លោកថាច់ធន អាយុ៧២ឆ្នាំ នៅអនុសង្កាត់១ សង្កាត់៧ ក្រុងត្រាវិញ ខេត្តត្រាវិញ មានកិត្តិយសបានទទួលកិត្តិនាម ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ខេត្តជាច្រើនលើក។
ទម្រង់រូបភាពចិញ្ចឹមគោសាច់នៅឃុំថាញ់ ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង កំពុងមានក្តីសង្ឃឹមច្រើនជួយគ្រួសារខ្មែរក្រីក្រជាសន្សឹមៗ លំនឹងជីវភាព។
មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទ ខេត្តសុកត្រាំង បានសហការជាមួយនឹងមូលនិធិជំនួយបង្ការគ្រោះធម្មជាតិភូមិភាគកណ្តាល រៀបចំសម្ពោធសំណង់ផ្គត់ផ្គង់ទឹកតុងកាង ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ សំណង់ប្រើទុនវិនិយោគជាង៥,៨ពាន់លានដុង;
បច្ចុប្បន្ន ទម្រង់រូបភាពគ្រប់គ្រងព្រៃរួមគ្នានៅព្រៃលិចទឹកប្រៃប្របមាត់សមុទ្រ តែងបានមាមីងខ្មែរនៅភូមិអ៊ូវ-ថB ឃុំវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង អនុវត្តប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីនោះ ព្រៃបង្ការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលយចេញទៅសមុទ្រ បង្កទៅជារបាំង ដ៏រឹងមាំការពារផ្ទះសម្បែង ជីវភាព ផលិតកម្មរបស់មាមីងប្របមាត់សមុទ្រ។
បងស្រីយឿងធីម៉ាញ់ ប្រធានសាខាសមាគមនារីភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ បានចូលរួមសកម្មភាពការងារអស់រយៈពេល១៦ឆ្នាំ បងបានមាមីងជនជាតិខ្មែរឃុំដុងថាំងស្រឡាញ់រាប់អានគាត់ណាស់។
តាមប្រសាសន៍លោកឡេទ្រីត្វង អនុប្រធានគណៈជនជាតិខេត្តវិញឡុង រយៈពេលកន្លង គណៈជនជាតិបានសហការជាមួយនឹងភូមិភាគនានា ផ្សព្វផ្សាយគម្រោងអភិវឌ្ឍផលិតកម្មក្នុងជនរួមជាតិខ្មែរ។
ប៉ុន្មានឆ្នាំកន្លង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានខ្នះខ្នែងជាច្រើនក្នុងការសហ ការជាមួយនឹងរដ្ឋអំណាច អង្គការមហាជននានា អនុវត្តប្រកបដោយប្រសិទ្ធភាពការងារ ឃោសនា ផ្សព្វផ្សាយចំណេះដឹងខាងច្បាប់ក្នុងសហគមន៍ជនជាតិ។
អាស្រ័យជនរួមជាតិខ្មែរនៅស្រុកវីធ្វី ខេត្តហូវយ៉ាង រស់នៅប្រមូលផ្តុំនៅឃុំនានាដែលឆ្ងាយពីមជ្ឈមណ្ឌល ម៉្លោះហើយគណៈកម្មាធិការប្រជាជនស្រុកតែងសហការជាមួយនឹងអង្គភាពនានា ផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បង្កលក្ខណសម្បតិ្តដើម្បីប្រជាជនលើកកម្ពស់គុណភាពជីវភាព។
ប៉ុន្មានថ្ងៃមកនេះ ប្រជាជននៅភូមិតុងកាង និងយ៉ុងចាក ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង សប្បាយរីករាយយ៉ាងខ្លាំង ត្បិតអីស្ថានីយផ្គត់ផ្គង់ទឹកតុងកាង បានដំណើរការនាំយកទឹកសាបបម្រើតម្រូវការប្រើប្រាស់។
លោកថាច់រ៉ី អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ គាត់តែងខ្នះខ្នែងផ្សព្វផ្សាយ ចលនាគ្រួសារញាតិមិត្តនិងប្រជាជនមិនប្រព្រឹត្តល្មើសច្បាប់ និងសេចក្តីកំណត់របស់ភូមិភាគ គិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម និងចូលរួមការពារសណ្តាប់ធ្នាប់នៅភូមិស្រុក។
តាមប្រសាសន៍លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ខេត្តវិញឡុង ឲ្យដឹង៖ “អាស្រ័យអនុវត្តគោលនយោបាយជំនួយរបស់រដ្ឋ ទើបហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានកែលម្អច្រើនបើប្រៀបនឹងកាលពីមុន។
កាលពីរសៀលថ្ងៃទី៤ ខែសីហា នៅក្រុងកឹងធើ គណៈប្រតិភូនៃគណៈ សេដ្ឋកិច្ចមជ្ឈិម ដឹកនាំដោយលោក ឌិញវ៉ាន់កឿង អនុប្រធានគណៈ សេដ្ឋកិច្ចមជ្ឈិមបានមានកិច្ចប្រជុំជាមួយគណៈចង្អុលការតៃណាមបូ ស្ដីពីស្ថានការណ៍អនុវត្តគោលនយោបាយសង្គម និងស្ថានការណ៍ជាក់ ស្តែងនៃការធ្វើនិរប្រវេសន៍ដោយខ្លួនឯងតំបន់វាលរាបទន្លេគឺវឡុង។