លោកគ្រូថាច់ធួន កើតឆ្នាំ ១៩៤៩ បានផ្សារភ្ជាប់នឹងរបរអប់រំអស់រយៈកាល ៣៣ ឆ្នាំ ក្រោយពីចូលនិវត្តន៍គាត់នៅតែបន្តរួមចំណែកដល់សហគមន៍ ក្នុងនាមជាអតីតលេខាសាខាបក្ស និងចាងហ្វាងរងសាលាបឋមសិក្សាលីវទូ C គាត់តែងបានមាមីងក្នុងភូមិស្រុកគោរពរាប់អាន។

លោកគ្រូថាច់ធួន គំរូល្អរបស់សហគមន៍។
ឆ្នាំ ១៩៧៦ ក្រោយពីប្រទេសជាតិបានឯកភាព លោកគ្រូថាច់ធួន ក៏ចាប់ផ្តើមបង្រៀននៅសាលាបឋមសិក្សាលីវទូ C ជាកន្លែងមានសិស្សខ្មែរដល់ទៅ៨០%។ ក្នុងដំណាក់កាលដ៏លំបាកនោះ លោកគ្រូចលនាសិស្សចូលរៀនផង និងរួមជាមួយមិត្តរួមអាជីព រក្សាសណ្តាប់ធ្នាប់បង្ហាត់បង្រៀនក្នុងលក្ខណៈមូលដ្ឋានសម្ភារៈខ្វះខាតផង។ រូបភាពលោកគ្រូអស់ពីចិត្តក្នុងការបណ្តុះអក្សរដល់កូនចៅនៅក្នុងភូមិស្រុក បានដិតជាប់ក្នុងអារម្មណ៍របស់យុវវ័យជាច្រើនជំនាន់។
ជិត៤អាណត្តិក្នុងតួនាទីជាលេខាសាខាបក្ស ចាងហ្វាងរងសាលា លោកគ្រូមិនត្រឹមតែជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកផ្នែកស្មារតីដល់មិត្តរួមអាជីពទៀតផង។ ក្នុងពេលគ្រូបង្រៀនជួបលំបាក គាត់តែងលើកទឹកចិត្ត និងជួយឱ្យបងប្អូនស្ងប់អារម្មណ៍បំពេញការងារ។
លោកគ្រូថាច់ធួន ឱ្យដឹង៖ “កាលខ្ញុំនៅធ្វើការសាលារៀនមិនទាន់បានសមរម្យដូចសព្វថ្ងៃនេះទេ។ ពេលត្រូវការជួសជុលសាលាម្តងៗ ត្រូវទៅចលនាមាមីងទើបមានសម្ភារៈសម្រាប់ជួសជុល”។
លោកគ្រូធួន ចូលនិវត្តន៍នៅឆ្នាំ ២០០៩ ក្រោយពីផ្សារភ្ជាប់នឹងវិស័យអប់រំអស់រយៈពេល ៣៣ ឆ្នាំ។ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាគ្រូបង្រៀនម្នាក់ មកទល់ពេលនេះគាត់នៅតែបន្តបង្រៀនមុខវិជ្ជាភាសាវៀត និងគណិតវិទ្យាដល់ព្រះសង្ឃសិក្សា ផ្នែកភាសាបាលីនៅវត្តបឹងភ្នៀត (ភូមិបឹងប៊ូយ ឃុំលីវទូ) និងជាសមាជិកគណៈកម្មការវត្តផងដែរ។ លោកគ្រូធួន ឱ្យដឹង៖ “ខ្ញុំយល់ឃើញថា ជីវិតនិងចំណេះដឹងរបស់ខ្ញុំ បើទុកចោលទំនេរនោះ ពិតជាខ្ជះខ្ជាយនិងកន្លងទៅដោយឥតប្រយោជន៍។ អាស្រ័យហេតុនោះ ខ្ញុំបានពិភាក្សាជាមួយគណៈកម្មការវត្ត សូមចូលបង្រៀនដល់ព្រះសង្ឃ និងកូនចៅនៅក្នុងភូមិស្រុកមករៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល”។
ធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រង និងការងារបក្ស ហេតុនោះពេលបញ្ជូនមកសកម្មភាពនៅសាខាបក្សភូមិបឹងភ្នៀត លោកគ្រូថាច់ធួន បន្តរួមចំណែកដល់ការងារកសាងបក្ស កសាងសាខាបក្សស្អាតស្អំ រឹងមាំ។ ដោយរស់នៅក្នុងភូមិបឹងភ្នៀតច្រើនឆ្នាំ ហេតុនោះគាត់យល់ច្បាស់ពីការលំបាករបស់មាមីងនៅទីនេះ។ ជាមួយនឹងស្មារតីជាបក្ខជនម្នាក់រស់នៅតំបន់ឆ្ងាយដាច់ស្រយាល គាត់តែងខ្វល់ខ្វាយនិងមានទង្វើជាក់ស្តែង ដើម្បីជួយមាមីងកាត់បន្ថយការលំបាក។ លោកគ្រូធួន តែងសកម្មចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ចលនាសង្គមូបនីយកម្មក្នុងការកសាងស្ពាន ផ្លូវ គមនាគមន៍ ដើម្បីមាមីងធ្វើដំណើរទៅមកបានងាយស្រួល។
លោកតាំងចូត ភូមិបឹងភ្នៀត ឃុំលីវទូ ឱ្យដឹង៖ “ដោយសារបានលោកគ្រូធួន គាត់ជំហរចលនា យើងខ្ញុំស្រុះស្រួលរួមកម្លាំងគ្នាធ្វើផ្លូវ ដើម្បីកូនចៅទៅសាលាបានងាយស្រួល អាស្រ័យហេតុនោះ គ្មាននៅស្ថានភាពបែកភក់ជ្រាំដូចមុន”។
ក្នុងគ្រួសារ លោកគ្រូជាគំរូល្អសម្រាប់កូនចៅយកតម្រាប់តាម។ ក្នុងអំឡុងពេលបំពេញការងារ លោកគ្រូបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរ; ពិសេស គ្រួសារគាត់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាគ្រួសារសង្វាតរៀនសូត្រ។ ក្នុងចំណោមកូនទាំង ៦ នាក់ របស់គាត់ មានកូន ៥ នាក់បន្តរបរគ្រូបង្រៀន។
លោក ឡឹមក្វាង លេខាសាខាបក្សភូមិបឹងភ្នៀត បញ្ជាក់ឱ្យដឹង៖ “សមមិត្តថាច់ធួន ជាកម្មាភិបាលបក្ខជនបំពេញការងារលើវិស័យអប់រំជាច្រើនឆ្នាំ គាត់ជាបុគ្គលគំរូ មានអត្តចរិតនិងសីលធម៌ល្អ។ ក្នុងសាខាបក្ស គាត់តែងស្និទ្ធស្នាល សាមគ្គី និងយកចិត្តទុកដាក់ដល់បក្ខជនដទៃទៀត។ ចំពោះប្រជាជន គាត់តែងគោរពឱ្យតម្លៃនិងចលនាមាមីងរស់នៅគោរពបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ”៕
វុឌ្ឍា-វិមាន