ក្នុងបរិការណ៍នៃការផ្លាស់ប្តូរឌីជីថលដែលកំពុងក្លាយជានិន្នាការ សំខាន់លើគ្រប់វិស័យសមាគមសហព័ន្ធនារីឃុំសាភៀង បានម្ចាស់ការច្នៃប្រតិដ្ឋផ្សព្វផ្សាយអនុវត្តនូវសកម្មភាពជាច្រើនដើម្បីជួយឱ្យសមាជិកបង្កើនបំណិនឌីជីថល កៀកជិតនឹងសេវាកម្មនានាបានងាយស្រួល ព្រមទាំងពង្រីកតួនាទីក្នុងការកសាងជនបទថ្មី។
ខេត្តកាម៉ាវ តាំងពីមុនមកតែងបានគេស្គាល់ថាជា “តំបន់” បង្គារបស់ប្រទេស។ ជាច្រើនឆ្នាំកន្លងមកនេះ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រជុំជីវភាពនិងការផលិត ហេតុនេះខេត្តបាននិងជំរុញការអនុវត្តទម្រង់បន្សាំនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាជនស្ងប់អារម្មណ៍ក្នុងការផលិត លំនឹងជីវភាព។
គាំទ្រចលនា “មនុស្សចាស់ធ្វើសេដ្ឋកិច្ចពូកែ” ពូថាច់យ៉ឹង សមាជិកសមាគមមនុស្សចាស់ ភូមិបូលៀង១ ឃុំម៉ីហឿង ទីក្រុងកឹងធើ តែងសកម្មកសាងទម្រង់ផលិតប្រកបដោយប្រសិទ្ធភាពធ្វើមាន។
ធ្លាប់ជាឃុំដែលមានចំណុចចាប់ផ្តើមទាប នៅឆ្នាំ ២០១១ ឃុំសម្រេចត្រឹមតែ៣/១៩ លក្ខឋានកសាងជនបទថ្មីប៉ុណ្ណោះ។ អាស្រ័យមានកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ទើបថាញ់ធើយអាង សព្វថ្ងៃមានភាពរីកចម្រើនធ្វើឱ្យមុខមាត់ជនបទកាន់តែស្រស់បំព្រង។ ដើមឆ្នាំ២០២៥ ឃុំបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។
ជាច្រើនឆ្នាំកន្លង ចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែ នៅឃុំចូវថាញ់ ខេត្តវិញឡុង តែងរក្សាខ្ជាប់ និងក្លាយជាកម្លាំងដ៏សំខាន់ ជំរុញផលិតកសិកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ភូមិភាគ។
ដោយពង្រីកស្មារតីគំរូ ឈានមុខរយៈពេលកន្លង មានបក្ខជនជាច្រើននៅឃុំលិតហោយធឿង ទីក្រុងកឹងធើ បាននាំមុខក្នុងការចលនាប្រជាជនផ្លាស់ប្ដូររបៀបគិត របៀបធ្វើ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ កសាងជនបទថ្មី។
អស់ពីចិត្តជាគំរូ តែងឈានមុខក្នុងការចលនាអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគដោយរបៀបធ្វើល្អៗ ជាក់ស្តែង នេះជាការវាយតម្លៃរបស់ថ្នាក់ដឹកនាំចំពោះបងហ្វិញវុាំងណេ អ្នកជំនាញការរណសិរ្សមាតុភូមិវៀតណាមឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ។
ពេលរំលឹកដល់គ្រួសារអ្នកមីងធីបឹងនៅភូមិ៥ ឃុំសាភៀង ទីក្រុងកឹងធើ មាមីងខ្មែរអ្នកណា ក៏ស្គាល់និងកោតសរសើរ ពីព្រោះជីវភាពគ្រួសារខ្វះខាត ប៉ុន្តែគាត់ខិតខំប្រឹងប្រែងចិញ្ចឹមកូន ៥ នាក់រៀនសូត្រចប់ចុងចប់ដើម។
ពង្រីកតួនាទីអង្គប្រធានក្នុងការកសាងជនបទថ្មី កសិករនៅឃុំឡាយហ្វា ទីក្រុងកឹងធើ បានបើកយុទ្ធនាការព្រមៗគ្នាអនាម័យបរិស្ថាន រៀបចំកែលម្អដងផ្លូវជនបទ រួមចំណែកបង្កទិដ្ឋភាព បៃតង - ជ្រះ - ស្អាត លើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជន។
អាស្រ័យដោយអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសមានប្រសិទ្ធភាព កសិករឃុំហឹងមី ខេត្តវិញឡុង ដាំដំណាំរួមផ្សំខុសរដូវក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបបានល្អទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងនិងក្រៅខេត្ត។
ជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” បានសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ឆ្លងតាមរយៈនោះ មានកម្មាភិបាលនិងសមាជិកជាច្រើន ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្ដែងដូចជា ពូឡឹមហ្វាយ នៅភូមិបឹងធំ ឃុំឡុងភូ និងបងលីឌឿង នៅភូមិបឹងកក់ ឃុំមីហឿងជាដើម។
ប៉ុន្មានឆ្នាំកន្លង ដោយប្រកបរបរលក់ផ្លែឈើនិងបណ្តុះដើមទន្លាប់ បងស្រីលីធីថាញ់ស្វឹង នៅភូមិភឿកធ្វឹង ទីក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ដោយមោះមុតក្នុងការបង្វែរមកដាំបន្លែរយៈពេលខ្លី មានដូច៖ ខ្ទឹមស្លឹក ស្ពៃជ្រក់ ស្ពៃមើម ជាដើម មានគ្រួសារកសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ រកបានប្រាក់ចំណូលលំនឹង ឈានឡើងចាកផុតពីភាពក្រីក្រ។
មានកសិករខ្មែរជាច្រើននៅខេត្តកាម៉ាវ មិនត្រឹមតែឧស្សាហ៍ព្យាយាមនិងច្នៃប្រតិដ្ឋក្នុងពលកម្មផលិតប៉ុណ្ណោះទេ នៅទាំងចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ និងខ្នះខ្នែងចូលរួមក្នុងការកសាងភូមិស្រុកសុខសាន្ត។
ដោយបានផ្សព្វផ្សាយទាន់ពេល និងមានប្រសិទ្ធភាពនូវកម្មវិធីគោលនយោបាយរបស់បក្ស រដ្ឋ និងកិច្ចចង្អុលការយ៉ាងហ្មត់ចត់របស់រដ្ឋអំណាចភូមិភាគ។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅឃុំអាងនិញ ទីក្រុងកឹងធើ មានភាពរីកចម្រើន ធ្វើឱ្យទិដ្ឋភាពជនបទ មានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
“អ្នកគ្រូឡឹមធ្វីអាង ជាគ្រូបង្រៀនពូកែ អស់ពីចិត្តចំពោះអាជីព ក្នុងការបង្ហាត់បង្រៀនតែងមានគំនិតច្នៃប្រតិដ្ឋ ញុាំងសិស្សកាន់តែរៀនកាន់តែជក់ចិត្ត។
បច្ចុប្បន្ន បើបានមកកាន់ឃុំហូដាក់កៀង ទីក្រុងកឹងធើ នឹងបានឃើញច្បាស់ពីភាព “ទិដ្ឋភាពផ្លាស់ថ្មី” នៃតំបន់ជនបទជំនាញផលិតកសិកម្ម។
ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការកែទម្រង់រដ្ឋបាលនៅតាមភូមិ ភាគតំបន់ជនជាតិភាគតិចរបស់ទីក្រុងកឹងធើ ជួយឱ្យរដ្ឋអំណាចកាន់តែជិតដិតនឹងប្រជាជន បង្កើនប្រសិទ្ធភាពបម្រើការងារនិងបន្ថយពេលវេលាដោះស្រាយនីតិវិធីជូនប្រជាជន។
ចំពោះជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់បួសរៀននិងធ្វើបុណ្យទានប៉ុណ្ណោះទេ នៅទាំងជា “ថ្នាល” សម្រាប់បណ្តុះបណ្តាលបញ្ញវន្ត រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។
ប៉ុន្មានឆ្នាំជិតៗនេះ មានគ្រួសារកសិករជាច្រើននៅលើភូមិឋាន ទីក្រុងកឹងធើ បានម្ចាស់ការវិនិយោគដាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិសម្រាប់ដាំដំណាំ។ បំណងដើម្បីបន្ថយការចំណាយ ប្រិតសំចៃកម្លាំងពលកម្ម បង្កើនទិន្នផល គុណភាពផលិតផល និងលើកកម្ពស់ប្រសិទ្ធភាពផលិតកសិកម្ម។