01/06/2026 - 21:16

វិញ​ឡុង​៖ សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ បូក​សរុប​ឆ្នាំ​សិក្សា ២០២៥ - ២០២៦ 

 សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ ខេត្ត​វិញ​ឡុង បាន​ចាត់​តាំង​ពិធី​បូក​សរុប​ឆ្នាំ​សិក្សា ២០២៥ - ២០២៦ និង​ដាក់​ចេញ​ទិស​ដៅ ភារ​កិច្ច​សម្រាប់​ឆ្នាំ​សិក្សា ២០២៦ - ២០២៧។

ក្នុង​ឆ្នាំ​សិក្សា​កន្លង សា​លា​នៅ​តែ​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​នៃ​វិស័យ​អប់រំ ព្រះ​មេ​គណ​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ និង​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត។ ការ​ងារ​បង្រៀន និង​រៀន​បាន​ផ្សព្វ​ផ្សាយ​ត្រឹម​ត្រូវ​តាម​កម្ម​វិធី ជំ​រុញ​ខ្លាំង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ផ្លាស់​ប្តូរ​ឌីជី​ថល និង​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​គ្រប់​គ្រង និង​ការ​បង្រៀន។

អ្នក​តំណាង លោក​គ្រូ អ្នក​គ្រូ និង​សិក្ខា​កាម ចូល​រួម​ក្នុង​ពិធី​បូក​សរុប​ឆ្នាំ​សិក្សា ២០២៥ – ២០២៦ នៅ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ។

ឆ្នាំ​សិក្សា ២០២៥ - ២០២៦ សា​លា​មាន​សិក្ខា​កាម​ចំ​នួន ២១៧ អង្គ​និង​រូប។ លទ្ធ​ផល​នៃ​ការ​សិក្សា និង​ការ​លត់​ដំ​ខ្លួន​សម្រេច ១០០%; អត្រា​ជាប់​ថ្នាក់​សម្រេច ៩៨,២%; អត្រា​រក្សា​ចំ​នួន​សិក្ខា​កាម​សម្រេច ៩៧,៣%។ ចំ​ពោះ​ផ្នែក​វិជ្ជា​បា​លី - ខ្មែរ អត្រា​បញ្ចប់​ការ​សិក្សា​សម្រេច ៩៥,៩៥%។ ការ​ងារ​គ្រប់​គ្រង​អន្តេ​វា​សិក​ដ្ឋាន ការ​គិត​គូរ​ជីវ​ភាព​សិក្ខា​កាម និង​ផ្តល់​ការ​ប្រឹក្សា​តម្រង់​ទិស​វិជ្ជា​ជីវៈ​បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន សា​លា​នៅ​ជួប​ការ​លំ​បាក​មួយ​ចំ​នួន​ដូច៖ ខ្វះ​បុគ្គ​លិក​បណ្ណា​ល័យ បុគ្គ​លិក​កិច្ច​ការ​សា​លា​ និង​សុខា​ភិបាល​សា​លា​រៀន; ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មិន​ទាន់​ឆ្លើយ​តប​បាន​ពេញ​លេញ​តាម​តម្រូវ​ការ​សិក្សា និង​ការ​រស់​នៅ; សិក្ខា​កាម​មួយ​ចំ​នួន​មិន​ទាន់​ព្យា​យាម​ក្នុង​ការ​សិក្សា​នៅ​ឡើយ។

ឆ្នាំ​សិក្សា ២០២៦ - ២០២៧ សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ បន្ត​លើក​កម្ពស់​គុណ​ភាព​អប់រំ ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល អនុ​វត្ត AI ក្នុង​ការ​បង្រៀន បង្កើន​ការ​អប់​រំ​សីល​ធម៌ បំ​ណិន​ជី​វិត​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​អន្តេ​វា​សិក​ដ្ឋាន ទន្ទឹម​នឹង​នោះ ជា​ជំ​ហាន​ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​សម្ភារៈ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​នៃ​ការ​អប់រំ​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន៕

 ទីទុយ​ -មេង​លី​

ចែករំលែកអត្ថបទ