អាស្រ័យជនរួមជាតិខ្មែរនៅស្រុកវីធ្វី ខេត្តហូវយ៉ាង រស់នៅប្រមូលផ្តុំនៅឃុំនានាដែលឆ្ងាយពីមជ្ឈមណ្ឌល ម៉្លោះហើយគណៈកម្មាធិការប្រជាជនស្រុកតែងសហការជាមួយនឹងអង្គភាពនានា ផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បង្កលក្ខណសម្បតិ្តដើម្បីប្រជាជនលើកកម្ពស់គុណភាពជីវភាព។
រយៈពេលកន្លង គណៈកម្មាធិការប្រជាជនស្រុកបានសហការជាមួយនឹងគណៈជនជាតិខេត្តផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារលិខិតលេខ៨៤៨/UBND-VX របស់គណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ស្តីពីការបែងចែកប្រភពទុនអនុវត្តជំនួយទឹកស្អាតចែក ចាយជូនគ្រួសារក្រីក្រជាជនរួមជាតិភាគតិចនិងគ្រួសារក្រីក្រនៅឃុំ ភូមិលំបាកពិសេស។ បងង្វៀនវុាំងថាញ់ អនុប្រធានការិយាល័យជនជាតិស្រុកវីថាញ់ ឲ្យដឹង៖ “ក្រោយពីពិនិត្យជាក់ស្តែង និងប្តូរយោបល់ជាមួយនឹងឃុំនានា ការិយាល័យជនជាតិស្រុក និងឃុំនានាបានឯកភាពទិញ ពាងជ័រស្តុកទឹកជូនដល់គ្រួសារក្រីក្រចំនួន២០០។ ទន្ទឹមនឹងនោះ អនុវត្តកម្មវិធីជំនួយអភិវឌ្ឍ ផលិតកម្មក្នុងកម្មវិធី១៣៥ បានជំនួយគ្រួសារក្រីក្រចំនួន៥០នៅភូមិលំបាកពិសេសចំនួន៥គ្រួសារនីមួយៗ ត្រូវបានជំនួយឥតសំណងចំនួនទឹកប្រាក់៥លានដុង។ ពិសេស ការិយាល័យជនជាតិស្រុក ក៏បានចូលរួមក្នុងអង្គការទម្រង់រូបភាពចាកផុតពីភាពក្រីក្រដោយចីរភាពក្នុងជនរួមជាតិភាគតិច ដែលផ្សព្វផ្សាយទូទាំងស្រុក ក្នុងនោះ យកភូមិ៨ឃុំវីធ្វីធ្វើជាទម្រង់រូបភាពពិសោធន៍។ ក្រោយពីមួយឆ្នាំអនុវត្តលទ្ធផលបានមកគ្រួសារក្រីក្រថយចុះពី៣១,៥%មកនៅត្រឹមតែ២៦,៤% និងគ្មានគ្រួសារជិតក្រ។ល។ ក្រៅពីនោះ ការិយាល័យជនជាតិស្រុកនៅទាំងសហការជាមួយនឹងអង្គការមហាជននានា ធ្វើការលើកកម្ពស់គុណភាពជីវភាពក្នុងជនរួមជាតិភាគតិចប្រកបដោយប្រសិទ្ធភាព ព្រមទាំងសហការជាមួយសមាគមនារីស្រុកកសាងក្លឹប “នារីជនជាតិចាកផុតពីភាពក្រីក្រដោយចីរភាពនិងមិនកើតកូនទី៣”។ ក្លឹបធ្វើសកម្មភាពជាប្រចាំ ដោយបានពិគ្រោះទាន់ពេលដើម្បីនារីជនជាតិភាគតិចយកចិត្តទុកដាក់ជាងទៀត ដល់បញ្ហាថែទាំសុខភាពបន្តពូជផ្ទាល់ខ្លួន។ បងស្រីធីញ៉ាង នៅភូមិ៨ ឃុំវីធ្វី ឲ្យដឹង៖ “នាងខ្ញុំតែងបានបងប្អូនក្នុងក្លឹបច្រើនរំលឹកជារឿយៗការពិនិត្យគភ៌តាមកាលកំណត់ ក៏ដូចជាមិនឲ្យរលឹកយប់ជ្រៅ ពលកម្មហួសកម្លាំងក្នុងដំណាក់កាលមានគភ៌។ ក្រោយមួយរយៈចូលរួមក្នុងក្លឹប នាងខ្ញុំបានពិគ្រោះជាមួយប្តីបន្ទាប់ពីកើតកូនរួចស្រេចនឹងអនុវត្តផែនការកើតត្រឹមតែកូន២គឺត្រឹមត្រូវតាមសេចក្តីកំណត់របស់រដ្ឋ ទើបមានឱកាសធ្វើការរកស៊ីមានបាននឹងគេ”។
តាមប្រសាសន៍លោកគីហឺវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ស្រុកវីធ្វីបានផ្សព្វផ្សាយដោយប្រសិទ្ធភាពនូវគម្រោង ”លើកកម្ពស់គុណភាព សមត្ថភាពកងជួរកម្មាភិបាលវ័យក្មេងស្រ្តី កម្មាភិបាលជាជនជាតិភាគតិចអាណត្តិកាល២០១៥-២០២០” ជូនសមមិត្ត៥៤រូប ជាកម្មាភិបាលជនជាតិរបស់ស្រុក។ អាស្រ័យកងជួរនេះ បានជំនួយដល់កម្មវិធីគម្រោង ពិសេសដោយឡែកសម្រាប់ជនរួមជាតិភាគតិចពង្រីកបានប្រសិទ្ធភាពគុណភាពហើយជីវភាពរបស់ជនរួមជាតិជាជំហានៗត្រូវបានលើកស្ទួយ៕
ហាថាញ់-សុផល