពារព្រំដែនវិញហាយចុះទៅពិនិត្យជំងឺជូនអ្នកក្រមនុស្សចាស់រស់នៅឯកោជិត៥០០នាក់។ ថ្វីត្បិតតែចំនួនច្រើនបង្គួរ ប៉ុន្តែបុ៉ស្តិ៍ការពារព្រំដែនរៀបចំពេលវេលាបានហ្មត់ចត់ មិនទុកឲ្យប្រជាជនអង្គុយរង់ចាំយូរ។ ពិសេសចំពោះមនុស្សចាស់ជរា កម្មាភិបាលកងយុទ្ធជនរបស់បុ៉ស្តិ៍បានយកចិត្តទុកដាក់ ចាត់កម្មាភិបាលឲ្យទៅឌុបមកពិនិត្យជំងឺដល់កន្លែង រីឯអ្នកនៅឆ្ងាយ គឺនាំក្រុមគ្រូពេទ្យទៅពិនិត្យជំងឺដល់ផ្ទះ។ បណ្តាមនោសញ្ចេតនាទាំងនោះ បង្កបាននូវភាពកក់ក្តៅរវាងកងទ័ពនិងប្រជាជន។ លោកយាយ ថាយធីផឹង អាយុ៨៥ឆ្នាំ នៅភូមិវិញគី ឲ្យដឹងៈ "ថ្ងៃធម្មតា ពូៗកងទ័ពការពារព្រំដែនក៏មកដល់ផ្ទះពិនិត្យជំងឺឲ្យខ្ញុំដែរ។ ថ្ងៃនេះឃើញក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនិងពូៗកងទ័ពចុះមកដល់ផ្ទះពិនិត្យជំងឺដូច្នេះ ខ្ញុំត្រេកអរ ខ្លាំងណាស់។ ពូៗទាំងនោះមានចិត្តសប្បុរសណាស់ពិនិត្យជំងឺជូនថ្នាំផឹក អង្ករនិងទឹកប្រាក់ទៀតផង។
យោងតាមបុ៉ស្តិ៍ការពារព្រំដែនវិញហាយនេះជាលើកទី២ប្រចាំឆ្នាំដែលបុ៉ស្តិ៍ការពារព្រំដែនសហការជាមួយនឹងបណ្តាក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ក្រុមសកម្មភាពសប្បុរសធម៌មកពិនិត្យជំងឺជូនប្រជាជនក្រីក្រមនុស្សចាស់រស់នៅឯកោក្នុងឃុំ។ ចាប់ពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ន បុ៉ស្តិ៍ការពារព្រំដែនបានសហការជាមួយនឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតរៀបចំ ពិនិត្យជំងឺបាន២លើក ជូនអ្នកជំងឺជាង៧០០លើកនាក់។ វរៈសេនីយ៍ត្រី ទ្រឿងមិញហុង ស្នងការនយោបាយបុ៉ស្តិ៍ការពារព្រំដែនវិញហាយ ឲ្យដឹងៈ"វិញហាយ ជាឃុំតំបន់ជ្រៅ ជីវភាពប្រជាជននៅជួបការលំបាកច្រើន ម្ល៉ោះហើយមាមីងអ្នកណាក៏ខិតខំពលកម្មរកប្រាក់ផ្គត់ផ្គង់គ្រួសារ មិនសូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាពផ្ទាល់ខ្លួនប៉ុន្មាន។ ជាច្រើនឆ្នាំកន្លង ក្រៅពីបំពេញភារកិច្ចស្នូលរបស់អង្គភាព បុ៉ស្តិ៍ការពារព្រំដែនជានិច្ចកាលសហការជាមួយនឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៅក្រុងហូជីមិញ ក៏ដូចជាគ្រូពេទ្យ វេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ខេត្តសុកត្រាំង ចុះទៅពិនិត្យជំងឺជូនមាមីង។ ពេលមានសុខភាពល្អ មាមីងខំតែពីផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដើម្បីចាកផុតពីភាពក្រីក្រ"។
ច្រើនឆ្នាំកន្លង ដើម្បីធានាការងារថែទាំសុខភាពជូនប្រជាជន ឆ្នាំ២០០៦ បុ៉ស្តិ៍ការពារព្រំដែនវិញហាយបានស្នើថ្នាក់លើកសាងដំណាក់សុខាភិបាល។ ចាប់ពីពេលនោះមកទល់សព្វថ្ងៃ ដោយបានការឧបត្ថម្ភរបស់មជ្ឈមណ្ឌលសុខាភិបាលក្រុងវិញចូវ សកម្មភាពរបស់ដំណាក់សុខាភិបាលកងទ័ពនិងប្រជាជនវិញហាយ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយថ្ងៃដំណាក់សុខាភិបាលពិនិត្យជំងឺជូនមាមីងជាង៣០លើកនាក់។ ថ្វីត្បិតតែដំណាក់សុខាភិបាលកងទ័ពនិងប្រជាជនមានបុគ្គលិកតែ៣នាក់ ប៉ុន្តែកម្មាភិបាលសុខាភិបាល ម្នាក់ៗសុទ្ធតែជាអ្នកស្រឡាញ់មុខរបរចិត្តមួយថ្លើមមួយបម្រើប្រជាជន។ លោកយាយឌាំងធីណឹម នៅភូមិវិញគីមកពិនិត្យជំងឺមានប្រសាសន៍ៈ " យើងខ្ញុំរស់នៅប្រកបរបរនេសាទ ម្ល៉ោះហើយពេលឈឺថ្កាត់ម្តងៗ គ្មានពេលទៅពិនិត្យជំងឺ។ ហេតុដូច្នោះពេលឮដំណឹងថាដំណាក់សុខាភិបាល កងទ័ពនិងប្រជាជន ពេលណាក៏មានកម្មាភិបាលនៅប្រចាំការ ដើម្បីពិនិត្យជំងឺ យើងខ្ញុំមានភាពនឹងនរចិត្តខ្លាំងណាស់។ ពូៗកងទ័ពបុ៉ស្តិ៍ការពារព្រំដែនមានចិត្តសប្បុរសខ្លាំងណាស់ ពិនិត្យជំងឺ ផ្តល់ថ្នាំ ហើយនៅទាំងណែនាំយ៉ាងហ្មត់ចត់អំពីរបៀបប្រើថ្នាំនិងការឈប់សម្រាក។ ព្រោះហេតុដូច្នោះ ពេលមានជំងឺឈឺថ្កាត់មកកាន់ដំណាក់សុខាភិបាល ខ្ញុំមិនសូវបារម្ភប៉ុន្មានទេ"។
ពីការពិនិត្យជំងឺ ដំណាក់សុខាភិបាលកងទ័ពប្រជាជនវិញហាយ នៅទាំងអនុវត្តបានល្អការងារចាក់ថ្នាំបង្ការជំងឺទូទៅជូនកុមារ និងស្រ្តីមានផ្ទៃ។ រៀងរាល់ខែ កម្មាភិបាលសុខាភិបាលកងទ័ពនិងប្រជាជន បានសហការជាមួយដំណាក់សុខាភិបាលវិញហាយសហការី អង្គការមហាជន រដ្ឋអំណាចភូមិភាគ ចុះទៅដល់ផ្ទះផ្សព្វផ្សាយចលនាប្រជាជន អនុវត្តការងារបង្ការប្រឆាំងរោគរាលដាលដូចៈ រៀបចំអនាម័យបរិស្ថាន កម្ចាត់ដង្កូវទឹក បង្ការរោគគ្រុនឈាម ហូបឆ្អិន ផឹកឆ្អិន ដើម្បីបង្ការរោគប្រព័ន្ធរំលាយអាហារ។ល។ គ្រូពេទ្យឡេវុាំងក្វឹក កម្មាភិបាលដំណាក់សុខាភិបាលកងទ័ពប្រជាជន ឲ្យដឹងៈ"ទោះបីដំណាក់សុខាភិបាលមាន សមាជិក៣រូបក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែផ្លាស់វេនគ្នាយាមជាប្រចាំនៅដំណាក់សុខាភិបាល ដើម្បីបំពេញភារកិច្ចរបស់គ្រូពេទ្យ។ គោលដៅរបស់យើងខ្ញុំគឺថែទាំសុខភាពជូនមាមីង ម្ល៉ោះហើយមាមីងត្រូវការពេលណា គឺយើងខ្ញុំមានមុខពេលនោះជានិច្ច"៕
យ្វីអាញ់-សឺនម៉ាល័យ