- នៅរសៀលថ្ងៃទី ២៥ ខែមករា មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី "ចែករំលែកក្តីស្រឡាញ់" លើកទី៩។
មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស ប្រព្រឹត្តឡើងស្របពេលដែលប្រទេសជាតិឈានដល់ដំណាក់កាលអភិវឌ្ឍយុគសម័យឈានឡើងរបស់ប្រជាជាតិ។ ក្នុងបរិការណ៍ សមាហរណកម្មដែលអន្តរជាតិប្រែប្រួលពិបាកប៉ានស្មាន និងទាមទារការផ្លាស់ថ្មីច្នៃប្រតិដ្ឋ មហាសន្និបាតមានតួនាទីដ៏សំខាន់ដើម្បីកំណត់ចក្ខុវិស័យ តម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍដឹកនាំប្រទេសជាតិឈានដល់យុគសម័យរុងរឿងរបស់ប្រទេសជាតិ។
ចំពោះមុខនិន្នាការកើនឡើងចំនួនកុមារកើតជំងឺអូទីស្សឹម មន្ទីរពេទ្យសម្ភព-កុមារសុកត្រាំង បាន ដាក់ឱ្យដំណើរការបន្ទប់ពិនិត្យជំងឺឯកទេស រួមចំណែកឆាប់រកឃើញ អន្តរាគមន៍បានទាន់ពេល និង រួមដំណើរយូរអង្វែងជាមួយកុមារអូទីស្សឹមនិងគ្រួសាររបស់ពួកគេ។
ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ មជ្ឈដ្ឋានយុវវ័យមានឱកាសបានបង្ខិតជិតខឿនវប្បធម៌ប្លែកៗជាច្រើន។ ទន្ទឹមនឹងតម្លៃវប្បធម៌វិជ្ជមាន ក៏មានយុវជនមួយចំនួនមាននិន្នាការ “និយមបរទេស” និង “ព្រងើយកន្តើយ” ចំពោះតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។
លោកឡេក្វាងទុង បានសង្កត់ធ្ងន់៖ ជាមួយនឹងឋានៈ និងសក្តានុភាពដែលមានស្រាប់ ទីក្រុងកឹងធើត្រូវតែជាមជ្ឈមណ្ឌលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលនៃតំបន់វាលរាបទន្លេគឺវឡុង។
ដើម្បីអប់រំប្រពៃណីស្នេហាជាតិ និងការដឹងគុណចំពោះបុព្វបុរសគ្រប់ជំនាន់ សម្ព័ន្ធ យុវជននិងសមាគមមិត្តរួមកងគ្រប់លំដាប់ថ្នាក់លើភូមិឋានទីក្រុងកឹងធើ បានចាត់តាំងនូវ សកម្មភាពផ្សព្វផ្សាយប្រវត្តិសាស្ត្រដល់សិស្ស រួមចំណែកបំផុសមោទនភាពជាតិ ពិសេស គឺដល់សិស្សនៅតំបន់ជនជាតិភាគតិច។
រយៈពេលកន្លង ប្រព័ន្ធសុខាភិបាលមូលដ្ឋានលើភូមិឋានទីក្រុងកឹងធើបន្តផ្លាស់ថ្មី សំដៅលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺ។ ដោយការវិនិយោគមូលដ្ឋានសម្ភារៈ ឧបករណ៍ពេទ្យទំនើបៗ និងយកចិត្តទុកដាក់ដល់ក្រមសីលធម៌គ្រូពេទ្យ ដំណាក់សុខាភិបាល កំពុងឆ្លើយតបបានល្អតម្រូវការថែទាំសុខភាពរបស់ប្រជាជនកាន់តែខ្ពស់។
គណៈកម្មាធិការបក្សទីក្រុងកឹងធើ ទើបនឹងចែងកម្មវិធីលេខ ១១-CTr/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ អំពីដំណោះស្រាយលោតផ្លោះមួយចំនួនក្នុងការពង្រឹងការការពារ ការថែទាំនិងលើកកម្ពស់សុខភាពប្រជាជន។
មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំមន្ទីរ ជាមួយនឹងមូលដ្ឋានអប់រំក្រោមឱវាទ។ លោកស្រី ត្រឹងធីហ្វៀង នាយិកាស្តីទីមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ រួមជាមួយសមាជិកគណៈនាយក និងតំណាងមូលដ្ឋានអប់រំនានានៅលើភូមិឋានទីក្រុង បានចូលរួមក្នុងកិច្ចប្រជុំនេះ។
- វិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយសុខាភិបាល; នាយកដ្ឋានប្រជាសាស្ត្រ (ក្រសួងសុខាភិបាល) ធ្វើការជាមួយមន្ទីរសុខាភិបាលទីក្រុងកឹងធើ អំពីលទ្ធផល៥ឆ្នាំអនុវត្តកម្មវិធីបើកទូលាយការពិនិត្យរកជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលមុនសម្រាលនិងទារកទើបកើត (ហៅកាត់ថា កម្មវិធី)។
ជ្រួតជ្រាបពាក្យប្រៀនប្រដៅរបស់ប្រធានហូជីមិញ “ដើម្បីប្រយោជន៍១០ឆ្នាំត្រូវដាំដើមឈើ ដើម្បីប្រយោជន៍រយឆ្នាំត្រូវបណ្តុះបណ្តាលមនុស្ស” សាខាបក្សសាលាបឋមសិក្សាវ៉ទ្រឿងទ្វង នៅសង្កាត់កាយខេ បានផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាដំណោះស្រាយលើកកម្ពស់គុណភាពបង្រៀននិងរៀន។
ជាមួយនឹងតួនាទីអភិវឌ្ឍប្រភពធនធានមនុស្សជនជាតិភាគតិច ទីក្រុងកឹងធើតែងយកចិត្តទុកដាក់វិនិយោគ លើកកម្ពស់គុណភាពវិស័យអប់រំនៅតាមសាលាជនជាតិអន្តេវាសិក ដើម្បីបង្កលក្ខណៈ ងាយស្រួលឱ្យសិស្សបានសិក្សា លត់ដំក្នុងបរិស្ថានមានសម្ភារៈសព្វគ្រប់និងសមស្រប។
ប៉ុន្មានឆ្នាំជិតនេះ ទីក្រុងកឹងធើបានផ្សព្វផ្សាយវិធានការព្រមៗគ្នាជាច្រើនដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធសុខាភិបាល ជាជំហាននាំយកសេវាថែទាំសុខភាពខិតជិតនឹងជនជាតិភាគតិច បំផុតគឺនៅតំបន់ដែលជួបការលំបាក រួមចំណែកធានាសុខុមាលភាពសង្គមនិងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
បន្ទាប់ពីដំណើរការតាមទម្រង់ថ្មីជាមួយនឹង “ដំណាក់ធំ ១ និងសាខាដំណាក់ ១” ដំណាក់សុ ខាភិបាលសង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បានដំ ណើរការលំនឹងយ៉ាងឆាប់រហ័ស ធានាអនុវត្តបាន ល្អនូវការថែទាំសុខភាពដំបូងជូនប្រជាជន។
ជាច្រើនឆ្នាំមកនេះ ការងារគិតគូរដល់ការអប់រំនៅតំបន់ជនជាតិភាគតិច តែងបានគណៈកម្មា ធិការបក្ស រដ្ឋអំណាចទីក្រុងកឹងធើ យកចិត្តទុកដាក់។ អាស្រ័យហេតុនោះ ប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិឋានមានភាពរីកចម្រើន គុណភាពអប់រំបានលើកកម្ពស់យ៉ាងច្បាស់ ឆ្លើយតបបានល្អតម្រូវការរៀនសូត្ររបស់សិស្សានុសិស្សជនជាតិភាគតិច។
ថ្មីៗនេះ នៅក្នុងអង្គសិក្ខាសាលា “លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល តថភាពនិង ទិសដៅសម្រាប់ខេត្តកាម៉ាវ” អាស្រ័យគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវរៀបចំឡើង ក្រុមអ្នកវិទ្យា សាស្ត្របានដាក់ចេញនូវសំណើដំណោះស្រាយជាច្រើន សំដៅរួមចំណែកលើកកម្ពស់គុណភាព អប់រំនិងបណ្តុះបណ្តាលរបស់ខេត្ត។
ការងារថែទាំសុខភាព ផ្សព្វផ្សាយអប់រំអំពីចំនួនប្រជាជន ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង ជះឥទ្ធិពលដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេលកន្លង ដំណាក់សុខាភិបាល លើភូមិឋានទីក្រុងកឹងធើ បានផ្សព្វផ្សាយព្រមៗគ្នា បង្កការឯកភាពក្នុងប្រជាជនចំពោះគោលនយោបាយចំនួនប្រជាជននៅភូមិភាគ។
ចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំនេះ ទីក្រុងកឹងធើ មានបេក្ខសិស្សចំនួន២២៥នាក់ នៅក្នុងក្រុមជម្រើស ១០ ក្រុម ចូលរួមប្រឡង ១០ វិញ្ញាសា។
ទីក្រុងកឹងធើ បច្ចុប្បន្នមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន១៣ ដោយមានសិស្សចូលរៀន៦.០០០ នាក់ ប៉ុន្មានឆ្នាំកន្លងទីក្រុងកឹងធើ តែងយកចិត្តទុកដាក់គិតគូរដល់ការអប់រំជនជាតិ វិនិយោគកសាងសាលារៀនសមរម្យ។ ផ្តើមពីនោះ ជួយឱ្យប្អូនៗជនជាតិមានកន្លែងរៀនសូត្រ លត់ដំប្រកបដោយគុណភាពនិងទំនើប។
ដោយសារអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចនៅលើភូមិឋានទីក្រុងកឹងធើ បានរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ជួយប្រជាជនស្ងប់អារម្មណ៍ថែទាំសុខភាព លំនឹងជីវភាព។