មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2025 - 09:38

លិច​ហូយ​ធឿង ជា​ជំ​ហាន​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន 

មាន​ផ្ទៃ​ដី ៤៨,៩៩ គី​ឡូ​ម៉ែត្រ​កា​រ៉េ​នឹង​ប្រ​ជា​ជន​ជាង ២៧.​០០០ នាក់ ឃុំ​លិច​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ​កំ​ពុង​មាន​ជំ​ហាន​ផ្លាស់​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់។ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ភាព​សាមគ្គី​របស់​ប្រ​ជា​ជន ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច - សង្គម​នៅ​ទី​នេះ​មាន​ភាព​ជឿន​លឿន​ច្រើន។

ផ្លូវ​ជន​បទ​ថ្មី ភូមិ​ណាម​ចាញ់ ឃុំ​លិច​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ។

រយៈ​ពេល ៥ ឆ្នាំ​មក​នេះ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិការ​បក្ស ការ​គ្រប់​គ្រង​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រដ្ឋ​អំ​ណាច និង​ស្មារតី​សាមគ្គី​របស់​ប្រ​ជា​ជន ឃុំ​ឡិច​ហូយ​ធឿង​បាន​ឆ្លង​ផុត​លំ​បាក ហើយ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ សេដ្ឋ​កិច្ច​កសិ​កម្ម​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា៖ ផ្ទៃ​ដី​ផលិត​ស្រូវ​ប្រ​ណីត​ប្រ​មាណ​ជាង​៩៧%; របរ​វារី​វប្ប​កម្ម ពិ​សេស​ការ​ចិញ្ចឹម​បង្កង​បច្ចេក​វិទ្យា​ខ្ពស់ សម្រេច​បាន​ទិន្ន​ផល​ជាង ៨.៣០០ តោន ក្នុង​មួយ​ឆ្នាំ លើស​ភាគ​កម្រិត​នៃ​សេចក្ដី​សម្រេច។ ទន្ទឹម​នឹង​នោះ ពា​ណិជ្ជ​កម្ម - សេវា​កម្ម​អភិ​វឌ្ឍ​ដោយ​មាន​ជាង ៧៦០ មូល​ដ្ឋាន​ផលិត អា​ជីវ​កម្ម​រួម​ចំ​ណែក​បង្កើន​ការ​លក់​រាយ​និង​ប្រាក់​ចំ​ណូល​សេវា​កម្ម​កើន​ឡើង​សរុប​ជិត ២.០០០ ពាន់​លាន​ដុង។

មិន​ត្រឹម​តែ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ប្រ​ជា​ជន។ គ្រួ​សារ​ទាំង​អស់​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​មាន​អគ្គិ​សនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់។ ប្រ​ព័ន្ធ​គមនា​គមន៍ ធារា​សាស្រ្ត​បាន​វិនិ​យោគ​ព្រមៗ​គ្នា ឆ្លើយ​តប​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ផលិត​កម្ម​របស់​ប្រ​ជា​ជន។ ពិ​សេស ឆ្នាំ ២០២៤ ឃុំ​អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ឧបត្ថម្ភ​សង់​ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ ១១៧ ខ្នង សរុប​ថវិ​កា​ជាង​៨​ពាន់​លាន​ដុង។ មាន​ផ្ទះ​សម្បែង​សម​រម្យ មិន​ត្រឹម​តែ​ជួយ​មា​មី​មាន​លំ​នៅ​ឋាន​ស្នាក់​នៅ​ស្រួល​បួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ធ្វើ​ឱ្យ​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។

បន្ទាប់​ពី​ទទួល​បាន​ផ្ទះ​ថ្មី បង​ស្រី​គឹម​ហឿង ប្រ​ជា​ជន​នៅ​ភូមិ​ស្រុក​លាវ B រំភើប​ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម ដល់​រដូវ​វស្សា​គឺ​លំ​បាក​ណាស់ អា​ស្រ័យ​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណាច និង​អង្គ​ការ​នានា បច្ចុប្បន្ន​ប្ដី​ប្រ​ពន្ធ​ខ្ញុំ មាន​ផ្ទះ​ថ្មី សម​រម្យ ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំ​ពោះ​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ខ្លាំង​ណាស់”។

ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ ម៉្លោះ​ហើយ​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល ២០២១ - ២០២៥ ជា​មួយ​ប្រ​ភព​ទុន​បែង​ចែក​ប្រ​មាណ​ជាង ៥ ពាន់​លាន​ដុង (ក្នុង​នោះ​ប្រ​ភព​ទុន​ពី​មជ្ឈិម​ជាង ៣ ពាន់​លាន​ដុង ក្រៅ​ពី​នោះ​គឺ​ប្រ​ភព​ទុន​ភូមិ​ភាគ)។ ឃុំ​បាន​អនុ​វត្ត​គម្រោង​ជា​ច្រើន៖ ដោះ​ស្រាយ​បញ្ហា​កង្វះ​ដី​សង់​លំ​នៅ លំ​នៅ​ឋាន ដី​ផលិត ទឹក​ស្អាត​ប្រើ​ប្រាស់; អភិ​វឌ្ឍន៍​ផលិត​កសិ​រុក្ខ​កម្ម​ចីរ​ភាព ពង្រីក​សក្តា​នុពល​នៃ​តំ​បន់​ដើម្បី​ផលិត​នូវ​មុខ​ទំ​និញ​តាម​សង្វាក់​តម្លៃ; វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ ដើម្បី​បម្រើ​ដល់​ការ​ផលិត​កម្ម ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ឆ្លង​តាម​រយៈ​នោះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ប្រ​សើរ​ឡើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​បន្ថយ គម្លាត​អភិ​វឌ្ឍន៍​រវាង​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​ទៀត​ផង។

លោក​ត្រឹង​មិញ​ញ៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លិច​ហូយ​ធឿង ឱ្យ​ដឹង៖ “នៅ​ពេល​ខាង​មុខ ឃុំលិចហូយធឿង នឹង​បន្ត​អភិ​វឌ្ឍ​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន ប្រ​មូល​ផ្ដុំ​និង​ប្រើ​ប្រាស់​ធន​ធាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​ជា​ជំ​ហានៗ ឆ្ពោះ​ទៅ​គោល​ដៅ​កសាង​ឃុំ​លិច​ហូយ​ធឿង អភិ​វឌ្ឍន៍​ឆាប់​រហ័ស​និង​ចីរ​ភាព​តាម​គោល​លំ​នាំ៖ សាម​គ្គី - ប្រ​ជា​ធិប​តេយ្យ - ក្រឹត្យ​ក្រម - ផ្លាស់​ថ្មី - អភិ​វឌ្ឍន៍”៕

                                    ហុង​ទើ-ទី​ទុយ

ចែករំលែកអត្ថបទ