មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/10/2024 - 16:01

លោ​យ័ញ​សិណ ប្រ​ធាន​ភូមិ​ហ្វា​ហើង 

បន្ទាប់​ពី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​នា​ពេល​ថ្មី​ៗ​នេះ​ មា​មីង​នៅ​ភូមិ​ហ្វា​ហើង បាន​ប្រាប់​គ្នាតៗ​ថា​ “បង​យ័ញ​សិណ ធ្វើ​ជា​ប្រ​ធាន​ភូមិ​បន្ត​ទៀត”។​ ពី​ព្រោះ​ក្នុង​អា​ណត្តិ​កាល​កន្លង​ គាត់​តែង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ ព្រម​ទាំង​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រ​ឡាញ់​ទុក​ចិត្ត។​

បង​យ័ញ​សិណ ប្រ​ធាន​ភូមិ​ហ្វា​ហើង។​

ហ្វា​ហើង ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង។​ ភូមិ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ប្រ​ឡាយ​ តភ្ជាប់​ពី​ស្ពាន​កា​ញ៉ុង​មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង​ បត់​ចេញ​ទៅ​ដៃ​ទន្លេ​កៃ​លើង។​ ហេតុ​ដូច្នេះ​ ផ្លូវ​ទឹក​នៅ​ទី​នេះ​នឹង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។​ ចាប់​តាំង​ពី​ឌិញ​ហ្វា បាន​ជ្រើស​ជា​ឃុំ​គំ​រូ​កសាង​ជន​បទ​ថ្មី​ ការ​ងារ​ចលនា​ប្រ​ជា​ជន​ចូល​រួម​សាង​សង់​ស្ពាន​ ធ្វើ​ផ្លូវ​ កិច្ច​ការ​នេះ​ដំ​បូង​ជួប​ការ​លំ​បាក​ណាស់​។​

 បង​យ័ញ​សិណ (ខាង​ស្តាំ​) ប្រ​ធាន​ភូមិ​ហ្វា​ហើង រួម​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​តា​មុំ និង​ពុទ្ធ​បរិស័ទ​ សប្បុរស​ជន​ធ្វើ​ពិធី​ផ្តើម​សាង​សង់​ស្ពាន​ជន​បទ។​

បង​យ័ញ​សិណ រៀប​រាប់៖ “ដើម្បី​ការ​ងារ​ចលនា​ ប្រ​ព្រឹត្ត​ទៅ​រលូន​ យើង​ខ្ញុំ​បាន​ពិគ្រោះ​នឹង​គណៈ​កម្ម​ការ​វត្ត​ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​តា​មុំ។​ ពី​ព្រោះ​ថា​ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ ចង់​បាន​ភូមិ​ស្រុក​រីក​ចម្រើន​ ដើម្បី​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មាមីង​ជន​រួម​ជាតិ​មាន​ភាព​ល្អ​ប្រ​សើរ។​ ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ​ ព្រះ​អង្គ​តែង​ពន្យល់​ពី​ផល​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ដើម្បី​មា​មីង​ពុទ្ធ​បរិស័ទ​បាន​យល់​ច្បាស់។​ ផ្តើម​ពី​នោះ​ ការ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​និង​កម្លាំង​ពល​កម្ម​ ត្រូវ​បាន​ប្រ​ជា​ជន​គាំ​ទ្រអនុវត្ត​យ៉ាង​ពេញ​ទំ​ហឹង​។​ ហេតុ​នេះ​ ភូមិ​ហ្វា​ហើង​បាន​រួម​ចំ​ណែក​កសាង​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​ឌិញ​ហ្វា”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ឡេ​ធី​ហ៊ុង​ហាញ់ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា មិន​បពា្ឈប់​ត្រឹម​ការ​អនុវត្ត​សម្រេច​កិច្ច​ការ​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ​ ភូមិ​ហ្វា​ហើង ក៏​បាន​និង​កំ​ពុង​ខិត​ខំ​ឈាន​មុខ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ ហេតុ​នេះ​ តួនា​ទីរបស់​កម្មា​ភិបាល​មូល​ដ្ឋាន​ ដូច​ប​ងសិណ គឺសំ​ខាន់​ណាស់​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី។​ លោក​យ័ញ​សាង​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​មុំ ឱ្យ​ដឹង៖ “ពូយ័ញ​សិណ ជា​អ្នក​នៅ​ភូមិ​នេះ​ ម្ល៉ោះ​ហើយ​គាត់​យល់​ច្បាស់​ពី​ស្ថាន​ភាព​លំ​បាក​នៃ​គ្រួ​សារនី​មួយៗ។​ គាត់​ក៏​ជា​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ ហើយ​តែង​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​គិត​គូរ​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម។​ ផ្តើម​ពី​ការ​ចលនា​គណៈ​កម្ម​ការ​វត្ត​ចូល​រួម​ឧបត្ថម្ភ​ថវិ​កា​ជួយ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ក្រុង​ហូជី​មិញ​ ជំ​នួយ​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ដល់​សិស្សា​នុសិស្ស​រហូត​ដល់​ការ​ចលនា​ប្រ​ជា​ជន​សាង​សង់​ស្ពាន​ជន​បទ...”។​

តាម​ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ហ្វា​ហើង ត្រូវ​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ ដូច្នេះ​ ពេល​យប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរទៅ​មក​មាន​ភាព​ងាយ​ស្រួល។​ បង​យ័ញ​យឺ នៅ​ភូមិ​ហ្វា​ហើង ឱ្យ​ដឹង៖ “ដឹង​ថា​ខ្ញុំ​ត្រ​ឡប់​មក​ពី​ធ្វើ​ការ​ពេល​យប់​ ទើប​ពូសិណ ផ្តាំ​ខ្ញុំ​បើ​ឃើញ​អំ​ពូល​ភ្លើង​ណា​ខូច​ប្រាប់​គាត់​ជួស​ជុល​ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​សុវត្ថិ​ភាព។​ ការ​ងារ​ណា​មាន​ប្រ​យោជន៍​ដល់​មា​មីង​ ពូសិណ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ដូច្នេះ​ មា​មីង​ស្រ​ឡាញ់​ទុក​ចិត្ត​គាត់​ណាស់”៕​           

                                        ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ