ដោយមានចរិតឧស្សាហ៍ព្យាយាមរៀនសូត្រ ស្រាប់ហេតុនោះពេល បានចូលរៀននៅសាលាដែលមានមូលដ្ឋានសម្ភារៈគ្រប់គ្រាន់ និងមានលក្ខណសម្បត្តិរៀនសូត្រល្អ ដូចសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំង សមណសិស្សថាច់សាមេន បានខិតខំរៀន សូត្រសម្រេចលទ្ធផលល្អ។ ចាប់ពីថ្នាក់ទី៦រហូតដល់ថ្នាក់ទី១២ ព្រះអង្គ តែងទទួលបានកិត្តិនាមសិស្សពូកែជានិច្ច។
សមណសិស្សថាច់សាមេន
សាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ជាកន្លែងតែមួយគត់ សម្រាប់សមណសិស្សមកសិក្សារៀនសូត្រ ក្រោយពីប្រឡងបញ្ចប់បាលីរងនៅវត្តនានា។ ព្រោះហេតុនោះ សមណសិស្សភាគច្រើនពេលទើបបញ្ជូនមករៀននៅសាលានេះ តែងជួបការលំបាកផ្នែកខាងភាសាសកល។ យល់បាននូវប្រការនេះ សាលារៀនតែងលើកទឹកព្រះទ័យសមណសិស្ស គប្បីស្វែងរកអានសៀវភៅកាសែតឲ្យបានច្រើន ដើម្បី ជំនួយដល់ការសិក្សារៀនសូត្រ។ សមណសិស្សថាច់សាមេន មានព្រះ ថេរដីកាៈ"ការលំបាកពេលចូលរៀនដំបូងគឺមិនសូវយល់ភាសាសកល ហេតុនោះអាត្មាភាពតែងស្វែងរកអានតាមរយៈវចនានុក្រមវៀត-ខ្មែរ ។ ម្យ៉ាងវិញទៀត អាត្មាភាពអានសៀវភៅ កាសែតបន្ថែម ដើម្បីបង្កើនចំណេះដឹង ។ អាស្រ័យដោយអានសៀវភៅ កាសែតបណ្តើរនិងស្វែង យល់ពាក្យបណ្តើរ ហេតុនោះអាត្មាភាពយល់មេរៀនបានល្អ"។ ដោយ មានចរិតឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ បានជារយៈកាលកន្លង ពិន្ទុមធ្យមភាគក្នុងឆ្នាំសិក្សាតែងសម្រេចបានពី៨,៥ពិន្ទុឡើងទៅ។ ដោយឡែកវិញ្ញាសាគណិតរូបសាស្រ្តគីមីសាស្រ្តពិន្ទុមធ្យមភាគសម្រេចបានជាង៩,៥។
សម្រេចបានពិន្ទុល្អដូច្នេះ សមណសិស្សថាច់សាមេនបានជម្នះរាល់ការលំបាក ដើម្បីខិតខំរៀនសូត្រឲ្យបានពូកែ។ សមណសិស្សថាច់សាមេន នៅខេត្តត្រាវិញ ដោយស្ថានភាពគ្រួសារខ្វះខាតក៏ឈប់រៀនពាក់កណ្តាលការហើយសូមឪពុកម្តាយចូលបួសរៀននៅវត្តផ្នោររាំង ស្រុកកូវង៉ាង ខេត្តត្រាវិញ។ ក្រៅពីសិក្សាធម៌អាថ៌វិន័យ ព្រះអង្គបានខិតខំរៀនបាលីនៅតាមវត្តនានាទៀតផង។ ក្រោយពីប្រឡងបញ្ចប់ថ្នាក់បាលីរង ព្រះអង្គចុះឈ្មោះចូលរៀនសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ តាមក្តីប្រាថ្នា។ ព្រះអង្គមានព្រះថេរដីកាៈ"ពេលចូលវត្តបួសរៀន ព្រះចៅអធិការតែងដាស់តឿនក្រើនរំលឹកឲ្យខិតខំរៀនសូត្រពី ព្រោះនៅខេត្តសុកត្រាំងមានសាលាបំពេញវិជ្ជាមធ្យសិក្សាបាលីណាមបូ ។ បានរៀននៅសាលានេះ អាត្មាភាពមានព្រះទ័យត្រេកអរណាស់ ពី ព្រោះបានរដ្ឋផ្គត់ផ្គង់ថវិកាទាំងស្រុង មានដូចៈមិនបង់ប្រាក់សិក្សាគិតគូរកន្លែងឆាន់ កន្លែងគង់នៅនិងមានអាហារូបករណ៍ប្រចាំខែទៀតផង។ នេះពិតជាសាលាមានអត្ថន័យដ៏វិសេស ចំពោះសមណសិស្សអនុវត្តក្តីប្រាថ្នា អនាគតក្លាយជាមនុស្សមានប្រយោជន៍ជូនសង្គម"។
ព្រះតេជព្រះគុណថាច់សាមេន មានព្រះថេរដីកាបន្ថែមៈ"លក្ខណៈរៀន សូត្រនៅទីនេះងាយស្រួលណាស់ មូលដ្ឋានសម្ភារៈគ្រប់គ្រាន់ ហេតុនោះទោះបីរៀនពីរពេល អាត្មាភាពមានវិធីរៀបចំពេលវេលារៀនសូត្របានសមស្រប។ មុនពេលចូលថ្នាក់រៀនវិញ្ញាសាណាក៏ដោយ អាត្មាភាព តែងអានមុនជាច្រើនដង ពេលចូលរៀនស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ទើបងាយយល់។ ពិសេសចំពោះវិញ្ញាសាធ្វើលំហាត់ ក្រោយពីរៀនចាំ មេរៀន គឺត្រូវធ្វើលំហាត់លើសៀវភៅពុម្ពឲ្យបានច្រើន។ ចំណែកកន្លែង ណាមិនយល់ពេលចូលរៀនត្រូវសួរលោកគ្រូអ្នកគ្រូ ឬក៏មិត្តរួមថ្នាក់"។ សមណសិស្សថាច់សាមេនរៀនពូកែហេតុនោះព្រះអង្គតែងជួយណែនាំសមណសិស្សរួមថ្នាក់ធ្វើលំហាត់គណិត រូបសាស្រ្តនិងគីមីសាស្រ្តជាដើម។ ជារៀងរាល់ឆ្នាំដល់រដូវវិស្សមកាល ព្រះអង្គតែងត្រឡប់ទៅវត្ត ផ្នោររាំង ដើម្បីជួយបង្រៀនអក្សរខ្មែរដល់ប្អូនៗក្នុងចំណុះជើងវត្ត។ពេល សាកសួរអំពីបំណងប្រាថ្នា ព្រះអង្គមានព្រះថេរដីកាៈ"បច្ចុប្បន្ន អាត្មា ភាពបានចុះឈ្មោះប្រឡងមហាវិទ្យាល័យផ្នែកបច្ចេកវិជ្ជាព័ត៌មាន នៅសកលវិទ្យាល័យត្រាវិញ។ ឥឡូវក្រោយពេលប្រឡងបញ្ចប់ថ្នាក់១២ អាត្មាភាពនៅនឹងសាលារំលឹកមេរៀនប្រឡង អាត្មាភាពខិតខំរៀនឲ្យបានល្អ ដើម្បីអនុវត្តនូវក្តីប្រាថ្នា"៕
យ្វីអាន់-វិមាន