មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/10/2024 - 15:50

ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ត្រា​អូង​រីក​ចម្រើន​ 

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ជីហ៊ីវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ អា​ស្រ័យ​មាន​កម្ម​វិធី​គម្រោង​ផ្សេង​ៗ​ និ​យាយ​រួម​ ព្រម​ទាំង​កម្ម​វិធី​គម្រោង​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ទើប​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​មាន​ភាព​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​។​

សិស្ស​ និង​គ្រូ​សាលា​មត្តេយ្យ​តឹង​មី ក្នុង​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ។​

តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង​ ស្រុក​បច្ចុប្បន្ន​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ ១០​.៦០០ នាក់ ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ឃុំ​តឹង​មី ត្រា​កូង ហ៊ឺវ​ថាញ់​និង​ថៀង​មី។​ រយៈ​ពេល​កន្លង​ អា​ស្រ័យ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ ទើប​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍន៍​ជា​ប្រ​ត្យក្ស។​ មក​ទល់​ពេល​នេះ​ ផ្លូវ​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ រហូត​ដល់​មជ្ឈ​មណ្ឌល​ស្រុក​ កសាង​សម្រេច​ ១០០%; គ្រួ​សារ​មាន​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ប្រ​មាណ​៩៩%; ភាគ​ច្រើន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បាន​ទៅ​រៀន​សូត្រ​ អត្រា​សិស្ស​បោះ​បង់​ការ​សិក្សា​ត្រូវ​បាន​កាត់​បន្ថយ។​ លទ្ធ​ផល​ខាង​លើ​ គឺអា​ស្រ័យ​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ គម្រោង​របស់​មជ្ឈិម​ និង​ដើម​ទុន​គួប​ផ្សំ​របស់​ភូមិ​ភាគ។​ ក្រៅ​ពី​ដើម​ទុន​របស់​មជ្ឈិម​និង​ខេត្ត​ រៀង​រាល់​ឆ្នាំ​ ស្រុក​ថែម​ទាំង​ចំ​ណាយ​ទឹក​ប្រាក់​ប្រ​មាណ​ ៣ ពាន់​លាន​ដុង​ ផ្ដល់​សិទ្ធិ​តាម​រយៈ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​ឱ្យ​បុល​ដោះ​ស្រាយ​ការ​ងារ​ធ្វើ។​ ស្រុក​ក៏​បាន​ខ្នះ​ខ្នែង​ចលនា​រាល់​ប្រ​ភព​កម្លាំង​រួម​វិភាគ​ទាន​ដើម្បី​កសាង​ស្ពាន​ ផ្លូវ​គមនា​គមន៍​ជន​បទ​ សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ ផ្ទះ​មេត្តា​ធម៌​ ផ្ដល់​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្វះ​ខាត។​ ផ្ដើម​ពី​នោះ​ ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​លំ​នឹង​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ​ ៦,៦% (ស្មើ​នឹង​ ១៨៣ គ្រួ​សារ)៘

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​នៅ​ស្រុក​ត្រា​អូង​
 ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន។

គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​បាន​ទទួល​ផល​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ ទើប​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ។​ បង​ស្រី​ ថាច់​ធី​ហុង​វ៉ឹង នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ បាន​រដ្ឋ​ជំ​នួយ​ ៥០ លាន​ដុង​សម្រាប់​សង់​ផ្ទះ​ និង​បាន​ញាតិ​មិត្ត​ជំ​នួយ​កម្លាំង​ពល​កម្ម​និង​សម្ភារៈ​សាង​សង់​បន្ថែម​ ទើប​សាង​សង់​បាន​ផ្ទះ​រឹង​មាំ​ដូច្នេះ។​ មិន​តែប៉ុណ្ណោះ​ រដ្ឋ​នៅ​ទាំង​ឱ្យ​គ្រួ​សារ​ខ្ញុំ​បុល​ទុន​ ៥០ លាន​ដុង​ សម្រាប់​ទិញ​គោ​ចិញ្ចឹម​ទៀត​ផង។​ ឆ្នាំ​នេះ​មាន​ផ្ទះ​ថ្មី​នៅ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​អរ​គុណ​រដ្ឋ​ណាស់”។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ជី​ហ៊ីវ ឈរ​លើ​មូល​ដ្ឋាន​គ្រឹះ​ដែល​សម្រេច​បាន​ ស្រុក​បន្ត​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ គម្រោង​ឱ្យ​បុល​ទុន​សំ​ដៅ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ឧបត្ថម្ភ​ផលិត​កម្ម​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​លំ​នឹង។​ ផ្ដើម​ពី​នោះ​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែទាប​ចុះ។​  ទន្ទឹម​នឹង​នោះ​  ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឃុំ​ទាំង​  ពីរគឺត្រា​កូងនិង​តឹង​មី ក្នុង​ឆ្នាំ​ ២០២៥ សម្រេច​ជា​ឃុំ​ជន​បទ​ថ្មី​ ដើម្បី​ស្រុក​សម្រេច​ទិស​ដៅ​ជា​ស្រុក​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​២០២៥”៕​

                                  ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ