មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/10/2024 - 16:01

កៀរ​គរ​កម្លាំង​ប្រ​ជា​ជន​កសាង​ដង​ផ្លូវ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ 

ដើម្បី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិ​យា​បថ​ហូជីមិញ​ ក្នុង​កម្មា​ភិបាល​ បក្ខ​ជន​ ពិសេស​គឺ​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ បក្ខ​ភាគ​ឃុំ​ដូង​ស្វឹង​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ បាន​ផ្សព្វ​ផ្សាយ​ចលនា​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​សមា​គម​និង​ប្រ​ជា​ជន​អនុវត្ត​ “ការ​កសាង​ដង​ផ្លូវ​ខេត្ត​លេខ​ ៩១៤ និង​ ៩១១ នៅ​ឃុំ​ដូង​ស្វឹង​ភ្លឺ​ បៃតង​ ជ្រះ​ស្អាត​និង​សុវត្ថិ​ភាព​ចរាចរណ៍”។​

  បង្គោ​លទង់​បាន​កសាង​ពី​ការ​ចលនា​សង្គមូប​នីយ​កម្ម​នៅ​ឃុំ​ដូង​ស្វឹង។​

បង​គឹម​ង៉ុក​ម័ន នៅ​ភូមិ​បាយ៉ាម A ឃុំ​ដូង​ស្វឹង​ ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ ដើម្បី​ពង្រីក​តួនា​ទីនាំ​មុខ​នៃ​បក្ខ​ជន​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ។​ បន្ទាប់​ពី​បាន​ភូមិ​ភាគ​បំ​ផុស​ចលនា​រួម​កម្លាំង​កសាង​ដង​ផ្លូវ​ខេត្ត​លេខ​ ៩១១ និង​៩១៤ ខ្ញុំ​ក៏​ធ្វើ​ការ​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ ហើយ​រួម​ជា​មួយ​គ្រួ​សារ​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ ដើម្បី​កសាង​ដង​ផ្លូវ​ ដាំ​ផ្កា​លម្អ​ និង​កសាង​បង្គោល​ទង់”។​

កម្មា​ភិបាល​និង​ប្រ​ជា​ជន​ចូល​រួម​ដំ​ឡើង​ផ្លាក​សញ្ញា​លើ​ដង​ផ្លូវ​ខេត្ត​លេខ​ ៩១៤
 នៅឃុំដូងស្វឹង ជាដងផ្លូវភ្លឺ បៃតង ជ្រះ ស្អាត។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ឃុំ​ដូង​ស្វឹង​បាន​រៀប​ចំ​បើក​យុទ្ធ​នា​ការ​បោស​សម្អាត​ អនា​ម័យបរិស្ថាន​ តាម​ដង​ផ្លូវ​ខេត្ត​លេខ​ ៩១៤ បាន​៧៥ លើក​ ដោយ​មាន​កង​កម្លាំង​ចូល​រួម​ជាង​ ៤.៦៤២ លើក​នាក់។​ លទ្ធ​ផល​ការ​ងារ​ គឺ​បាន​ធ្វើ​ការ​កាប់​ឆ្ការ​មែក​ឈើ​ គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ប្រ​វែង​ជាង​ ២០ គីឡូ​ម៉ែត្រ ប្រ​មូល​សំ​រាម​បាន​ជាង​ ១៥ តោន​ ដាំ​ថ្មី​ថែ​ទាំ​ដើម​ឈើ​និង​ផ្កា​លម្អ​គ្រប់​ប្រ​ភេទ​ ប្រ​មាណ​ជាង​ ១.០០០ ដើម។​ ឃុំ​ក៏​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ចលនា​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ សហ​គមន៍​ក្នុង​ការ​ថែ​រក្សា​ការ​ពារ​អនា​ម័យ​បរិស្ថាន​លើ​ភូមិ​សាស្ត្រ​ឃុំ​ បំ​ផុត​គឺ​តាម​ដង​ផ្លូវ​ខេត្ត​លេខ​ ៩១៤ និង​៩១១ ដាំ​ផ្កា​លម្អ​សង​ខាង​ផ្លូវ​ មាន​ដូច​៖ ផ្កា​ក្ងោក​ និង​ផ្កា​ត្រែ​លឿង​ជាដើម​ គិត​ជា​ទឹក​ប្រាក់​ជាង​ ៣៥ លាន​ដុង។​ បច្ចុប្បន្ន​ ដង​ផ្លូវ​លើ​ភូមិ​សាស្ត្រ​ឃុំ​ទាំង​អស់​ ត្រូវ​បាន​អនុវត្ត​សម្រេច​លក្ខ​ឋាន​បៃ​តង​ ជ្រះ​ ស្អាត​ ហើយ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​បន្ត​ការ​អនុវត្ត​ការ​ងារ​ចលនា​ពី​ប្រ​ភព​សង្គ​មូប​នីយ​កម្ម​ ដើម្បី​សម្រេច​បន្ថែម​លក្ខឋាន​បំ​ភ្លឺ​ផ្លូវ​។​ សព្វ​ថ្ងៃ​ ឃុំ​កំ​ពុង​បន្ត​ការ​ចលនា​និង​ត្រៀម​បម្រុង​ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​តាម​ដង​ផ្លូវ​ចំ​នួន​ ១១០ បង្គោល ក្នុង​មួយ​បង្គោលៗ​គិត​ជា​ថវិកា​ជិត​ ២ លាន​ដុង។​

លោក​ ត្រឹម​ហាយ​វ៉ូវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដូង​ស្វឹង​ ឱ្យ​ដឹង៖ “ទម្រង់​កសាង​ដង​ផ្លូវ​ ខេត្ត​លេខ​ ៩១១ និង​៩១៤ ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ និង​សុវត្ថិ​ភាព​ចរាចរណ៍​របស់​បក្ខ​ភាគ​ឃុំ​ដូង​ស្វឹង​ ជា​ទម្រង់​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជី​មិញ​ ត្រូវ​បាន​ចុះ​ឈ្មោះ​នៅ​ឆ្នាំ​ ២០២៣ មក​ទល់​បច្ចុប្បន្ន​អនុវត្ត​សម្រេច​រួច​រាល់។​ ដង​ផ្លូវ​ទាំង​ពី​រទើប​កសាង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​បង្គោល​ទង់​ចំ​នួន​ ២២៥ បង្គោល គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៥៤ លាន​ដុង​ ថវិកា​ទាំង​នេះ​បាន​មក​ពី​ប្រ​ភព​សង្គមូប​នីយ​កម្ម​ តាម​រយៈ​ការ​ចលនា​កម្មា​ភិបាល​ បុគ្គ​លិក​ ក្នុង​ស្ថា​ប័ន​និង​សាខា​បក្ស​ស្ថិត​ក្រោម​ឱវាទ​ ប្រ​ជា​ជន​ សប្បុរស​ជន​ក្នុង​និង​ក្រៅ​ឃុំ​រួម​វិភាគ​ទាន​ ដើម្បី​រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​និង​ឈាន​ឆ្ពោះ​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”៕​

                                 សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ