មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/10/2024 - 16:54

បង្កើន​ការ​ថែ​ទាំ​ស្រូវ​រដូវ​សម្រក 

តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ជំ​នាញ​កសិកម្ម​ខេត្ត​ត្រា​វិញ​ រដូវ​សម្រក​ឆ្នាំ​នេះ​ កសិករ​នៅ​ស្រុក​ចូវ​ថាញ់ ជួប​នូវ​បញ្ហា​លំ​បាក​ច្រើន​នៅ​ដើម​រដូវ​នេះ​ ដូច​ជា៖ ភ្លៀង​អូស​បន្លាយ​ ស្ថាន​ភាព​សត្វ​ល្អិត​ ជំ​ងឺ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។​  ដើម្បី​ធា​នា​បាន​នូវ​ទិន្ន​ផល​ ផ្នែក​ជំ​នាញ​បាន​ផ្តល់​អនុសាសន៍​៖ កសិករ​គប្បី​អនុវត្ត​ល្អ​នូវ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​មើល​ថែ​ទាំ​ស្រូវ​ឱ្យ​បាន​ទៀង​ទាត់​ សំ​ដៅ​ប្រ​ទះ​ឃើញ​ជំ​ងឺ​បាន​ទាន់​ពេល​ ដើម្បី​មាន​វិធាន​ការ​ទប់​ស្កាត់។​

   កសិករ​នៅ​ភូមិ​ថាញ់​ទ្រី A ឃុំ​ដា​ឡុក​ កំ​ពុង​ឆ្លូក​ស្រូវ​រដូវ​សម្រក​ឆ្នាំ​២០២៤។​

លោក ថាច់​សឿន​ នៅ​ភូមិ​ថាញ់​ទ្រី​A ឃុំ​ដា​ឡុក​ ដែល​កំ​ពុង​ថែ​ទាំ​ស្រូវ​ ០,៩ ហិក​តា​ ឱ្យ​ដឹង​៖ “អា​កាស​ធាតុ​ឆ្នាំ​នេះ​មិន​សូវ​អំ​ណោយ​ផល​ ភ្លៀង​ច្រើន​តាំង​ពី​ដើម​រដូវ​បន្ត​មិន​ចេះ​ដាច់។​ នេះ​ក៏​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សត្វ​ល្អិត​និង​ដង្កូវ​ក្រាបំ​ផ្លាញ​ដំ​ណាំ​ស្រូវ។​ ដើម្បី​ធានា​ស្រូវ​លូត​លាស់​ល្អ​និង​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ ក្នុង​អំ​ឡុង​ពេល​នេះ​ គ្រួ​សារ​ខ្ញុំ​ខិត​ខំ​មើល​ថែ​ទាំ​ស្រូវ​និង​បាច​ជី​ដើម្បី​ឱ្យ​ស្រូវ​បែក​គុម្ព។​ ក្រៅ​ពី​បញ្ហា​ខាង​លើ​ ខ្ញុំ​ជ្រើស​រើស​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ OM ៥៤៥១ ព្រោះ​ស្ដើង​និង​ប្រើ​ប្រាស់​ជីត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​ផ្នែក​ជំ​នាញ”។​

 ផ្នែក​ជំ​នាញ​លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​អនុវត្ត​ទម្រង់​ស្ទូង​ស្រូវ​រដូវ​សម្រក​
ដើម្បី​កាត់​បន្ថយ​ជំ​ងឺ។​

លោក​ថាច់​រី នៅ​ភូមិ​ថាញ់​ទ្រី B ឃុំ​ដា​ឡុក​ ឱ្យ​ដឹង៖ “ប្រ​សិន​បើ​ស្រែ​មាន​ដង្កូវ​មូរ​ស្លឹក​និង​មមាច​ត្នោត​ច្រើន​ ទិន្ន​ផល​នឹង​ថយ​ចុះ​។​ ក្រៅ​ពី​មមាច​ត្នោត​ មាន​បញ្ហា​ផ្សេង​ទៀត​ ដូច​ជា៖  ពីង​ពាង​ក្រ​ហម​ ជំ​ងឺ​រលាក​ស្លឹក​ គួប​ផ្សំ​នឹង​ការ​ផ្ទុក​មេរោគ​និង​ជំ​ងឺ​ស្កក នេះ​គឺ​ជា​បញ្ហា​រោគ​រាត​ត្បាត​ដែល​ប៉ះ​ពាល់​ខ្លាំង​ដល់​ទិន្ន​ផល​ស្រូវ​របស់​កសិករ​ ក្នុង​រដូវ​សម្រក​ឆ្នាំ​នេះ​ ត្រូវ​បាន​ព្យា​ករណ៍​ថា​នឹង​មាន​ផល​លំ​បាក​ គ្រួ​សារ​ខ្ញុំ​ខិត​ខំ​មើល​ថែ​ទាំ​ដើម្បី​ទទួល​បាន​ទិន្ន​ផល​ខ្ពស់”។​

យោង​តាម​ផែន​ការ​ស្រូវ​រដូវ​សម្រក​ ស្រុក​ចូវ​ថាញ់ ចុះ​ពូជ​ប្រ​មាណ​ ១៤.២៦០ ហិក​តា​ ស្រូវ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បែក​គុម្ព​និង​លូត​លាស់​ល្អ។​ កន្លង​ហើយ​ ដោយ​សារ​ភ្លៀង​ខ្លាំង​ ដំ​ណាំ​ស្រូវ​ជាង​ ១.៦០០ ហិក​តា​ ត្រូវ​បាន​ជន់​លិច ស្រុក​ចូវ​ថាញ់ បាន​ចង្អុល​ការ​សហ​គ្រាស​ ធារា​សាស្ត្រ​កសិកម្ម​ស្រុក​ ផ្ដុំ​កម្លាំង​លើ​ការ​គ្រប់​គ្រង​ទឹក​ដើម្បី​បម្រើ​ដល់​ការ​ផលិត​ស្រូវ​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ។​

លោក​ត្រឿង​គិញ​ហ្វា ប្រ​ធាន​មន្ទីរ​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​ថែ​ទាំ​និង​បង្ការ​សត្វ​ល្អិត​ កាត់​បន្ថយ​សត្វ​ល្អិត​បំ​ផ្លាញ​ បំ​ផុត​គឺប្រ​ភេទ​ជំ​ងឺ​ ដូច​ជា ដង្កូវ​ក្រា ដង្កូវ​មូរ​ស្លឹក​ ជំ​ងឺ​រលាក​ស្លឹក​ស្រូវ​ រដូវ​សម្រក​ឆ្នាំ​២០២៤។​ មន្ទីរ​ចង្អុល​ការ​ដល់​កម្មា​ភិបាល​កសិកម្ម​ ណែ​នាំ​កសិករ​មើល​ស្រែ​ជា​ប្រ​ចាំ​ ដើម្បី​ពិនិត្យ​និង​ប្រ​ទះ​ឃើញ​ជំ​ងឺ​បាន​ទាន់​ពេល​ និង​បង្ការ​កុំ​ឱ្យ​រីក​រាល​ដាល​ពាស​ពេញ។​ ចង្អុល​ការ​ផ្នែក​ជំ​នាញ​គ្រប់​គ្រង​ទឹក​ឱ្យ​បាន​ត្រឹម​ ត្រូវ​តាម​តំ​បន់​នីមួយ​ៗ​ និង​ផ្ដល់​អនុសាសន៍​ដល់​កសិករ​ បាច​ជី​ត្រឹម​ត្រូវ​ដើម្បី​ឱ្យ​ស្រូវ​លូត​លាស់​ល្អ​។​ កសិករ​អនុវត្ត​វិធី​សាប​ព្រោះ​ជួរ​តាម​វិ​ធាន​ “៣​បន្ថយ​ ៣​ កំ​ណើន” “ ១ ត្រូវ​ ៥​ កាត់​បន្ថយ​” ព្រោះ​រង្វើលឬ​ស្ទូង​កសិករ​ចុះ​ពិនិត្យ​ស្រែ​ជា​ប្រ​ចាំ​ ដើម្បី​ប្រ​ទះ​ឃើញ​ដង្កូវ​ និង​ជំ​ងឺ​បាន​ទាន់​ពេល​ដើម្បី​មាន​វិធាន​ការ​បង្ការ​និង​គ្រប់​គ្រង​ជំ​ងឺ​មាន​ប្រ​សិទ្ធ​ភាព”៕​

                            សើុង​ម៉ា​ល័យ​-មេង​លី

ចែករំលែកអត្ថបទ