គម្រោង “អភិវឌ្ឍន៍កសិកម្មសរីរាង្គខេត្តសុកត្រាំង” ត្រូវបានផ្សព្វផ្សាយអនុវត្តន៍ និងបានបញ្ជាក់ពីលក្ខណៈប្រសិទ្ធភាព តាមរយៈទម្រង់ផលិតកម្មនានា និងទទួលបានការគាំទ្រពីកសិករ។
ខ្ទឹមក្រហមត្រូវបានដាំតាមបែបសរីរាង្គ។
គម្រោងផ្សព្វផ្សាយឧបត្ថម្ភជូន ៧ គ្រួសារ នៅភូមិវិញថាញ់ B និងភូមិហ្វិញគី ឃុំវិញហាយ ទីប្រជុំជនវិញចូវ អនុវត្តទម្រង់ដាំខ្ទឹមក្រហមសរីរាង្គ លើផ្ទៃដីសរុប ៣,១ ហិកតា ជំនួយជីសរីរាង្គ ៦.២០០ គីឡូក្រាម។ តាមរយៈនោះ កសិករអនុវត្តវិធីដាក់ជីសរីរាង្គទ្រាប់បាត កាត់បន្ថយបរិមាណថ្នាំការពារដំណាំ សត្វល្អិតបំផ្លាញ់ខ្ទឹមក្រហមមិនសូវកើតមាន ដូច្នេះទិន្នផលខ្ពស់ជាងការដាំតាមបែបប្រពៃណី។ កម្រិតនៃការប្រើប្រាស់ជី និងបាញ់ថ្នាំសម្លាប់សត្វល្អិតមានកម្រិតទាបបំផុត កាត់បន្ថយការចំណាយលើការផលិត ៥០%។ លោក កាវវ៉ាន់មិញ កសិករដែលចូលរួមក្នុងទម្រង់ដាំខ្ទឹមក្រហមសរីរាង្គនៅភូមិហ្វិញគី ឃុំវិញហាយ ឱ្យដឹង៖ “ការដាំខ្ទឹមក្រហមសរីរាង្គប្រើប្រាស់តែជីសរីរាង្គ និងថ្នាំជីវសាស្រ្តដែលគម្រោងជំនួយហើយសត្វល្អិតក៏បាន កាត់បន្ថយយ៉ាងខ្លាំង។ ខ្ញុំដាំខ្ទឹម២កុង តាមបែបប្រពៃណីប្រើជីប្រហែល ៤ បាវក្នុងមួយឆ្នាំ ឥឡូវ ប្រើមិនដល់ ៣ បាវទេ។ រីឯទិន្នផល ២ កុងកាលពីមុនប្រមាណជាង ៣ តោន ពេលនេះទិន្នផលបានជិត ៥ តោន។ ជាពិសេស ខ្ទឹមរក្សាទុកបានយូរជាងខ្ទឹមដែលដាំតាមបែបប្រពៃណី”។
ដាំដំណាំតាមបែបសរីរាង្គ។
ក្រុមសហករណ៍ជីរបន្លាសរីរាង្គ នៅសង្កាត់ ៧ ក្រុងសុកត្រាំង មានសមាជិក៧នាក់ ផ្ទៃដីចងសម្ព័ន្ធផលិតជាង ២ ហិកតា និងទទួលបានជំនួយបច្ចេកទេសនិងជីពីគម្រោង។ បងឌៀងដេន ប្រធានក្រុមសហករណ៍ជីរបន្លា មានប្រសាសន៍៖ “ការដាំជីរបន្លាសរីរាង្គ កាត់បន្ថយការចំណាយធ្វើឱ្យដីមានជីជាតិ និងបង្កើនទិន្នផលនិងគុណភាព។ ពីព្រោះថា ភាគច្រើនគឺប្រើប្រាស់ជីសរីរាង្គ ជំនួសជីគីមី; នៅពេលដែលមានសត្វល្អិតនិងជំងឺ ការប្រើថ្នាំជីវសាស្រ្តត្រូវតាមរបៀប ដូច្នេះ បន្លែធានាសុវត្ថិភាពអនាម័យចំណីអាហារ។ អត្ថប្រយោជន៍នៃការដាំជីរបន្លាតាមបែបសរីរាង្គ អាចសម្រេចទិន្នផលខ្ពស់ផង គុណភាពក៏ខ្ពស់ ធានាសុវត្ថិភាព សុខភាពកាត់បន្ថយការចំណាយលើការវិនិយោគផង និងរកបានប្រាក់ចំណេញខ្ពស់ ឈ្មួញតែងមកដាក់ពាក្យទិញ”។
តាមប្រសាសន៍លោក ត្រឹងត្រុងឃីម នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង ក្រោយរយៈពេលជាង ២ ឆ្នាំអនុវត្តគម្រោង បានឧបត្ថម្ភទម្រង់ផលិតកម្មតាមបែបសរីរាង្គចំនួន ៣២ លើវិស័យដាំដុះ និងចិញ្ចឹមសត្វ។ មកដល់ពេលនេះ ដំណើរការអភិវឌ្ឍផលិតកម្មកសិកម្មតាមបែបសរីរាង្គកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងកសិករ៕
លីធាន-មេងលី