“រង្វាន់ពិសេសក្នុងជុំផ្តាច់ព្រ័ត្រថ្នាក់តំបន់ភូមិភាគខាងជើង និងរង្វាន់លេខ ១ ក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេស “នារីផ្តើមអាជីព ពង្រីកប្រភពធនធានក្នុងស្រុក” ឆ្នាំ២០២៣ បានផ្ដល់ជាកម្លាំងចិត្តដើម្បីខ្ញុំពង្រីកបន្ថែមមុខរបរអាជីវកម្ម ពង្រីកសហករណ៍កាន់តែរឹងមាំ បង្កើតការងាររកស៊ីជូនប្រជាជននៅភូមិភាគ” បងស្រី ត្រឿងធីបាច់ធ្វី នាយិកាសហករណ៍ម៉ៃត្រែដាងធ្វីត្វៀក ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានឱ្យដឹងដូច្នេះ។
បងស្រីត្រឿងធីបាច់ធ្វី នាយិកាសហករណ៍ម៉ៃត្រែដាងធ្វីត្វៀក។
ក្នុងនាមជាកូនចៅជំនាន់ទី ៣ ដែលប្រកបអាជីពនេះ មកទល់បច្ចុប្បន្នគឺជាង ២៧ ឆ្នាំ បងស្រីធ្វី មានបំណងចង់ថែរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណី បង្កើតការងាររកស៊ីជូនបងប្អូននារីខ្មែរនៅភូមិភាគ។
ច្រើនឆ្នាំមកនេះ បងស្រីធ្វី បានផ្សារភ្ជាប់ជំរុញទឹកចិត្តនិងបំផុសគំនិតដើម្បីភូមិរបរតម្បាញប្រពៃណីភូតឹងមានសម្ទុះឡើងវិញ។ ជាជំហានៗ បងស្រីបានប្តូរពីការប្រមូលទិញផលិតផលរបស់មាមីង ងាកមកធ្វើការណែនាំ ផ្ដល់យោបល់ និងបង្រៀនដោយផ្ទាល់ពីរបៀបកែច្នៃផលិតផល ដោយឆ្ពោះទៅលើវិស័យទេសចរណ៍សម្រាប់រចនាតាក់តែង សំដៅបង្កើនតម្លៃសេដ្ឋកិច្ចជូនមាមីងក្នុងភូមិរបរ។
នេះជាខ្លឹមសារសំខាន់ក្នុងគម្រោងស្ដារឡើងវិញនូវភូមិរបរប្រពៃណីរបស់បងស្រីធ្វី ត្រូវបានជ្រើសចូលប្រកូតក្នុងជុំផ្តាច់ព្រ័ត្រថ្នាក់តំបន់ “នារីផ្តើមអាជីពពង្រីកប្រភពធនធានក្នុងស្រុក” ឆ្នាំ២០២៣។
បងស្រីធ្វី ឱ្យដឹង៖ “ដើម្បីឈ្នះរង្វាន់ខ្ពស់បំផុតពីការប្រកួតថ្នាក់តំបន់ និងទូទាំងប្រទេស គម្រោងរបស់ខ្ញុំបានឆ្លើយតបតាមតម្រូវការ លក្ខណៈវិនិច្ឆ័យជាច្រើនយ៉ាងតឹងរឹង។ នោះ គឺ៖ លក្ខណៈវិនិច្ឆ័យសមូហភាព - សហករណ៍ អាស្រ័យនារីធ្វើម្ចាស់ផលិតផលប្រកបដោយលក្ខណៈប្រពៃណី រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងលក្ខណៈរក្សាបន្តវេនជាច្រើនជំនាន់; ដោះស្រាយការងាររកស៊ីសម្រាប់ពលករ ជាពិសេស នារីជនជាតិភាគតិចក្នុងតំបន់និងតំបន់ជិតខាង; ផលិតផលសម្រេច OCOP លំដាប់ផ្កាយ ៣ ហើយបាននាំចេញទៅអឺរ៉ុបចំនួន៥ប្រទេស និងស្និទ្ធស្នាល ការពារបរិស្ថាន”។
បច្ចុប្បន្ន សហករណ៍ម៉ៃត្រែដាងធ្វីត្វៀក មានផលិតផលជាង ៧០០ ដែលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ ក្រៅពីផលិតទំនិញប្រើប្រាស់បែបប្រពៃណី ដូចជា កញ្ជើ កញ្ច្រែញ អង្រុត គម្របសាជី អង្រឹងទារក និងតុតាំង... ។ល។ ផលិតផលសិប្បកម្មប្រពៃណីដែលមានខ្នាតតូចៗ សម្រាប់តុបតែងលម្អដែលអតិថិជនពេញនិយម បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារអឺរ៉ុប។
“អ្វីដែលខ្ញុំសប្បាយចិត្តនិងសុភមង្គលនោះគឺ ការចងសម្ព័ន្ធបង្កើតការងាររកស៊ីជូនគ្រួសារប្រមាណជាង ១៣៧ គ្រួសារ ជួយបងប្អូនសមាជិកនារីក្នុងឃុំនិងតំបន់ជិតខាងមានប្រាក់ចំណូលជាមធ្យមពី ៤ - ៥ លានដុងជារៀងរាល់ខែ” - បងស្រីធ្វី បានឱ្យដឹងដូច្នេះ៕
យោងតាម Phunuvietnam.vn - ទីទុយ