10/06/2026 - 15:05

ទី​ក្រុង​កឹង​ធើ ត្រៀម​រួច​រាល់​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ 

រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុ​នា បេក្ខ​ជន​ជាង ៣៤.​២០០ រូប នៅ​ទី​ក្រុង​កឹង​ធើ (ក្នុង​នោះ​មាន​បេក្ខ​ជន​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាង ២៩.​៤០០ រូប បេក្ខ​ជន​អប់រំ​ជា​ប្រ​ចាំ​ជិត ៣.០០០ រូប និង​បេក្ខ​ជន​ស្វ័យ​រិន​ជាង ១.៨០០ រូប) ទៅ​កាន់​មណ្ឌល​ប្រ​ឡង​នា​នា ដើម្បី​ធ្វើ​បែប​បទ​ប្រ​ឡង កែ​តម្រូវ​ទិន្ន​ន័យ​ខុស​ឆ្គង (បើ​មាន) និង​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​លក្ខន្តិកៈ កាល​វិភាគ​លម្អិត​នៃ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។

ខាង​ក្រោម​នេះ គឺ​ជា​រូប​ភាព​មួយ​ចំ​នួន អ្នក​សារ​ព័ត៌​មាន​នៃ​កា​សែត​និង​វិទ្យុ-​ទូរ​ទស្សន៍​កឹង​ធើ កត់​សម្គាល់ ការ​ងារ​ត្រៀម​បង្រុង​សម្រាប់​សម័យ​ប្រ​ឡង​នៅ​ទី​ក្រុង បាន​សម្រេច​រួច​រាល់។

ការ​ងារ​ចាត់​តាំង​សម្រាប់​សម័យ​ប្រ​ឡង បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ហ្មត់​ចត់ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ចង្អុល​ការ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ កិច្ច​សហ​ការ​នៃ​បណ្តា​មន្ទីរ គណៈ ផ្នែក និង​សា​លា​រៀន​នា​នា​នៅ​លើ​ភូមិ​ឋាន ដើម្បី​ព្រួត​ដៃ​គ្នា​ជួយ​ដល់​បេក្ខ​ជន កម្មា​ភិ​បាល និង​លោក​គ្រូ-អ្នក​គ្រូ...។ ក្នុង​រូប​ថត៖ គណៈ​ប្រតិ​ភូ​របស់​ក្រ​សួង​អប់រំ និង​បណ្តុះ​បណ្តាល ដឹក​នាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី ឡេ​ហ្វឹង បាន​អញ្ជើញ​មក​ត្រួត​ពិ​និត្យ និង​ធ្វើ​ការ​ជា​មួយ​គណៈ​ចង្អុល​ការ​ក្នុង​សម័យ​ប្រ​ឡង​ទី​ក្រុង និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ចាត់​តាំង​សម័យ​ប្រ​ឡង​នៅ​ទី​ក្រុង​កឹង​ធើ។

លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​គណៈ​ចង្អុល​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្ស​ចំ​ណេះ​ទូ​ទៅ ឆ្នាំ២០២៦ ទី​ក្រុង​កឹង​ធើ ពិ​និត្យ​មូល​ដ្ឋាន​សម្ភារៈ​មុន​ពេល​ប្រ​ឡង​នៅ​តំ​បន់​ហូវ​យ៉ាង (ចាស់) នា​រសៀល​ថ្ងៃ​ទី៩ ខែ​មិ​ថុ​នា។

កង​កម្លាំង​នគរ​បាល​ទី​ក្រុង​កឹង​ធើ និង​នគរ​បាល​ភូមិ​ភាគ ពិ​និត្យ​ឧបករណ៍​ពន្លត់​អគ្គិ​ភ័យ នៅ​មណ្ឌល​ប្រ​ឡង​សា​លា​វិទ្យា​ល័យ ង្វៀង​ម៊ិញ​ក្វាង (សង្កាត់​ង៉ា​បៃ)។

សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ទី​ក្រុង ចាត់​តាំង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ថ្នាក់​ទី​១២ ក្នុង​សម័យ​ប្រ​ឡង​នេះ។

សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​និង​សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​កម្ម​វិធី "ជំ​នួយ​កម្លាំង​ក្នុង​សម័យ​ប្រ​ឡង" ដើម្បី​ជួយ​ដល់​បេក្ខ​ជន។

ដើម្បី​ជួយ​សិស្សា​នុសិស្ស​ស៊ាំ​នឹង​ដំ​ណើរ​ការ លំ​ដាប់​លំ​ដោយ​នៃ​វិញ្ញា​សា​ប្រ​ឡង រយៈ​ពេល​ធ្វើ​មេ​រៀន រូប​ភាព​ប្រ​ឡង និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នា​នា មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង បាន​ចាត់​តាំង​សម័យ​ប្រ​ឡង​សាក​ល្បង​ឆ្នាំ​២០២៦។

ការ​ងារ​រំលឹក​មេ​រៀន បាន​ផ្នែក​អប់រំ​ទី​ក្រុង​ចង្អុល​ការ​អនុ​វត្ត​ហ្មត់​ចត់។ ក្នុង​រូប​ថត៖ សិស្ស​សា​លា​វិទ្យា​ល័យ ផាង​វ៉ាំង​ទ្រី កំ​ពុង​មមា​ញឹក​រំលឹក​មេ​រៀន និង​ត្រៀម​បម្រុង​ឱ្យ​បាន​ល្អ​សម្រាប់​សម័យ​ប្រ​ឡង៕

ប៊ិច​គៀង - សហ​ការី - ត្រឹង​រ៉ូន

 

ចែករំលែកអត្ថបទ