លោក ថាច់សូ-ផ នៅភូមិបឹងធំ ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង ជាអ្នកមានប្រជាប្រិយ។ គាត់ជោគជ័យក្នុងការកៀរគរជនរួមជាតិខ្មែរព្រួតដៃគ្នាកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ដងផ្លូវនៅភូមិបឹងធំសម្រេចបទដ្ឋាន ភ្លឺ បៃតង ជ្រះ ស្អាត។
លោកពូថាច់សូ-ផ។
ដោយធ្លាប់ធ្វើជានាយកសាលាបឋមសិក្សា ហេតុនោះលុះដល់ចូលនិវត្តន៍ លោកសូ-ផ បានប្រជាជនទុកចិត្តនិងជ្រើសរើសធ្វើជាអ្នកមានប្រជាប្រិយ។ បច្ចុប្បន្ន ក្នុងចំណោមកូន ៥ នាក់របស់គាត់ មាន ៤ នាក់ ជាគ្រូបង្រៀនម្នាក់ធ្វើសេដ្ឋកិច្ច មានជីវភាពធូរធារ។ គ្រួសារលោកសូ-ផ រស់នៅចុះសម្រុងតែងជួយអ្នកភូមិផងរបងជាមួយ ម្ល៉ោះហើយអ្នកណាក៏គោរពស្រឡាញ់រាប់អាន។ ផ្តើមពីនោះ ប្រិយភាពរបស់គាត់កាន់តែកើនឡើង ងាយស្រួលក្នុងការឃោសនា ចលនាមាមីងខ្មែរអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; អនុវត្តបានល្អការចលនា កសាងជនបទថ្មី កសាងគ្រួសារវប្បធម៍ និងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ល។ លោកថាច់សូ-ផ ឱ្យដឹង៖ “ជាគ្រួសារគំរូ ខ្លួនយើងត្រូវផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកស្តាប់យោបល់ និងតែងជួយដល់អ្នកភូមិផងរបងជាមួយ ហេតុនោះអ្នកណាក៏ជឿទុកចិត្ត។ នៅក្នុងភូមិស្រុក បើមាមីងចង់ដឹងពីគោលនយោបាយពាក់ព័ន្ធដល់ជនរួមជាតិខ្មែរ ខ្ញុំតែងឆ្លើយបំភ្លឺយ៉ាងច្បាស់លាស់ ម្ល៉ោះហើយអ្នកណាក៏ដឹងពីការងាររបស់ខ្ញុំ គឺដើម្បីផលប្រយោជន៍មាមីងខ្មែរនិងអភិវឌ្ឍន៍ជនបទ។ ព្រោះហេតុនោះ ពេលខ្ញុំចលនាផ្សព្វផ្សាយគឺ មាមីងតែងជឿស្ដាប់តាម ព្រួតដៃជាមួយរដ្ឋអំណាច ដើម្បីកសាងគ្រួសារសុភមង្គល សុខដុមរមនាតំបន់ជនបទសម្បូរសប្បាយ”។
លោកពូថាច់សូ-ផ (ខាងស្តាំ) ទទួលលិខិតសរសើរអំពីគ្រួសារ "ការរៀនសូត្រគ្មានទីបញ្ចប់"។
លោកថាច់សូ-ផ តែងខ្នះខ្នែងចលនាមាមីងកសាងគ្រួសារវប្បធម៌ គិតគូរឱ្យកូនរៀនសូត្រ ចលនាកសាងដងផ្លូវជនបទថ្មីគំរូ; អនាម័យផ្ទះសម្បែងស្អាតស្អំ បង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់។ល។ អាស្រ័យហេតុនោះ គ្រប់ដងផ្លូវនៅភូមិបឹងធំ បានដាំផ្កា ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ អនាម័យស្អាតស្អំ សម្រេចបទដ្ឋានភ្លឺ បៃតង ជ្រះស្អាត។ ទន្ទឹមនឹងនោះ លោកសូ-ផ ថែមទាំងរួមជាមួយនឹងអាចារ្យបង្រៀនក្នុងភូមិ បើកថ្នាក់បង្រៀនអក្សរខ្មែរបាន ៥ បន្ទប់ សម្រាប់កូនចៅខ្មែរនៅភូមិបឹងធំមកសិក្សា។ ទន្ទឹមនឹងនោះ ចលនាសប្បុរសជនរួមវិភាគទានជាអង្ករ គ្រឿងឧបភោគបរិភោគ កង់ សៀវភៅ ប៊ិច ។ល។ ឧបត្ថម្ភមាមីងខ្មែរ សិស្សក្រីក្រនៅតំបន់ជនបទដើម្បីបន្តការសិក្សាទៀតផង។ ក្រៅពីនោះ គាត់នៅទាំងចូលរួមសម្រុះសម្រួលទំនាស់ក្នុងប្រជាជនសម្រេចជាច្រើនករណី រួមចំណែកកសាង សាមគ្គី និងមនោសញ្ចេតនាភូមិផងរបងជាមួយ។
លោក ត្រឹងវ៉ាន់សង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឱ្យដឹង៖ “ឮឈ្មោះលោក ថាច់សូ-ផ អ្នកណាក៏គោរពរាប់អាន ពីព្រោះគាត់ជាមនុស្សស្លូតបូត មានប្រិយភាព និងរស់នៅមានធម៌ជាមួយអ្នកភូមិផងរបងជាមួយ ព្រមទាំងអស់ពីចិត្តជួយមាមីងក្នុងភូមិស្រុកទៀតផង។ ដោយការរួមចំណែកជាវិជ្ជមានរបស់គាត់ ទើបមាមីងខ្មែរនៅភូមិបឹងធំរស់នៅមានភាពសាមគ្គី គិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីធ្វើមាន យកចិត្តទុកដាក់គិតគូរឱ្យកូនរៀនសូត្រ និងកសាងភូមិសម្រេចបទដ្ឋានភ្លឺ បៃតង ជ្រះ ស្អាត”៕
យ្វីអាញ-វិមាន